
ជាមួយគ្នានោះវា ក៏មានការចោទសួរផងដែរសម្រាប់ការបោះជំហ៊ានដំបូងនៃអ្នកប្រើប្រាស់ iDevices ថាតើគួរតែទិញ iPhone ឬ iPad ឬក៏ iPod Touch ?
ខាងក្រោមនេះគឺជាមគ្គុទេសខ្លះៗដែលទស្សនាវដ្តី ANT សូមលើកយកមកបង្ហាញ ដើម្បីជាជំនួយក្នុងការសម្រេច ចិត្តរបស់លោកអ្នក ។
iPhone

- នឹងផ្តល់លទ្ធភាពឲ្យលោកអ្នកក្នុងការប្រើប្រាស់ជាមុខងារទូរសព្ទដៃដ៏ប្រសើរបំផុត
- ផ្តល់ឲ្យនូវ Browser ដ៏មានសមត្ថភាពខ្ពស់់និងងាយប្រើសម្រាប់បើកមើល Websites គ្រប់ប្រភេទ
- អាចថតយករូបភាពជា video និងរូបថតព្រមទាំង សំឡេងបានយ៉ាងប្រសើរ
- នាំមកនូវភាពជិតស្និទ្ធរបស់អ្នកជាមួយ នឹងកម្មវិធីបណ្តាញសង្គម ទៅកាន់មិត្តភក្រ្តផ្សេងៗ
- មានបំពាក់ នូវប្រព័ន្ធប្រាប់ទីតាំងគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែលអ្នកស្ថិតនៅបានយ៉ាង ឆាប់រហ័ស លើសពីនេះអ្នកក៏អាចដឹង ពីទីកន្លែងនៃការថតរូបភាព ឬ video បានយ៉ាងជាក់ច្បាស់ទៀតផង
iPad

- វាផ្តល់ឲ្យលោកអ្នកនូវ screen ដែលមានទំហំធំ ងាយស្រួល ក្នុងការមើលរូបភាព ឬ video
- មានមុខងារប្រហាក់ប្រហែលនឹងកុំព្យូទ័រ desktop និងមានភាពងាយស្រួល ក្នុងការអានព័ត៌មានពី websites ផ្សេងៗ
- សម្រាប់អ្នកដែលចូលចិត្តប្រើប្រាស់ក្នុងការអាន សៀវភៅអេឡិកត្រូនិក (ebook)
- សម្រាប់លោកអ្នកដែលជាធុរកិច្ច និង ឧស្សាហ៍ធ្វើដំណើរ
iPod Touch

- ប្រសើរសម្រាប់យុវវ័យ ក្នុងការប្រើប្រាស់ជាឧបករណ៍ស្តាប់តន្ត្រីចល័តមួយ
- ជាឧបករណ៍លេង games
- អ្នកគិតថាការបើកមើល websites ផ្សេងៗមិនសំខាន់ព្រោះវាពុំមានលទ្ធភាពប្រើប្រាស់ជាមួយ SIM card នោះទេ ការភ្ជាប់ internet ធ្វើឡើងតាមរយៈ Wi-Fi
- ប្រសើរសម្រាប់លោកអ្នកដែលចង់ស្វែងយល់ពី iOS ជាលើកដំបូង ព្រោះវាមានតម្លៃថោក ជាងការទិញ iPhone ឬ iPad



6:26 PM
seyha hun
0 comments:
Post a Comment