Pages

Thursday, November 3, 2011

ស្វែងយល់ពី Visual Studio IDE (Integrated Development Environment)

Microsoft Visual Studio ជា​កម្មវិធី​កុំព្យូទ័រ​មួយ​ប្រភេទ​ដែល​ប្រើ​ដោយ Programmer និង Developer ក្នុង​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ប្រព័ន្ធ និងគេហទំព័រផ្សេងៗ ។

Microsoft Visual Studio មាន​នូវ Tools ជា​ច្រើន​សម្រាប់​ការ design, develop, debug និង deploy web applications, XML Web Services ព្រមទាំង traditional client applications ។
អត្ថបទនេះនឹង​បង្ហាញ​អ្នកពីរបៀប​ប្រើ Microsoft Visual Studio ដើម្បី​
បំពេញតាមជំហ៊ាន​នីមួយ​ៗ​ក្នុង​ដំណើរ​ការ (process) ដ៏ត្រឹមត្រូវមួយ ។

• Managing Solutions, Projects, and Files

ជា ​ព័ត៌មាន​ដែល​បង្ហាញ​ពីវិធីសាស្រ្តដ៏ត្រឹមត្រូវ និង ច្បាស់លាស់​ក្នុង​ការ​បង្កើត ឬ រៀបចំ Solutions និង Projects ជា​ច្រើន ។ ផងដែរនោះ​ព័ត៌មាន គឺ​ត្រូវបាន​រក្សាទុកនៅ​ក្នុង files ផ្សេងៗ​គ្នាជា​ច្រើន និងរក្សាទុក​ក្នុង storage-based projects ព្រមទាំង reference-based projects ។

o Introduction to solutions, projects, and Items

ពិភាក្សាពីការ ​បង្កើត Solutions, projects និង Items និង គុណប្រយោជន៍​ក្នុង​ការ​ប្រើ Visual Studio ដើម្បី​រៀបចំ Projects និង Files ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។
Visual Studio បាន​ផ្តល់​នូវ containers ពីរ ដើម្បី​ជួយអ្នក​ក្នុង​ការ​រៀបចំ items ដែល​ជា​តម្រូវ​ការនៅ​ក្នុង​កិច្ចការ​បង្កើត​របស់អ្នក មាន​ដូចជា references, data connections, folder និង files ។ Containers ទាំងនេះគឺ​ត្រូវបាន​គេហៅថា Solution និង Projects ផងដែរ Visual Studio បាន​ផ្តល់​នូវ solution folders ដើម្បី​ជួយ​រៀបចំ projects ដែល​ពាក់ព័ន្ធដាក់​ក្នុង groups ហើយបន្ទាប់មក​បង្កើត​ឱ្យ​មានសកម្មភាពលើ groups របស់ project ទាំងនោះ ។ Solution Explorer គឺជា interface សម្រាប់ view និង manage container ទាំងនោះ ហើយនឹង items ដែល​ពាក់ព័ន្ធនឹងពួកវា គឺជា​ផ្នែក​មួយនៃ IDE ។

