
ទូរសព្ទ smartphone
យោងតាមទិន្នន័យថ្មីដែលចេញផ្សាយកាលពីថ្ងៃពុធម្សិលម៉ិញដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Strategy Analytics បានបង្ហាញថា ទូរសព្ទ Smartphone ដល់ទៅ ២៣,៩លានគ្រឿង ត្រូវបានលក់នៅប្រទេសចិន កំឡុងត្រីមាសទីបីកន្លងទៅ លើសពេលណាៗទាំងអស់។ តួលេខនេះ គឺដំណាងឲ្យការកើនឡើងដល់ទៅ ៥៨ភាគរយ បើប្រៀបធៀបនឹងត្រីមាសមុន។
ស្របពេលដែលចិនមានការកើនឡើងដ៏ច្រើនបែបនេះ សហរដ្ឋអាមេរិកវិញ បានថយចុះ ៧ភាគរយ ពោលគឺមាន ២៣,៣លានគ្រឿងប៉ុណ្ណោះ។
ការកើនឡើងយ៉ាងភ្លូកទឹកភ្លូកដីរបស់ប្រទេសចិននេះ គឺដោយសារតែរីកលូតលាស់ដូចផ្សិតនូវហាងលក់រាយជាច្រើន បូករួមទាំងសាខាក្រុមហ៊ុនផលិតល្បីៗ ដូចជា Apple iPhone ជាដើម។ បន្ថែមលើនេះទៀត ក្រុមហ៊ុនផលិតក្នុងស្រុកដូចជា ZTE ក៏បានចេញនូវទូរសព្ទថោកៗ ដែលដំណើរដោយ Android ទៀតផង។
Nokia កំពុងតែនាំមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយមានចំណែកទីផ្សារ ២៨ភាគរយ ខណៈដែល HTC បាននាំមុខគេនៅសហរដ្ឋអាមេរិក ដោយមានចំណែកទីផ្សារ ២៤ភាគរយ។
ទោះបីជាយ៉ាងណាក្ដី ប្រទេសចិននាំមុខអាមេរិកតែខាងចំនួនទូរសព្ទប៉ុណ្ណោះ ប៉ុន្ដែបើនិយាយពីប្រាក់ចំណូលវិញ គឺសហរដ្ឋអាមេរិកនៅតែនាំមុខគេដដែល។



9:27 AM
seyha hun
0 comments:
Post a Comment