Pages

Thursday, November 3, 2011

បង្កើត​កម្មវិធី​ទូរសព្ទដៃ​តាមរយៈ Java ME

​ សម្រាប់​ពេលនេះយើងនឹង​បង្ហាញ​លោកអ្នក​អំពីការ​បង្កើត​កម្មវិធី​ទូរសព្ទដៃ Symbian OS តាមរយៈ​នៃភាសា Java ME (​ដែល​ពីមុន​ត្រូវបាន​គេដឹងថា J2ME) ។
ទោះបីជាគេអាច ​ប្រើ​ប្រាស់​ប្រើ​ប្រាស់​ភាសាផ្សេងៗ​ដូចជា Java ME, Python, Adobe Flash និង Web Widget សម្រាប់​អភិវឌ្ឍន៍​កម្មវិធី​ទូរសព្ទដៃ​ដែល​ប្រើ​ប្រាស់ Symbian OS បាន​ក៏​ដោយ ប៉ុន្តែ​លោកអ្នក​ត្រូវដឹងថា ភាសាដើម​កំណើត​ដែល​ប្រើ​ប្រាស់​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការណ៍ Symbian OS គឺជាភាសា C++ ។

តាមឯកសារផ្សេងៗ និង បទពិសោធន៍របស់ខ្ញុំបាន​បង្ហាញ​ឱ្យ​ឃើញថាភាសា C++ ជាភាសាដ៏​ប្រសើរ​បំផុត​ក្នុង​ការ​ប្រើ​ប្រាស់​សម្រាប់​ការ​បង្កើត​កម្មវិធី​ ទូរសព្ទដៃ​ប្រភេទ Symbian  OS ជាពិសេស​ទាក់ទងនឹង​ល្បឿន​នៃ​ដំណើរ​ការរបស់​កម្មវិធី​, ការ​គ្រប់គ្រង resources hardware, security ទៅលើ​កូដ និង ជាពិសេស​បំផុត​គឺការ​បង្កើត​កម្មវិធី​សម្រាប់​លក់​នៅលើ​ទីផ្សារ ។
​ក៏ ប៉ុន្តែ​ទោះបីជា​យ៉ាង​ណា​ក៏​ដោយខាងលើគឺ​គ្រាន់តែ​ ជាទស្សនៈមួយរបស់ខ្ញុំដោយឈរលើការវិភាគដំណើការ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ និងការ​ផ្តល់​ឱ្យ​នៃ classes library (SDK) របស់ភាសា​នីមួយ​ៗ​តែប៉ុណ្ណោះ ឯការអនុវត្តន៍ជាក់ស្តែងវា​អាស្រ័យ​លើ​សមត្ថភាព និងបទពិសោធន៍នៃបុគ្គលម្នាក់ៗ​តែប៉ុណ្ណោះ ។

​តម្រូវ​ការ​ក្នុង​ការ​បង្កើត​កម្មវិធី​ដោយ​ប្រើ​ប្រាស់ Java ME

- លោកអ្នក​ត្រូវ​ធ្វើការ​ដំឡើង​កម្មវិធី Sun Java Wireless Toolkit ឬ NetBeans IDE ដែល​មានបញ្ចូល Java ME package (​ក្នុង​ការអនុវត្តន៍នេះយើងនឹង​ប្រើ NetBeans IDE 6.8)

ការ​ដំឡើង NetBeans IDE 6.8

​ កម្មវិធី NetBeans IDE 6.8 ដែល​មានរួមបញ្ចូលជាស្រេច​នូវ Java ME និងរូបភាព Video បង្ហាញ​ពីការ install និងការសរសេរ code គឺមាន​ក្នុង CD ប្រចាំទស្សនាវដ្តីអាន “ANT” ច្បាប់ទី១៣ ចេញផ្សាយប្រចាំខែ មីនា-មេសា ឆ្នាំ​២០១០ ។
សាកល្បង​បង្កើត​កម្មវិធី​ទូរសព្ទដៃដំបូង​បំផុត​ដោយភាសា Java ME
- ដំណើរ​ការ​កម្មវិធី NetBeans IDE 6.8
- ជ្រើសរើស File menu  New Project នឹងបានឃើញដូចរូប​ខាងក្រោម​

- ជ្រើសរើស Java ME ពីប្រអប់ Categories បន្ទាប់មក​ជ្រើសរើស​យក Mobile Application ពីប្រអប់ Project ដូចរូប M01 រួចចុច Next នឹងបានឃើញដូចរូប​ខាងក្រោម​

- ដាក់​ឈ្មោះ project (​ឈ្មោះ​កម្មវិធី​) ក្នុង​ប្រអប់ Project Name ក្នុង​ឧទាហរណ៍នេះសន្មត “HelloANTMobile”
- ជ្រើសរើស​ទីតាំង​សម្រាប់​រក្សាទុក Project ក្នុង​ឧទាហរណ៍នេះសន្មត “c:\temp”
- Check លើប្រអប់ Set as Main Project
- ដក check ពីប្រអប់ Create Hello MIDlet (មើលរួប M02)  រួចចុច Next នឹងបានឃើញដូចរូប​ខាងក្រោម​

- ជ្រើសរើស​ប្រភេទ Emulator ពី​ក្នុង Emulator Platform Combo box ក្នុង​ឧទាហរណ៍នេះនឹង​ជ្រើសរើស​យក Java (TM) Platform Micro Edition SDK 3.0 និង​ប្រភេទ Device គឺ ClamshellCldcPhone1 មើលរូប M03
- ជ្រើសរើស​យក CLDC-1.1 សម្រាប់ Device Configuration និង MIDP-2.0 សម្រាប់ Device Profile
- ចុច Finish button

​បង្កើត Source file (MIDlet)

​ លោកអ្នក​ទើបតែ​បាន​បង្កើត Mobile Application project ឥឡូវនេះជាតំណាក់កាល​ដែល​លោកអ្នក​ត្រូវ ធ្វើការ​បង្កើត MIDlet ដែល​មានន័យថា​លោកអ្នក​ត្រូវ​បង្កើត source code នៃ Application ដោយធ្វើដូច​ខាងក្រោម​៖
- ចុច mouse ខាងស្ដាំលើ​ឈ្មោះ project ចុច New ចូល MIDlet…

- ដាក់​ឈ្មោះ MIDlet ដែល​ត្រូវ​បង្កើត​ដូច​បង្ហាញ​ក្នុង​រូប M05 រួចចុច Finish


- បន្ទាប់មកសូម​ធ្វើការ​បំពេញ code ដូច​ខាងក្រោម​
/*
 * To change this template, choose Tools | Templates
 * and open the template in the editor.
 */
//import packages ប្រើ​សម្រាប់ Java ME APIs
import javax.microedition.midlet.*;
import javax.microedition.lcdui.*;
/**
 * @author Kakada
 */
public class HelloANTMobileMidlet extends MIDlet implements CommandListener {
 private Form form;  //​បង្កើត Form object  ​ប្រើ​សម្រាប់​ផ្ទុក controls ផ្សេងៗ (User Interface)
 private Display display;  //​បង្កើត object  តំណាង​ឱ្យ screen ដែល​នឹង​បង្ហាញ​ក្នុង​ទូរសព្ទដៃ
 private Command exit; //​បង្កើត command object ដែល​នឹងតំណាង​ឱ្យ exit command
//ជា called back function ដែល​នឹងអនុវត្តន៍​នូវ​ពេល​ដែល MIDlet ចាប់ផ្តើម​ដំណើរ​ការ
 public void startApp () {
 form = new Form ("Mobile Application Sample") ; //​បង្កើត memory location សម្រាប់ Form object
 exit = new Command ("Exit", Command.EXIT,1) ; //​បង្កើត memory location សម្រាប់  command object
 form.addCommand (exit) ; //​បង្ហាញ exit command ទៅកាន់ Form object
 form.setCommandListener (this) ; //register MIDlet ដើម្បី​ប្រើ​ប្រាស់ command ដែល​មាន​ក្នុង Form
 StringItem sitem = new StringItem (null,"Hello, ANT Magazine") ;//​បង្កើត string object
 form.append (sitem) ; //​បង្ហាញ string ទៅកាន់ Form object
 display = Display.getDisplay (this) ;  //​បង្កើត screen សម្រាប់​បង្ហាញ Form object
 display.setCurrent (form) ;  //​បង្ហាញ Form object ទៅកាន់ screen
 }
//ជា called back function ដែល​នឹងអនុវត្តន៍​នៅពេល​ដែល​បញ្ឈប់ MIDlet  ជាបណ្តោះអាសន្ន
// ប៉ុន្តែ​ជាធម្មតា វាមិន​ត្រូវបាន​ប្រើ​ប្រាស់​ឡើយ
 public void pauseApp () {
 }
//ជា called back function ដែល​នឹងអនុវត្តន៍​នៅពេល​ដែល MIDlet បញ្ចប់​ការ​ប្រើ​ប្រាស់​ហើយ resources // ឬ objects ទាំងឡាយ​ដែល​បាន​ប្រើ​ដោយ MIDlet នឹងត្រូវ​បានលប់ចេញពី memory
 public void destroyApp (boolean unconditional) {
 }
//​បង្កើត​មុខងារនៃសកម្មភាព command ដែល​នឹងអនុវត្តន៍​នូវ​ពេល​ដែល command object //ណាមួយបានកើតឡើង
 public void commandAction (Command command, Displayable displayabe)
{
 if (command == exit)
{
 destroyApp (false) ;
 notifyDestroyed () ; //​ផ្តល់​ព័ត៌មាន​ថា MIDlet ត្រូវបាន​បញ្ចប់​ការ​ប្រើ​ប្រាស់​
 }
 }
}

​ដំណើរ​ការ​កម្មវិធី​

ក្រោយពីការបំពេញ code ត្រឹមត្រូវដូចបាន​បង្ហាញ លោកអ្នក​អាច​ដំណើរ​ការ​កម្មវិធី​នេះដោយការចុច F6
បន្ទាប់មកនឹងទទួលបាន​លទ្ធផល​ដូច​ខាងក្រោម ។

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ១២ ចេញផ្សាយខែ  មិនា  ​ឆ្នាំ ២០១0

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons