3D (Three-Dimensional) គឺជារូបភាពដែលមាន៣ទំហំ គឺ ទំហំទទឹង ទំហំកម្ពស់ និង ទំហំជម្រៅ ដែលនេះបង្ហាញពីរូបភាពក្នុងលំហដូចអ្វីដែលយើងបានសិក្សាក្នុងមុខវិជ្ជាធរណីមាត្រ និងរូបវិទ្យា ក្នុងថ្នាក់វិទ្យាល័យនោះ ។ ជាទូទៅមនុស្សយើងមានលទ្ធភាព ក្នុងការមើលឃើញនូវទិដ្ឋភាពជាលំហបាន ដោយសារខួរក្បាលមនុស្សអាចញែកនូវរូបភាព ឱ្យមានលក្ខណៈជា stereoscopic ឬ binocular ដែលបានបញ្ចូនរួបភាពទៅពីភ្នែកទាំង២របស់យើងក្នុង រយៈចម្ងាយគម្លាតពីរូ។ ហេតុអ្វីបានដូច្នេះ? ដោយសារក្នុងគម្លាតពីភ្នែក និង រូបភាពចាប់ពីចម្ងាយ ៦សង់ទីម៉ែត្រទៅ លំងៀកមុំនៃរូបភាពដែលបានមើលឃើញ ដោយភ្នែកខាងឆ្វេងគឺមានការខុសគ្នាទៅនឹងភ្នែកខាងស្ដាំ ។

ដូច្នេះតាមទ្រឹស្ដីនេះ ដើម្បីបង្កើតរូបភាពវីដេអូ ឬ រូបភាព ជា 3D គឺគេត្រូវតែបន្ថែមនូវទិដ្ឋភាព stereoscopic ទៅកាន់រូបភាព 2D គឺមានន័យថាគេត្រូវបង្ហាញរូបភាព 2D ជា២ក្នុងពេលដំណាលគ្នាហើយបង្រួមចូលគ្នា ជាហេតុធ្វើឱ្យយើង មើលដោយភ្នែកធម្មតាទៅកាន់រូបភាពនោះមានលក្ខណៈព្រឹល ឬស្រមោល ដូច្នេះគេចាំបាច់ត្រូវការប្រើប្រាស់វ៉ែនតា ដើម្បីញែករូបភាពទាំងនោះទៅកាន់ភ្នែកនីមួយៗ ហើយបញ្ចូនទៅខួរក្បាលទីបំផុតខួរក្បាលបានផ្ដល់នូវអារម្មណ៍មួយហាក់បីដូចជាយើងកំពុងស្ថិតក្នុងលំហជាមួយនឹងរូបភាពទាំងនោះផងដែរ (ប៉ុន្តែបច្ចេកវិទ្យាសព្វថ្ងៃគេអាចបង្កើត screen ពិសេសដែលជួយញែករូបភាព ដោយយើងពុំចាំបាច់ប្រើប្រាស់វ៉ែនតា 3D បច្ចេកវិទ្យានោះហៅថា Parallax Barrier) ។

តាមរយៈ ANT-Showroom យើងនឹងបង្ហាញអ្នកពីការបង្កើតវ៉ែនតាដោយខ្លួនឯងសម្រាប់ទស្សនារូបភាព ឬ វីដេអូ3D ។



8:59 AM
seyha hun
0 comments:
Post a Comment