Containers: Solutions និង Projects

Solutions និង Projects មាន items ជា​ច្រើន​ដែល​តំណាង​ឱ្យ references, data connections, folders និង files ដែល​អ្នកត្រូវការ​ក្នុង​ការ​បង្កើត application របស់អ្នក ។ Solution មួយអាចមាន projects ជា​ច្រើន​ក្នុង​នោះ ហើយ Project មួយ អាចមាន items ជា​ច្រើន​ក្នុង​នោះដែរ ។ Containers ទាំងនេះអាច​ឱ្យ​អ្នក​ទាញយក​ផលប្រយោជន៍ពី IDE ក្នុង​ទម្រង់​ខាងក្រោម​៖
  • ​ធ្វើការ​រៀបចំ settings សម្រាប់ solutions របស់អ្នក​លក្ខណៈ​ជា project ទូទៅ​ទាំងស្រុង ឬ​ជា project ផ្ទាល់​ខ្លួន
  • ​ ប្រើ Solution Explorer រក្សាទុក​ព័ត៌មាន​លំអិតនៃ file ដែល​បាន​រៀបចំ ខណៈពេល​ដែល​អ្នកយកចិត្តទុកដាក់​ទៅលើ items ដែល​អ្នកបាន​បង្កើត​ក្នុង​ការងារ​របស់អ្នក​
  • ​បន្ថែម items ជា​ច្រើន​ដែល​អ្នកគិតថា​ងាយស្រួល​ប្រើ​ទៅ​ក្នុង projects ជា​ច្រើន​នៅ​ក្នុង solution តែមួយ ឬ​ក៏​បន្ថែម items ទៅ​ក្នុង solution មួយ​ដែល​មិនមាន reference ទៅ​ក្នុង project នីមួយ​ៗ​
  • ​ធ្វើការ​លើ miscellaneous files ដែល​ជា files ឯករាជ្យមកពី​ក្នុង solutions ឬ projects ជា​ច្រើន​
  • Items: Files, References, Data Connections
  • Items អាចជា files និង ជា​ផ្នែក​ផ្សេងៗ​ជា​ច្រើន​ទៀតនៃ project របស់អ្នក មាន​ដូចជា references, data connections, ឬ​ក៏ folders ។ នៅ​ក្នុង Solution Explorer, items ត្រូវបាន​គេ​រៀបចំ​ក្នុង​ទម្រង់​ខាងក្រោម​៖
  • ជា project items គឺ items ដែល​បង្កើត​ជា project របស់អ្នក​ឡើង មាន​ដូចជា forms, source files, និង classes តាមរយៈ project មួយ​ក្នុង Solution Explorer ។ ការ​រៀបចំ និង ការ​បង្ហាញ គឺ​អាស្រ័យ​ទៅតាម project template ហើយអ្នកអាច​ជ្រើសរើស​បានផងដែរ ដោយការ​បង្កើត project  ថ្មីមួយ​ដែល​បញ្ជាក់​ខ្លួនឯង​ផ្ទាល់​
  •  ជា solution items សម្រាប់ files ដែល​ត្រូវអនុវត្ត​ក្នុង solution របស់អ្នក​ទាំងមូល មាន​ក្នុង Solution Items folder នៃ Solution Explorer
  •  ជា miscellaneous file សម្រាប់ files ដែល​មិន​ត្រូវបាន​គេ​ភ្ជាប់​ទៅជាមួយទាំង project និង solution ណាមួយឡើយ ហើយវាអាច​ត្រូវបាន​គេ​បង្ហាញ​នៅ​ក្នុង miscellaneous files folder

o Project properties (Visual Studio)

ពិភាក្សាពី Project designer ហើយនឹងរបៀប​ក្នុង​ការ​បញ្ជាក់ project settings ។
Project គឺជា​ចំណុច​ចាប់ផ្តើម​ក្នុង​ការច្នៃប្រឌិត applications, components, និង services នៅ​ក្នុង Visual Studio ។ វាមានសកម្មភាព​ដូចជា container មួយ​ដែល​មាន​រៀបចំ source code, data connections, និង references របស់អ្នក ។ Project មួយ​ត្រូវបាន​គេ​រៀបចំ​ជា​ផ្នែក​មួយនៃ solution ដែល​អាចមាន projects ជា​ច្រើន​មានទំនាក់ទំនងរវាងគ្នានឹងគ្នាទៅវិញទៅមក ។

o Multi-project solutions

​ធ្វើការ​ច្រើន​ជាងមួយ project ក្នុង​ពេលដំណាលគ្នា​តាមរយៈ instance តែមួយនៃ integrated development environment (IDE) ។
Solution មួយអាចមាន Multi-Projects ដែល​អ្នកអាច open, close និង save បាន​ទាំងអស់ ។ Project នីមួយ​ៗ​ក្នុង solution មួយអាចមាន Multi-Files ឬ Items ។ Types នៃ Items ដែល​មាន​ក្នុង project មួយ ផ្លាស់ប្តូរ​ទៅតាម language ដែល​អ្នក​ប្រើ​ក្នុង​ការ​បង្កើត​ពួកវា ។ Visual Studio ផ្តល់​ជា Solution Folders ដើម្បី​រៀបចំ projects ដែល​ពាក់ព័ន្ធ​ឱ្យ​ទៅជា groups ហើយបន្ទាប់មក​បង្កើត​ជាសកម្មភាព​ទៅលើ groups ទាំងនោះ​នៃ projects ។
Logical relationship រវាង solution មួយ និង components របស់វា គឺមិនចាំបាច់​ក្នុង​ការឆ្លុះបញ្ចាំងពីវិធីសាស្រ្ត​ក្នុង​ការរក្សាទុក solution និង components របស់វានៅ​ក្នុង disk នោះទេ ។ ប្រសិនបើ​អ្នក​បង្កើត application មួយ​ដែល​មាន Multi-Projects នោះអ្នកអាច​សម្រេច​ចិត្ត​ក្នុង​ការ​បង្កើត solution directory មួយ ដើម្បី​រក្សាទុកនៅ​ក្នុង local project (non-web) , solution files (.sln និង .suo) , ហើយនិង​ក្នុង solution items ដែល​បាន share ណាមួយ​របស់អ្នក​ក៏​បាន ។

​ នៅពេល​អ្នក​បង្កើត Multi-Project solution មួយ ។ Project ទីមួយ ដែល​បាន​បង្កើត​នឹងក្លាយជា startup project ដោយ default ។ Startup project ដែល​បង្ហាញ​ឡើងជា bold font នៅ​ក្នុង Solution Explorer គឺជា project ដែល run នៅពេល​អ្នកចុចលើ start លើ debug menu ។ ផងដែរអ្នកអាច start debug រាល់ projects ទាំងអស់​ក្នុង solution មួយ​នៅពេល​ដំណាលគ្នាបាន ឬ debug តែមួយ ឬ ច្រើន projects ដោយការ​ជ្រើសរើស solution ជា startup project ។
​ នៅពេល​អ្នក​បង្កើត Multi-Projects solution មួយ អ្នកអាច build បានទាំង single project តាមរយៈ solution មួយ ឬ Multi-Projects ក្នុង solution មួយ ។ ផងដែរអ្នកអាច​បញ្ជាក់ solution project ណាមួយ ដែល​អ្នកមិនចង់​ឱ្យ build ជាមួយបាន​ទៀតផង ។
​នៅពេល​អ្នក build solution ឬ project ទាំងមូល នោះ projects នឹងត្រូវ​បាន build តាមបញ្ជា​ដែល​ពួកគេបាន​បន្ថែម​នៅ​ក្នុង solution ហើយបន្ទាប់មក projects ផ្សេងៗ​ដែល​អាស្រ័យ​នឹង project ឬ solution នឹង​ធ្វើការ build តាមក្រោយ ។

o Stand-alone projects

ពន្យល់ពីអ្វី​ដែល​ហៅថា stand-alone projects និង នៅពេល​ណាយើងគួរ​ប្រើ​ពួកវា ។
​ នៅពេល​អ្នក​កំពុង​ធ្វើការ​ជាមួយ solution មួយ​ដែល​មាន project តែមួយប៉ុណ្ណោះ ។ project នោះ​ត្រូវបាន​គេហៅថា stand-alone project ប្រសិនបើ​អ្នកមិនឃើញមានទាំង solution ក្នុង Solution Explorer ឬ commands ដែល​មានសកម្មភាព​ក្នុង solution នៃ IDE នៅពេល​នោះអ្នកអាច​បន្ថែម ឬ​ក៏ បង្កើត project ទីពីរ ដែល solution និង commands ដែល​ពាក់ព័ន្ធគឺ​នឹងត្រូវ​បានគេ​បង្ហាញ​ឱ្យ​ឃើញ ។ ផងដែរពួកវា​នឹងត្រូវ​បង្ហាញ​សម្រាប់ solution ដែល​មាន​ក្នុង Solution Folders ។ Solutions ទាំងនោះ​គឺមិន​ត្រូវបាន​គេ​បង្កើត​ជា stand-alone projects នោះទេ ហើយពួកវា​ត្រូវបាន​គេផ្លាស់ប្តូរពី version មុននៃ Visual Studio ។
Stand-alone projects អាច​ត្រូវបាន​គេ​បង្កើត​ក្នុង language ណាមួយ​ក៏​បាន ។ ប្រសិនបើ​អ្នកពិតជាមិនរួចរាល់​ក្នុង​ការ​ធ្វើការ​ជាមួយ stand-alone projects នោះទេ ប៉ុន្តែ​អ្នកចង់សាកល្បង សូមមើល General, Projects, and Solutions, Options Dialog Box, clear Always show solution ។

o Temporary projects

ពន្យល់ពីអ្វី​ដែល​ហៅថា temporary projects និង នៅពេល​ណាយើងគួរ​ប្រើ​ពួកវា ។
ដោយការ ​ធ្វើការ​ជាមួយ temporary projects អ្នកអាច​បង្កើត និង ធ្វើការ​ពិសោធន៍ជាមួយ project មួយ​ដែល​មិនមាន​បញ្ជាក់​ពីតាំងរបស់ disk ។ នៅពេល​អ្នក​បង្កើត project ថ្មីមួយ អ្នក​នឹងត្រូវ​ជ្រើសរើស type និង template របស់ project និង​បញ្ជាក់​ពី​ឈ្មោះ​ក្នុង New Project dialog box ។ នៅពេល​ណាមួយ​ដែល​អ្នក​កំពុង​ធ្វើការ​ជាមួយ temporary project នោះអ្នកអាចមាន​ជម្រើស save វា ឬ close ហើយនឹង discard វាបាន ។
រាល់ projects ទាំងអស់​ដែល​ប្រើ​ភាសា Visual Basic, Visual C#, និង Visual J# សុទ្ធតែអាច​ត្រូវបាន​គេ​បង្កើត​ជា temporary projects ទាំងអស់ ។ ប្រសិនបើ​អ្នកចង់សាកល្បង សូមមើល General, Projects and Solutions, Options Dialog Box, Clear Save new projects when created ។
Solution មួយអាចមាន temporary project តែមួយប៉ុណ្ណោះ​នៅពេល​តែមួយ ប្រសិនបើ​អ្នកចង់​បន្ថែម project ថ្មីទៅ​ក្នុង solution នោះទៀត ដំបូងអ្នកត្រូវ​រហ័ស save temporary project ដែល​មានជាមុនសិន ។ Temporary project មួយ​មិនអាច​ត្រូវបាន​គេ​បន្ថែម​ក្នុង solution ដែល​មានស្រាប់នោះបានទេ ។ កំឡុងពេល​ដែល​អ្នក​កំពុង​ធ្វើការ​ជាមួយ temporary project អ្នកអាច close ឬ reopen project items ដោយមិនមានការ save ពួកវា​ក៏​បាន ។ អ្នកអាច save project item ដែល​មាននៅ​ក្នុង temporary project នៅពេល​ណាមួយ​ដែល​អ្នក​កំពុង​ធ្វើការ​ជាមួយ temporary project ។ Project item តំណាង​ឱ្យ​ការ link ទៅ file ដែល​បាន save ។ ប្រសិនបើ​អ្នក later save នោះ temporary project ទាំងមូល ដែល item បាន save នឹងនៅសល់ file ដែល link មួយ និង copy មួយ​ដែល​មិន​ត្រូវបាន​គេ save នៅ​ក្នុង project folder ។ ប្រសិនបើ អ្នក delete file ណាមួយពី temporary project នោះវា​នឹងត្រូវ​គេ delete ដែរ ហើយ​មិនអាច​ត្រូវបាន​គេ save នោះទេ ប្រសិនបើ​អ្នក later save project ទាំងមូល ។

o Solutions, project, and file user interface elements

Reference សម្រាប់​ធាតុជា​ច្រើន​របស់ User interface ដែល​អាចអ្នក Configure Solutions, Projects និង File របស់អ្នក​បាន ។

 File, User Interface Elements

គឺ​អនុញ្ញាត​ឱ្យ​អ្នកអាច create, browse, save, និង encode project files របស់អ្នក​បាន ។

 Projects, User Interface Elements

គឺ​អនុញ្ញាត​ឱ្យ​អ្នកអាច​ធ្វើការ​ជាមួយ​ប្រភេទ​ផ្សេងៗ​នៃ project elements ។

 Save Changes Dialog Box

មាន ​បង្ហាញ​ជាការ​រម្លឹក​អ្នក​ដែល​បានកែប្រែ items ថាវានឹងមិន​ត្រូវបាន​គេ save នោះទេ លុះត្រាតែអ្នកចុចលើ Yes button នៅ​ក្នុង dialog box ដែល​បាន​បង្ហាញ ។

 Solutions, User Interface Elements

គឺ​ អនុញ្ញាត​ឱ្យ​អ្នក​ធ្វើការ​រៀបចំ projects និង files ទាំងអស់​ដែល​ត្រូវការ ដើម្បី design, develop និង deploy នៅ​ក្នុង application ឬ component មួយ ។

 Visual Studio Conversion Wizard

គឺ​អនុញ្ញាត​ឱ្យ​អ្នក​បំលែង solution ឬ project របស់អ្នក​ទៅជា​ទម្រង់ project file ដែល​ត្រូវបាន​គេ​ប្រើ​ដោយ Visual Studio ។

 Projects and Solutions, Options Dialog Box

គឺ​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​ជា default options សម្រាប់ develop និង build projects និង solutions របស់អ្នក​នៅ​ក្នុង IDE ។

 Convert Dialog Box

គឺ ​អនុញ្ញាត​ឱ្យ​អ្នក​បំលែង project ដែល​ប្រើ Java-language ទៅជា Visual C# project ឬ​ពី Visual Basic 6.0 project ទៅជា Visual Basic 2005 project ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons