ដោយ លោកអ្នកពុំចាំបាច់បិទបើកម៉ាស៊ីន (restart) នៅពេលដែលចង់ធ្វើការផ្លាស់ប្តូរប្រព័ន្ធប្រតិបត្តិការពី Mac ទៅ Windows ឬពី Windows ទៅ Mac នោះឡើយ ។

លទ្ធភាពបែបនេះយើងអាចធ្វើបាន តាមរយៈកម្មវិធី VMware Fusion, Microsoft Virtual PC និង VirtualBox ប៉ុន្តែសម្រាប់ពេលនេះយើង នឹងបង្ហាញលោកអ្នកពីការប្រើប្រាស់កម្មវិធី Parallels Desktop 5 ដែលជាកម្មវិធីមួយមានការប្រើប្រាស់ច្រើននិងងាយស្រួលប្រើ ព្រមទាំងលក្ខណៈពិសេសជាច្រើនទៀត ។

១. ការដំឡើងកម្មវិធី Parallels Desktop
មាន កម្មវិធី Parallels Desktop ជំនាន់ទី៥ ដែលមានឈ្មោះ ParallelsDesktop-parallels-5.dmg សូមធ្វើការបើក file នេះរួចនឹងបានឃើញដូចរូប P03បន្ទាប់មកចុចលើពាក្យ Install
បើសិនជាម៉ាស៊ីនកុំព្យូទ័ររបស់អ្នកមានភ្ជាប់ internet វានឹងអាចបង្ហាញដូចរូប P04

បើសិនជា លោកអ្នកមិនចង់ download ជំនាន់ថ្មីទេ លោកអ្នកអាចចុចទៅលើ Install current button ដើម្បីបន្តរការ install បន្ទាប់មកចុចលើពាក្យ No, install current ដូចរូប P05 លោកអ្នកនឹងបានឃើញផ្ទាំង Welcome ដូចរូប P06រួចបន្តរការ install ដោយចុចលើ Continue button


នៅពេលដែលលោកអ្នកបានឃើញផ្ទាំងដូចរូប P07 បើសិនជាលោកអ្នកចង់ប្តូរទីតាំងនៃការ install Parallels Desktop សូមចុចទៅលើ Change install Location (ជាធម្មតាវាមិនចាំបាច់ធ្វើការផ្លាស់ប្តូរទីតាំងនៃការ install ឡើយ) សូមបន្តរដោយការចុចលើ Install

បន្ទាប់មកនឹងតម្រូវឱ្យបញ្ចូល Password ដែលជា useraccount របស់អ្នករួចចុច OK និងបញ្ចប់ដោយចុច Close

២. ដំណើរការនៃ Parallels Desktop
ឥឡូវនេះយើងអាចដំណើរការ Parallels Desktop ដោយការចូលទៅកាន់ Application folder យើងនឹងបានដូចរូប P09
៣. បង្កើត Windows 7 Virtual machine

ចុចទៅលើ New Windows installation ដើម្បីបង្កើត Virtual machine ថ្មីសម្រាប់ដំឡើង Windows នៅក្នុង Mac OS X របស់អ្នក ។



6:04 PM
seyha hun
0 comments:
Post a Comment