នៅពេលនេះយើងនឹងពន្យល់អំពីរបៀបនៃការបង្កើតកម្មវិធីទូរសព្ទដៃសម្រាប់ ប្រើប្រាស់ Flash តាមរយៈ Carbide.C++ដែលជា IDE មួយសម្រាប់ប្រើប្រាស់ជាជំនួយក្នុងការសរសេរកូដសម្រាប់ទូរសព្ទដៃដោយ ប្រើប្រាស់ភាសា C++ ។
លោកអ្នកចាំបាច់ត្រូវស្វែងយល់ពីការដំឡើង Carbide.C++ ព្រមទាំង S60 SDK សម្រាប់ ទូរសព្ទដៃប្រភេទ Symbian តាមរយៈទស្សនាវដ្តីអាន-ច្បាប់ទី១២ ឬទំនាក់ទំនងផ្ទាល់មកកាន់ការិយាល័យនិពន្ធយើងខ្ញុំជាមុនសិន ។
សូមបញ្ជាក់ថា
កម្មវិធីដែលលោកអ្នកនឹងបង្កើត មានសមត្ថភាពប្រើប្រាស់សម្រាប់តែប្រភេទទូរសព្ទដៃដែលមាន ប្រព័ន្ធប្រតិបត្តិការណ៍ Symbian តែប៉ុណ្ណោះ ។
ក្រោយពីលោកអ្នកបានដំឡើង S60 SDK និង Carbide.C++ រួចមក លោកអ្នកត្រូវអនុវត្តន៍តាមលំដាប់លំដោយដូចតំណាក់កាលខាងក្រោម៖
១. ដំឡើង Flash plugins
លោកអ្នកត្រូវ copy file ដែលមានឈ្មោះថា “com.nokia.flash.stub.template_1.0.0.011.jar” ដែលមានក្នុង CD ប្រចាំទស្សនាវដ្តីអាន-ANT ច្បាប់ទី១៤ នេះ ទៅកាន់ទីតាំងដែលមានទម្រង់ <carbide C++ installation path>/plugins ឧទាហរណ៍ៈC:\Symbian\Tools\ADT_1.0\Carbide.c++\plugins
មានន័យថា Carbide.C++ folder ស្ថិតក្នុងទីតាំង C:\Symbian\Tools\ADT_1.0\
បញ្ជាក់៖ លោកអ្នកត្រូវបិទកម្មវិធី Carbide.C++ ជាមុនសិនមុននឹងអនុវត្តន៍តំណាក់កាលទី១
២. បើកកម្មវិធី Carbide.C++ និងបង្កើត Project
ក្រោយពី Carbide.C++ បានដំណើរការលោកអ្នកត្រូវបង្កើត project ថ្មីដោយ- ចូល File menu New Symbian OS Project Next (ដូចរូប S01 និងសូមមើល video clip)

- ដាក់ឈ្មោះឱ្យ Project រួចចុច Next មើលរូប S03

- ជ្រើសរើសប្រភេទ SDK ណាមួយដែលលោកអ្នកបានដំឡើងនិងតម្រូវទៅតាមជំនាន់នៃ Symbian OS រួចចុច Finish មើលរូប S04

បញ្ជាក់៖ Flash Application មិនអាចដំណើរការតាមរយៈ Emulator បានឡើយ ដូច្នេះចាំបាច់លោកអ្នកត្រូវជ្រើសរើស យក Phone Release (GCCE) ដែលនឹងចាំបាច់ត្រូវដំណើរការដោយផ្ទាល់នៅលើទូរសព្ទដៃពិតប្រាកដ ។
៣. ជំនួស Flash file ថ្មីដែលត្រូវប្រើ
ក្រោយពី បញ្ចប់តំណាក់កាលទី២ លោកអ្នកនឹងបាន Flash file ដោយស្វ័យប្រវត្តិមួយដែលមានឈ្មោះដូចគ្នា នឹងឈ្មោះ project ដែលបានដាក់ ហើយស្ថិតក្នុង Data folder នៃ Project សូមមើលរូប S05 ។
លោកអ្នកត្រូវលប់ Flash file ដែលវាបានបង្កើតឱ្យ ហើយត្រូវជំនួសនូវ Flash file ថ្មីដែលលោកអ្នកបានបង្កើត ឬ មាន ដោយប្តូរឈ្មោះឱ្យដូចគ្នាទៅនឹង Flash file ដែលអ្នកបានលប់ (ឈ្មោះ file ត្រូវដូចគ្នានឹង project)
បញ្ជាក់៖ ជាធម្មតាមិនតម្រូវឱ្យ Flash file ត្រូវមានឈ្មោះដូចគ្នានឹង Project នោះទេ
- ក្រោយពីជំនួស flash file រួចរាល់ហើយសូមធ្វើការ build project ដោយការចុច Ctrl+B
- បន្ទាប់ពី project បាន build លោកអ្នកនឹងទទួលបាន .sis និង .sisx file ក្នុង sis folder នៃ Project
- លោកអ្នកត្រូវ install មួយក្នុងចំណោម files ទាំង២ខាងលើទៅកាន់ទូរសព្ទដៃពិតប្រាកដរួចដំណើរការ
ដែលបានដំណើរការក្នុងទូរសព្ទដៃពិតប្រាកដ ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ១៤ ចេញផ្សាយខែ ឧសភា ឆ្នាំ ២០១0



5:57 PM
seyha hun
0 comments:
Post a Comment