Pages

Friday, November 25, 2011

Microsoft ចាប់​អារម្មណ៍​ចង់​ទិញ Yahoo!

PDF
Microsoft Yahoo
ខណៈ​ពេល​នេះ Microsoft ទំនង​​ជា​ត្រូវ​អង្គុយ​នៅ​តុ​ចចារ​ ប្រសិន​បើ Yahoo សម្រេច​ចិត្ត​លក់​ផ្នែក​ខ្លះ​នៃ​អាជីវកម្ម ឬ​លក់​នូវ​អាជីវកម្ម​ទាំង​អស់​របស់​ខ្លួន​មែន​នោះ​។
ដើម្បី​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ​ក្នុង​ការ​ទិញយកYahoo ក្រុម​ហ៊ុន Microsoft Corp បាន​ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​នឹង ក្រុម​ហ៊ុន​នេះ​រួច​ហើយ បើ​យោង​តាម​មនុស្ស​ម្នាក់​ដែល​ជិត​ស្និទ្ធ​នឹង​ព្រឹត្តការណ៍​នេះ​។ បុគ្គល​ម្នាក់​នោះ​ បាន​ប្រាប់​​សារព័ត៌មាន The Associated Press កាល​ពី​ថ្ងៃ​ពុធ​ម្សិលម៉ិញដោយ​​ស្ថិត​ក្នុង​លក្ខខ័ណ​អនាមិក ដោយ​សារ​តែ​កិច្ច​ព្រម​ព្រៀ​ង​នោះ​មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការ​។
សារព័ត៌មាន​ធំ​ៗ​ផ្សេងទៀត​ ក៏​បាន​រាយ​ការណ៍​ពី​កិច្ច​ព្រម​ព្រៀង​រវាង Microsoft និង Yahoo ផង​ដែរ​ ដូច​ជា​ DealReporter និង New York Times ជាដើម។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ Microsoft ធ្លាប់​ចាប់​ចិត្ត​ចង់​ទិញ Yahoo តាំង​តែ​ពីឆ្នាំ​២០០៨មក​ម្លេះ ក្នុង​តម្លៃ ៤៧,៥ពាន់​លានដុល្លារ តែ​មិន​ទទួល​ជោគ​ជ័យ​ ។
ចាប់​តាំង​ពី​បណ្ដេញ​ចេញ​ CEO អ្នក​ស្រី Carol Bartz តាំង​ពី​ដើម​ខែ​កញ្ញា​មក ក្រុមហ៊ុន​នេះនៅ​មិន​ទាន់​រើស​ CEO ថ្មី​នៅ​ឡើយទេ ដោយ​ទុក​ភារកិច្ច​ដល់​លោក CFO Tim Morse ដើរ​តួជា​ CEO ចាប់​តាំង​ពី​ពេល​នោះ​មក​។
ជុំវិញ​ការ​លក់​នេះ លោក Jack Ma ដែល​ជា​ CEO របស់ Alibaba ក៏​ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា​គាត់​ចង់​ទិញ Yahoo ផង​ដែរ​ ប៉ុន្ដែ​ការ​ទិញ​នេះ​ អាច​នឹង​ពិបាក​ ដោយ​សារ​តែ​រដ្ឋា​ភិបាល​អាមេរិកព្រួយ​បារម្ភអំពី​បញ្ហា​ ចិន​គ្រប់​គ្រង​ក្រុមហ៊ុន​អាមេរិក​។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons