Pages

Thursday, November 3, 2011

Samsung Sens Series 3 300Vកាន់តែស្ដើង កាន់តែខ្លាំង


ក្រុមហ៊ុន ​ Sumsung បាន​ចាប់​ផ្ដើម​ប្រកាស​នៅ​ក្នុង​ប្រទេស​កូរ៉េ​ អំពី​ផលិត​ផល​ថ្មី​របស់​ខ្លួន​ គឺ​កុំព្យូទ័រ​ Sens Series 3 300V, សេរី​នេះ​មាន​រូបរាង​ស្ដើង​ មាន​ច្រើន​ពណ៌​ ថែម​ទាំង​ស្រស់​ស្អាត​ទាន់​សម័យ សម្រាប់​ម៉ូដែល​នេះ ​គឺ​ក្រុមហ៊ុន​ផលិត​ឡើង​ក្នុង​គោលបំណង​ ដើម្បី​បំពេញ​តម្រូវ​ការ ​និង​ទាក់ទាញ​យុវវ័យ​សម័យ​ថ្មី​។​
កុំព្យូទ័រ​ Samsung សេរី​ 3 300V នេះ​ដែរ ​គឺ​មាន​ប្រាំ​ពណ៌ ​ដូច​ជា​ពណ៌​ខ្មៅ​ស្រាល ពណ៌​ទឹក​ប្រាក់​លាយ​ប្រផេះ ពណ៌​ផ្កាឈូក​ឆ្នូត​តូច​ៗ ពណ៌​ខៀវ​ឆ្នូត​ស្រាល​ និង​ពណ៌​ទឹក​ក្រូច​ នេះ​គឺ​ជា​ការ​ផ្ដល់​អោយ​អតិថិជន​មាន​ជម្រើស​ច្រើន​ក្នុង​ការ​ជ្រើសរើស​ពណ៌​ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួក​គេ​ម្នាក់ៗ​។ ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​ គឺ​ពណ៌​របស់​គម្រប​ដូច​ទៅ​នឹង​ពណ៌​របស់​ Keyboard ដែរ នេះ​គឺ​ជា​ស្ដាយ​មួយ​ដែល​ជួយ​បង្កើន​ភាព​ស្រស់​ស្អាត​មួយ​បែប​ទៀត​ ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​យុវវ័យ​។​ ចំពោះ​អេក្រង់​វិញ​គឺ​មាន​ទំហំ​១៤ អ៊ីញ​ HD LED ដែល​អាច​ការពារ​នូវ​ពន្លឺ​ដែល​ចាំង​ចេញ​មក​ក្រៅ​បាន ហើយ​ CPU គឺ​ជំនាន់​ទី​២​ របស់ ​Intel core i7 និង​មាន​ក្រាហ្វិក ​NVIDIA ដែល​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​ប្រើ​ប្រាស់​ដូច​ជា​ការ​រចនាជា​ដើម​ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons