Pages

Monday, November 21, 2011

Backup និង Restore .pst file ក្នុង MS Outlook 2007 ​

នៅពេល​នេះទស្សនាវដ្តីអានមានអត្ថបទមួយទៀតយកមកចុះផ្សាយ ដែល​ទាក់ទងទៅនឹងការ Backup និង Restore នូវ​ឯកសារ​សំខាន់​ៗ​នៅ​ក្នុង MS Outlook
របស់​លោកអ្នក ដើម្បី​ការពា​នូវ​ការបាត់បង់ ហើយឯកសារទាំងនេះមាន​ដូចជា messages, contacts, appointments, tasks, notes និង journal entries ។ លោកអ្នក​អាចអនុវត្តតាមវិធីងាយដូច​ខាងក្រោម ដើម្បី​ធ្វើការ Backup និង Restore នូវ​ឯកសារ​សំខាន់​ៗ​មួយចំនួននៅ​ក្នុង Microsoft Outlook ។

វិធី​ក្នុង​ការ Backup

- សូម​លោកអ្នក​បើក​នូវ​កម្មវីធី Microsoft Outlook រួចសូមចុចលើ File menu បន្ទាប់សូម​ជ្រើសរើស​ពាក្យ Import and Export…
សូម​ជ្រើសរើស​ពាក្យ Export to a file  រួចចុច Next button
​ក្នុង​ដំណាក់​កាលនេះ​លោកអ្នក​ត្រូវ​ជ្រើសរើស​ប្រភេទ File ដែល​លោកអ្នក​ចង់​ធ្វើការ Export ហើយ​ប្រភេទ File ទាំងនេះមាន​ច្រើន​ដូចជា​: Dos, Windows, Access, Excel និង Pst (​លោកអ្នក​គួរតែ​ជ្រើសរើស File ជា​ប្រភេទ Pst) ។ បន្ទាប់ពី​ជ្រើសរើស​ប្រភេទ File រួចសូមចុចលើ Next button ។
- សូមជ្រើរើស​នូវ Folder ដែល​លោកអ្នក​ចង់​ធ្វើការ Backup រួចសូមចុច Next button
- សូមចុចលើ Browse.. button ដើម្បី​ជ្រើសរើស File និង ទីតាំង​សម្រាប់​រក្សាទុក File ដែល​ធ្វើការ Backup ។ បន្ទាប់សូម​ជ្រើសរើស​មួយ​នូវ Option ទាំង 3 ដូច​ខាងក្រោម​:
  • Replace duplicate with items export: Replace រាល់ items ដែល​មានរួចហើយ
  • Allow duplicate items to be create: អនុញ្ញាត​ឱ្យ​បង្កើត items ដែល​មានរួចហើយ
  • Do not export duplicate items: មិនអនុញ្ញតិ​ឱ្យ export items ដែល​មានរួចហើយ
- ក្រោយពេលចុច Finish button លោកអ្នក​និងឃើញ​នូវ​រូបភាពដូច​ខាងក្រោម​ដែល​អាច​ឱ្យ​លោកអ្នក​បញ្ចូល​នូវ Password សម្រាប់​ការពារ​នូវ​ឯកសារ​ដែល​បាន Backup របស់​លោកអ្នក​ពីសំនាក់អ្នក​ដទៃ ប៉ុន្តែ​លោកអ្នក​ក៏​អាចមិនដាក់ Password បាន​ដែល បន្ទាប់សូមចុច OK button ដើម្បី​បញ្ចប់​ការ Backup ។

វិធី​ក្នុង Restore 

- សូមចុចលើ File menu បន្ទាប់សូម​ជ្រើសរើស​ពាក្យ Import and Export…
- ជ្រើសរើស​យកពាក្យ Import from another program or file រួចសូមចុច Next button
- ជ្រើសរើស​ប្រភេទ file ដែល​លោកអ្នក​យកមក restore (file ដែល​លោកអ្នក​បាន backup ទុក) ហើយចុច Next button
- សូមចុចលើ Browse.. button ដើម្បី​ជ្រើសរើស​ស្វែងរក File ដែល​លោកអ្នក​បាន​ធ្វើការ Backup ទុក ។ បន្ទាប់សូម​ជ្រើសរើស​មួយ​នូវ Option ទាំង 3 ដូច​ខាងក្រោម​:
  • Replace duplicate with items import: Replace រាល់ items ដែល​មានរួចហើយ
  • Allow duplicate items to be create: អនុញ្ញាត​ឱ្យ​បង្កើត items ដែល​មានរួចហើយ
  • Do not import duplicate items: មិនអនុញ្ញតិ​ឱ្យ import items ដែល​មានរួចហើយ

ជា​ចុងក្រោយ​សូមចុច Finish button

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons