អ្វីទៅជា Gmail?
លោកអ្នកប្រាកដជាស្គាល់ និង ធ្លាប់ប្រើ Gmail ហើយមែនទេ ។Gmail គឺជាសេវាកម្មមួយរបស់ Google ដែលអាចឲ្យយើងប្រើ ដើម្បីផ្ញើ និង ទទួលសារអេឡិចត្រូនិចតាមរយៈ Web និង Software (ប្រើ POP3 និង IMAP) ។
មកដល់ពេលបច្ចុប្បន្ននេះ Gmail កំពុងដណ្តើមទីផ្សារពី Yahoo Mail និង Hotmail ដោយផ្តល់ទៅឲ្យអ្នកប្រើនូវទំហំដ៏ធំ (ជាង ៧ GB) និង ភាពងាយស្រួលក្នុងការប្រើ និងភ្ជាប់ទៅកម្មវិធីផ្សេងៗ ដោយមិនបានចំណាយប្រាក់ ។

សារៈប្រយោជន៍នៃ Gmail ក្នុង Google App
បន្ថែមទៅលើភាពងាយស្រួលទាំងនេះ Gmail ក៏អនុញ្ញាតឲ្យយើងប្តូរ email ពី @gmail.com ទៅ domain របស់យើងបាន ។ឧទាហរណ៍
ខ្ញុំអាច បង្កើត email ជាមួយនឹង domain name របស់ខ្ញុំ info@ant.com.kh ហើយខ្ញុំបើក ផ្ញើ និង ទុក email ដោយប្រើ Gmail ដែលមានទំហំធំ និងល្អជាងយ៉ាងខ្លាំងបើប្រៀបធៀបនិង email ដែល hosting ផ្តល់ឲ្យ ។Gmail ក្នុង Google App Free Edition យើងអាចប្រើបានរហូតដល់ ៥០ accounts ហើយ account នីមួយៗអាចផ្ទុក email បានទំហំជាង ៧ GB ដូច Gmail account ធម្មតាដែរ ។
ការបង្កើត
អ្វីដែលអ្នកត្រូវការមុននឹងបង្កើត• A domain name
• Google Apps account
• Your log in information for your domain registrant
របៀបបង្កើត
ដើម្បីជាឧទាហរណ៍សម្រាប់ការបង្កើតនេះខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបបង្កើត email សម្រាប់ domain mrboy.info ។១. ដំបូង login account Gmail របស់អ្នក ហើយចូលទៅកាន់ទំព័រ www.google.com/a/cpanel/domain/new ។ ផ្ទាំង Sign Up សម្រាប់ Google App នឹងបើកឡើង (Gmail ជាឧបករណ៍នៅក្នុង Google App នេះ)

ប្រសិនបើអ្នកមាន domain រួចហើយ អ្នកអាចបំពេញ domain ចូលប្រអប់ TextBox ខាងលើ ហើយចុចលើ button “Get Started” ។ ប្រសិនបើមិនទាន់មាននោះទេ អ្នកអាចចុចលើ Tab “I want to buy a domain name” ដើម្បីទិញ domain ។
២. បន្ទាប់មកបញ្ចូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក និងស្ថាបនដែលប្រើ Gmail នេះ (រូបខាងក្រោម)

បន្ទាប់ពីបំពេញរួចចុចលើ button “Continue” ។
៣. បន្ទាប់មកអ្នកនឹងតម្រូវឲ្យ email និង mailbox សម្រាប់ administrator នៃ domain email នេះ ។
ឧទាហរណ៍៖ admin@mrboy.info

លោកអ្នកប្រើដាក់ email admin account ឈ្មោះអីក៏បានដែរ រួចហើយវា password ហើយចុចលើ button “I accept. Continue with set up >>” ។
៤. បន្ទាប់ពីបង្កើត admin account ហើយ អ្នកនឹងឃើញផ្ទាំង domain dashboard ។

នេះគឺជា ផ្ទាំងមេដែល administrator អាចបង្កើត users ផ្សេងៗជាច្រើនបានដូចជា (ratana@mrboy.info , bundeth@mrboy.info សម្រាប់ជំនាន់ឥតបង់ប្រាក់អ្នកបានបង្កើតបានតែ ៥០ accounts តែប៉ុណ្ណោះ) ។
ប៉ុន្តែមុននឹងអ្នក និង users ផ្សេងទៀតអាចប្រើ email នេះបាន អ្នកត្រូវការ verify domain name (mrboy.info) និង កែ MX records របស់អ្នកនៅ hosting ជាមុនសិន ។
Verify Domain Name
អ្នកត្រូវការ verify domain name ដែលអ្នកប្រើ ដើម្បីបញ្ជាក់ថា domain name នេះជាកម្មសិទ្ធិរបស់អ្នក ដោយជ្រើសរើសយក “Upload an HTML file to mrboy.info” ហើយចុចលើ button “Continue” ។
ផ្ទាំងដែលប្រាប់ពីរបៀបក្នុងការ verify នឹងបើកឡើង

ដែលប្រាប់ឲ្យយើងបង្កើត file មួយឈ្មោះថា googlehostedservice.html ហើយ copy text ដែលនៅខាងក្រោម ដាក់ចូលក្នុង file HTML នេះហើយ upload ទៅ hosting ដែល domain name របស់អ្នកស្ថិតនៅ ។ ពេល upload រួចរាល់ហើយអ្នកគួរតែ test ដើម្បីឲ្យច្បាស់ថា file upload បានត្រឹមត្រូវ ដោយចូលទៅកាន់ទំព័រ http://mrboy.info/googlehostedservice.html ប្រសិនបើឃើញអក្សរដែលអ្នក copy ខាងលើនោះគឺត្រឹមត្រូវ បន្ទាប់ពីត្រឹមត្រូវហើយចុចលើ button “I’ ve completed the steps above” ។
បន្ទាប់មក ផ្ទាំងមួយបើកឡើង ដែលមាននូវមានអត្ថបទណែនាំពីការប្រើ ប្រសិនបើអ្នកចង់មើលអត្ថបទទាំងនោះ អ្នកអាចចុចលើ button “Lunch guide” ។ សម្រាប់ការអត្ថបទនេះយើងចុច link skip this guide សិន ។
ហើយផ្ទាំង dashboards បន្ទាប់ពីយើង verify domain name នឹងបើកឡើង

ឥឡូវនេះ Google App បានដំឡើងចប់រួចរាល់អស់ហើយ ។ តាមរយៈរូបខាងលើ យើងឃើញនូវសេវាកម្មទាំងអស់ (Calenda, Chat, Contact, Docs, Sites និង Mobile) សុទ្ធតែដំណើរការ លើកលែងតែ Email ដែលយើងត្រូវ active វាជាមុនសិន ដែលចំណុចនេះយើងនឹងនិយាយតទៅលេខក្រោយទៀត ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១0



6:03 PM
seyha hun
0 comments:
Post a Comment