Pages

Thursday, November 3, 2011

ការ​ប្រើ​ប្រាស់ MDI Form នៅ​ក្នុង C#

ពេលនេះយើងនឹងលើកយកពីការ ​ប្រើ​ប្រាស់ MDI Form ព្រមទាំងការផ្ទេរ​តម្លៃ​ពី Form មួយទៅ Form មួយទៀតនៅ​ក្នុង MDI Form មក​ធ្វើការ​បង្ហាញ ។

ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ៖ អ្វីទៅជា MDI Form?

MDI មកពីពាក្យ Multi Document Interface មានន័យថាអ្នកអាច​ធ្វើការ​បង្ហាញ form ច្រើន​នៅ​ក្នុង form មេមួយ ។

យើង ​ប្រើ MDI ដើម្បី​ធ្វើជា form មេ​សម្រាប់​គ្រប់គ្រង​លើ form ផ្សេងទៀតនៅ​ក្នុង application មួយ ។ នៅពេល​ដែល​យើងបើក forms ផ្សេងៗ​របស់ application, form ទាំងនោះ​ស្ថិតនៅ​ក្នុង MDI តែមួយ ។ ម៉្យាងវិញទៀតយើងធ្វើបែបនេះ ដើម្បី​ជៀសវាសកុំ​ឱ្យ​មាន​កម្មវិធី​ដំណើរ​ការ​ច្រើន ព្រោះ​នៅពេល​យើងបើក form មួយវាមាន Process មួយដែរតែបើយើង​ប្រើ MDI Form នេះវានឹងមានតែ Process តែមួយទេ ទោះបីជាយើងបើក Form ច្រើន​ក៏​ដោយ ។
​ខាងក្រោម​នេះជារូប Form និង Process ពេល​ដែល​យើង​ប្រើ MDI Form ដោយ​ដំណើរ​ការ Form ធម្មតាចំនួនពីរ និង MDI Form
នេះ Process នៃការ​ដំណើរ​ការ Form ខាងលើយើងឃើញថាវាមាន Process តែមួយទេទោះបីជាយើងបើក Form ច្រើន​ក៏​ដោយ ។
​ខាងក្រោម​នេះជារូបនៃ Process ពេល​ដែល​យើងមិន​ប្រើ MDI Form ដោយដំណើការណ៌ Form ធម្មតាចំនួនពីរ
នេះជា Process នៃការ​ដំណើរ​ការ Form ទាំងពីរខាងលើ យើងឃើញថាវាមាន Process ចំនួនពីរ ។

ការ Design

ដើម្បី ​បង្កើត MDI Form យើងត្រូវ Right Click នៅលើ​ឈ្មោះ Project របស់អ្នក យក Add ចុចយក New Item ចុច ជ្រើសរើស MDI Parent Form យក Add
អ្នកនឹងបាន MDI Form មួយ




នៅ ​ក្នុង​នោះអ្នកនឹងមាន tool មួយចំនួនស្រាប់​សម្រាប់​ឱ្យ​អ្នក​ប្រើ អ្នកអាចលុបចោល​នូវ tool មួយចំនួន​ដែល​អ្នកគិតថាមិនចាំបាច់​ខាងក្រោម​នេះជា Form ដែល​អ្នកបាន Add MDIForm នោះ ។
បន្ទាប់មកទៀតអ្នក​បង្កើត Form ចំនួនពីរទៀតដោយយក​ឈ្មោះ​ជា Default គឺ Form1 និង Form2 និង​ធ្វើការ design ដូចរូប​ខាងក្រោម ៖

Form ទី ១


Form ទី ២ 


ការសរសេរកូដ

ការហៅ Form មក​បង្ហាញ​នៅ​ក្នុង MDI Form

កូដ​ខាងក្រោម​នេះ មាននាទី​សម្រាប់​ហៅ Form1 មក​បង្ហាញ​នៅ​ក្នុង MDI Form
/* បង្កើត frm2 ដែល​ជា Object របស់ Form Form1 */Form1 frm1 = newForm1 () ;/* Properties MDIParent មាននាទី​សម្រាប់​ឱ្យ Form2 នេះ ស្ថិតនៅ​ក្នុង MDIParent
​ដែល​យើង​កំពុង​ធ្វើការ​លើជាមួយ
 */
frm1.MdiParent = this; /*
Method Show មាននាទី​សម្រាប់​បង្ហាញ Form ទី១
*/
frm1.Show () ;ការបោះ​តម្លៃ​ពី Form ទី១ទៅ Form ទី២ នៅ​ក្នុង MDI Formនៅ​ក្នុង Form ទី ១ កូដ​សម្រាប់ Button Show Form2 /*
​បង្កើត frm2 ដែល​ជា Object របស់ Form Form2
*/
Form2 frm2 = newForm2 () ;/*
 Properties MDIParent មាននាទី​សម្រាប់​ឱ្យ Form2 នេះស្ថិតនៅ​ក្នុង MDIParent ដែល​យើង​កំពុង ធ្វើការ​ជាមួយ
 */
frm2.MdiParent = this.MdiParent;/*

យើង​ធ្វើការ​ផ្ទេរ​តម្លៃ​ពី TextBox UserName ទៅ​ឱ្យ Variable UserName នៅ​ក្នុង Form ទី២
*/
frm2.username = txtusername.Text;/*

យើង​ធ្វើការ​ផ្ទេរ​តម្លៃ​ពី TextBox password ទៅ​ឱ្យ Variable Password នៅ​ក្នុង Form ទី២ */
frm2.password = txtpassword.Text;/*

​ប្រើ Method Show ដើម្បី​បង្ហាញ Form ទី២
*/
frm2.Show () ;នៅ​ក្នុង Form ទី ២យើងត្រូវ​បង្កើត Public Variable ចំនួនពីរ​សម្រាប់​ទទួល​តម្លៃ​ពី Form ទី១ /*

​ បង្កើត​អថេរ​ឈ្មោះ UserName ដែល​មាន DataType ជា String មាន​តម្លៃ​ស្មើទរទេហើយអាច​ប្រើ​ទូទៅ នៅពេល​ដែល​យើង​បង្កើត Object របស់ Form នេះ */
publicstring username = "";
 /* បង្កើត​អថេរ​ឈ្មោះ Password ដែល​មាន DataType ជា String មាន​តម្លៃ​ស្មើទរទេហើយអាច​ប្រើ​ទូទៅ នៅពេល​ដែល​យើង​បង្កើត Object របស់ Form នេះ
*/
publicstring password = "";កូដ​សម្រាប់ Form2 Load privatevoid Form2_Load (object sender, EventArgs e) {
/*
​ធ្វើការ​ទទួល​តម្លៃ​ពី Variable username ចូល​ក្នុង txtusername
*/
txtusername.Text = username; /*
​ធ្វើការ​ទទួល​តម្លៃ​ពី Variable password ចូល​ក្នុង txtpassword*/
txtpassword.Text = password;
}
Properties សម្រាប់ MDI Form នៅពេល​បើក​ឱ្យ​ពេញ Screen (Maximized)
*** លទ្ធផល​បន្ទាប់ពី​ដំណើរ​ការ Project ខាងលើ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៦ ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons