Pages

Monday, November 21, 2011

ការ​ប្រើ​ប្រាស់ Tools ផ្សេងទៀត​ក្នុង Visual Studio IDE (Integrated Development Environment)

ទាំអស់នេះជា Tools ផ្សេងទៀតនៅ​ក្នុង visual studio ដែល​ជា​ចំណុច​ពិសេសនិងមាន​លក្ខណៈ​សំខាន់​ជា​ច្រើន​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ ។

• Editing code and Resource Files

ជា​ព័ត៌មាន​ដែល​បង្ហាញ​ពីការអនុវត្តន៍​ក្នុង​ការសរសេរ​កម្មវិធី ព្រមទាំងការ Editing code, HTML, XML និង Styles ផងដែរ ។
The Visual Studio IDE មានដាក់​នូវ Tool មួយ​ដែល​ជួយអ្នក​ក្នុង​ការ Edit និង រៀបចំ text, code, និង markup, ធ្វើការ insert និង configure controls ព្រមទាំង objects ផ្សេងៗ និង namespaces, និង​ធ្វើការ​បញ្ចូល references ទៅ​ក្នុង external components និង resources ។

o Editing text, code, and markup

ពិពណ៌នាពីរបៀប​ប្រើ​ប្រាស់ Code editor ក្នុង​ការសរសេរ code និង format code ។
The Visual Studio Code Editor មាន​ផ្តល់ feature មួយចំនួន​ដែល​បង្កើត​ឡើង ដើម្បី​ជួយអ្នក​ក្នុង write និង edit code ។ Features ទាំងនោះ និង ទីតាំងរបស់វា គឺអាចប្រែប្រួល​អាស្រ័យ​លើ development language និង active settings របស់អ្នក ។

មានវិធីសាស្រ្តផ្សេងៗ​គ្នា​ក្នុង​ការ open file មួយនៅ​ក្នុង Code Editor:

  • ​ជ្រើសរើស form ឬ module មួយ​ក្នុង Solution Explorer ហើយចុចលើ View Code button
  • ​ជាមួយនឹង form ដែល​បាន open ក្នុង Design view editor ជ្រើសរើស​យក Code នៅ​ក្នុង View menu
  •  Right-click លើ Control ណាមួយ​ក្នុង Design view ជ្រើសរើស​យក View Code នៅ​ក្នុង Shortcut menu
  • នៅ​ក្នុង File menu ជ្រើសរើស​យក Open File ឬ New File ហើយ open source code file មួយ ដើម្បី edit
The Code Editor អាចប្រែក្លាយជា Source view editor សម្រាប់ HTML Designer និង XML Designer បានផងដែរ ។ ល ។
​ប្រសិនបើ​អ្នក edit Visual Basic, Visual C#, Visual J#, ឬ Visual C++ files នៅ​ក្នុង Code Editor នោះ Language Service នឹងមាន​ផ្តល់​ជាសំណើអំពី statements ដ៏ត្រឹមត្រូវមួយ ដែល​អ្នកអាចនឹងសរសេរតាម IntelliSense ។ ប៉ុន្តែ​នៅពេល​អ្នក open ជាមួយ text documents ឬ new document ដែល​ជា blank solution នោះ Code Editor នឹងមានសកម្មភាព​ដូចជា plain text editor ។
​នៅពេល application ដែល​បាន design ដើម្បី run លើ UNIX ឬ Macintosh platforms ។ អ្នកអាច save project files ក្នុង platform-appropriate documents formats ។ ដើម្បី​ធ្វើដូច្នេះ ជ្រើសរើស Save as ពី​ក្នុង File menu ជ្រើសរើស​យក Save With Encoding ពី Save button ហើយបន្ទាប់មកនៅ​ខាងក្រោម Line Endings ជ្រើសរើស​យក Unix ឬ Macintosh ។

o Editing resources

ពន្យល់ពីរបៀប​ក្នុង​ការ​បន្ថែម new resources ទៅ​ក្នុង projects និង ការ​បញ្ជាក់​ពី resources ដែល​បាន​ប្រើ​ទៅ​ក្នុង resource editor ដ៏ត្រឹមត្រូវមួយ ។
គឺន័យថា executable code នឹងត្រូវ​ធ្វើការ​បំលែង​នៅ​ក្នុង application ហើយ application ជារឿយៗ​វាតែងតែមាន nonexecutable resources មកជាមួយមាន​ដូចជា String ឬ Images ដែល​ពួគវា​ត្រូវបាន​គេយកមកពី​ក្នុង run time ហើយយកមក​បង្ហាញ​នៅ​ក្នុង User Interface ។

o Customizing the editor

ពន្យល់ពីរបៀបធ្វើតាមលំនាំ editor ដោយការ​បង្កើត​ជា setting editor options ។
អ្នកអាច​ប្រើ Dialog box ដែល​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើការ​ផ្លាស់ប្តូរ Global settings នៅ​ក្នុង Visual Studio Code និង Text Editor បាន ដោយចុចលើ Tool menu ជ្រើសរើស​យក Options បន្ទាប់មកពន្លាត Text Editor folder ហើយ​ជ្រើសរើស​យក General ដើម្បី​បញ្ជា​ទៅលើ Text និង Code editor ដែល​ត្រូវ​បង្ហាញ​ឡើង និង មុខងាររបស់វា ។ អ្នកអាច​បង្កើត Text editor options ដោយ​បញ្ជាក់​ទៅលើ programming languages ជាពិសេសមួយ និងអាច​បង្កើត​សារជាថ្មី​នូវ options រាល់ language ទាំងអស់ ។

o Navigating through code

​បង្កើត​ជា link ទៅ procedures ដើម្បី​ងាយស្រួល​ក្នុង​ការ find និង replace window, bookmarks និង task list ព្រមទាំង error list ដើម្បី​បញ្ជាក់​ពីទីតាំង lines នៃ code ។
Visual Studio មាន​ផ្តល់​នូវ Tools ជា​ច្រើន​សម្រាប់​ការផ្លាស់ប្តូរទីតាំងដ៏ជាក់លាក់បាន​យ៉ាង​ចាប់​រហ័ស​នៅ​ក្នុង code របស់អ្នក ។
Tool ទាំងអស់​នោះមាន៖
  •  Find and Replace window
  •  Bookmarks window
  •  Error List window
  •  Task List window

o Using the toolbox

ពិពណ៌នាពីរបៀប​ក្នុង​ការ​ប្រើ toolbox និង ការ​បន្ថែម item dialog box ទៅថែម​ក្នុង controls និង components នៃ code របស់អ្នក ។
The Toolbox គឺជា control tree ដែល​អាចរំកិលបាន វា​ធ្វើការ​ដូចជា Window Explorer អញ្ចឹង ប៉ុន្តែ​វាមិនមាន Grid ឬ Connection Lines ទេ ។ ចំណែក​ជា​ច្រើន​របស់ Toolbox ត្រូវបាន​គេហៅថា Tabs ដែល​អាច​ឱ្យ​គេពន្លាតចេញ​ក្នុង​ពេលជាមួយគ្នាបាន ហើយ tree scrolls ទាំងអស់​របស់វាគឺនៅ​ក្នុង Toolbox window ។ ដើម្បី​ពន្លាត Tabs ណាមួយរបស់ Toolbox អ្នកត្រូវចុចលើ (+) បន្ទាប់មកទៅរក​ឈ្មោះ​របស់វា ។ ដើម្បី​បិទការពន្លាតវិញ អ្នកត្រូវចុចលើ (-) បន្ទាប់មកទៅរក​ឈ្មោះ​របស់វា ។
The Toolbox មាន​បង្ហាញ​ជារូប Icon នៃ items ជា​ច្រើន​ដែល​អ្នកអាច​បន្ថែម​ទៅ​ក្នុង projects ។ ជា​រៀងរាល់​ពេលអ្នកវិលត្រឡប់ទៅបើក editor ឬ designer Toolbox នឹងរំកិលទៅជា Tabs ដែល​អ្នកចូលចិត្ត​ប្រើ​ដោយស្វ័យប្រវត្តិ ។ ដូចជា​អ្នកចុច shifts ដើម្បី focus ទៅ editor ឬ designer ឬ project ផ្សេង នោះវានឹង​ជ្រើសរើស​យក Toolbox ដែល​អ្នកបាន shifts មកជាមួយដែរ ។

o Viewing classes, members, and symbols

ពន្យល់ពីរបៀប​ក្នុង​ការ​ស្វែងរក​តាមឋានានុក្រមនៃការ​ប្រើ symbols និង resources ។
User interface elements មាន​ផ្តល់​ជា ក្រាភិក interface ដែល​អនុញ្ញាត​ឱ្យ​អ្នក select និង examine object ដែល​បាន​ប្រើ​នៅ​ក្នុង Visual Studio projects និងសមាជិករបស់ពួកវា ។ Objects និងសមាជិករបស់ពួកវាអាច​ប្រើ​ប្រាស់​បាន​តាមរយៈ​រចនាសម្ព័ន្ធរបស់ .NET Framework និង COM components ព្រមទាំង Dynamic list (.dll) និង Type (.tlb) libraries ។
នៅ​ក្នុង Object Browser មាន​ដូចជា namespaces, types, interfaces, enumerations ។ ល ។ ដែល​នៅ​ក្នុង​នោះមានសមាជិករបស់វា មាន​ដូចជា classes, properties, methods, events, constants, variables និង items ផ្សេងៗ​ទៀតជា​ច្រើន ។
Class View មាន​បង្ហាញ​ជា tree view តាមលំដាប់នៃ symbols របស់ objects និងសមាជិករបស់ពួកវា ដែល​អាច​ស្វែងរក​តាមរយៈ code នៃ projects ដែល​អ្នក​នឹងត្រូវ​បង្កើត ។ Entry នីមួយ​ៗ​គឺជាការ link មួយទៅនឹង line ក្នុង code របស់អ្នក​ដែល​ជាកន្លែង Instance ជួបប្រទះ ។

o Designing and Viewing classes and Types

ពិភាក្សាពីរបៀប​ក្នុង​ការ​ប្រើ class designer ដើម្បី design, view និង refactor classes ព្រមទាំង​ប្រភេទ​ផ្សេងៗ​ទៀត ។
នៅ​ក្នុង Visual Studio Class Designer មាន​ផ្តល់​ជា visual design surface នៅ​ក្នុង form នៃ class diagram ដែល​អ្នកអាច​ប្រើ​ក្នុង​ការ design, view, និង refactor classes ហើយនឹង​ប្រភេទ​ផ្សេងៗ​នៅ​ក្នុង Visual Studio project ។

o Coding Aids

ពិពណ៌នាពីរបៀប​ក្នុង​ការ​ប្រើ intelliSense និង toolbox, class view ព្រមទាំង object browser ក្នុង​ខណៈពេលសរសេរ code ។
The Visual Studio IDE មាន​ផ្តល់​នូវ Tools ជា​ច្រើន​សម្រាប់​ជួយអ្នក​ក្នុង​ការ​បង្កើត Navigating code និង Modifying code ។

• Building, Debugging, and Testing

ជា​ព័ត៌មាន​អំពី breakpoints, handling exceptions, edit និង continue ព្រមទាំង fine-tuning កម្មវិធី​របស់អ្នក ។
Building, debugging, និង testing គឺជាសកម្មភាពគន្លឹះមួយនៅ​ក្នុង​ការ develop និង បំពេញ​ឱ្យ​ក្លាយជា application, components, និង services ប្រកបដោយភាពត្រឹមត្រូវមួយ ។ Tools ជា​ច្រើន​នៅ​ក្នុង Visual Studio ត្រូវបាន​គេ design ឡើង ដើម្បី​អនុញ្ញាត​ឱ្យ​អ្នកត្រួត​ពិនិត្យ build configurations, identify និង ដោះស្រាយភាព error ដែល​កើតឡើង និងការធ្វើ test ការ build របស់អ្នក​ក្នុង​មធ្យោបាយខុសៗ​គ្នា ។ យោង​ទៅតាម topics នេះនឹងមិនត្រឹមតែ​បង្ហាញ​តែការ​ប្រើ​ប្រាស់ tools ប៉ុណ្ណោះទេ វាថែមទាំង​ផ្តល់​ជា recommendation និង guidelines ទៀតផង ។

o Building in Visual Studio

​ធ្វើការ configure debug, release, និង ពិសេសការ​បង្កើត solution ជាមួយ Visual Studio សម្រាប់​ទិសដៅជាក្រុមនៃ internal users និង external users ។
Visual Studio មាន​ផ្តល់​ជា Tools ជា​ច្រើន​សម្រាប់ testing applications និង debugging applications ជា​រហូត ។ រាល់ project របស់ Visual Studio នីមួយ​ៗ ត្រូវបាន​គេ​បង្កើត​ឡើងជា default project configurations ដែល​បាន​កំណត់ និង ជា default solution build configurations ដែល​ត្រូវបាន​គេតំណាងជា​លក្ខណៈ context ដូច​ដែល​អ្នកបាន build អញ្ចឹង ។ Development teams អាច edit default solution និង project configurations ទាំងនេះបានតាមអ្វី​ដែល​អ្នកត្រូវការ ហើយនឹង បង្កើត​នូវ configurations ថ្មីមួយទៀតដោយការ save default copies ដែល​បាន​បញ្ជាក់ ។

o Debugging in Visual Studio

​ដំណើរ​ការ Visual Studio Debugger ដើម្បី​ដោះស្រាយ logic errors និង semantic errors ព្រមទាំងបង្រៀនពីយុទ្ធសាស្រ្ត​ក្នុង​ការ​បញ្ជាក់​ពី technologies និង languages ដែល​បាន​ជ្រើសរើស​យកមកអនុវត្ត​ក្នុង solution របស់អ្នក ។
អ្នកធ្លាប់បាន​បង្កើត application របស់អ្នក និង ដោះស្រាយបញ្ហា build errors ប៉ុន្តែ​ឥឡូវនេះអ្នកត្រូវតែកែ​តម្រូវ logic errors ទាំងនោះ​ចេញពី application ឬ stored procedures របស់អ្នក ដោយការ run ដ៏ត្រឹមត្រូវមួយ ។ អ្នកអាចធ្វើ​ការងារ​ទាំងនេះបាន​ជាមួយនឹង debugging functions ដែល​មាន​ក្នុង IDE ។ Functions ទាំងអស់​នេះ​អនុញ្ញាត​ឱ្យ​អ្នក​បញ្ឈប់​នៅ procedure locations, inspect memory និង register values, change variables, observe message traffic និង អាច​ធ្វើការ​បិទអ្វីមួយ​ដែល​អ្នកចង់​ឱ្យ​វាបិទនៅ​ក្នុង code របស់អ្នក​បាន ។

o Object Test Bench

បំពេញ​នូវ​ការ​ខិតខំ​របស់អ្នក​ឱ្យ​កាន់តែ​ប្រសើរ​ជាពេល​បញ្ចប់​កិច្ចការដោយការធ្វើ test scalability, performance, និង គុណភាពនៃការ​បង្កើត​របស់បុគ្គលិក​របស់អ្នក ដើម្បី​បញ្ចេញ version នៃ solution របស់អ្នក ។
Object Test Bench (OTB) ត្រូវបាន​គេ​បង្កើត​ឡើង​សម្រាប់​ការ test ជាធម្មតាលើ object-level ។ ការ​ប្រើ OTB ដើម្បី​បង្កើត instances នៃ objects របស់ project, ពិពណ៌នាពី methods និងការវាយ​តម្លៃ​លើ​លទ្ធផល​ដែល​ទទួលបាន ។ វិធីនេះអាច​ឱ្យ​អ្នកបង្រួម task of coding, debugging និង re-coding ។ Visual C#, Visual Basic និង Visual J# គឺ support ទៅនឹង testing methods ដែល​មាន​ក្នុង OTB ។

 OTB មានបញ្ចូល Tool window និងការប្រមូលផ្តុំនៃ dialog boxes

ដើម្បី​ឱ្យ​មានឥទ្ធិពលចំពោះគ្នាទៅវិញទៅមក​ជាមួយនឹង objects ដែល​បានរួមផ្សំ ព្រមទាំង​បង្ហាញ​នៅ​ក្នុង Class Designer ឬ ក្នុង Class View ។
User OTB for the following tasks:
 Teaching object-oriented programming concepts without going into language syntax
 Providing a lightweight testing tool designed for academic and hobbyist programmers to use on small and simple projects
 Shortening the write-debug-rewrite loop
 Testing simple classes and their methods
 Discovering the behavior of a library API quickly

o Debug interface access SDK

The Microsoft Debug Interface Access Software Development Kit (DIA SDK) មាន​ផ្តល់​នូវ​ការ access ដើម្បី debug ព័ត៌មាន​ដែល​បានរក្សាទុក​ក្នុង program database (.pdb) files ដែល​បាន​បង្កើត​ឡើងដោយ Microsoft postcompiler tools ។ ដោយសារ​តែការ​បង្កើត​ជា .pdb file ដែល​កើតឡើងពី postcompiler tools នេះហើយ ធ្វើ​ឱ្យ​មានការយកទៅកែប្រែសារជាថ្មី​ដែល​មានភាពល្អត្រឹមត្រូវជាងមុន លើ​ទម្រង់​ដែល​អ្នកយល់ថាឥតប្រយោជន៍ ។ ការ​ប្រើ DIA API អ្នកអាច​បង្កើត applications ដែល​ប្រើ​សម្រាប់​ការ search និងការ browse រក​ព័ត៌មាន debug ដែល​រក្សាទុក​ក្នុង .pdb file ។ ឧទាហរណ៍ៈ របាយការណ៍​ស្តីពីការបញ្ចូល trace-back information និងការវិភាគ performance data ។

• Deploying Applications and Components

ជា​ព័ត៌មាន​អំពីការ​បង្កើត setup executables, packaging files, និង publishing web sites ។
Deployment គឺជា​ដំណើរ​ការមួយ ដែល​អ្នកត្រូវបែងចែក application ដែល​បានបញ្ជប់ ឬ component ដែល​នឹងត្រូវ install នៅ​ក្នុង​កុំព្យូទ័រ​ផ្សេងៗ ។ នៅ​ក្នុង Visual Studio អ្នកអាច deploy applications ឬ components ដោយការ​ប្រើ​ជា ClickOnce deployment ឬ​ក៏ Windows Installer deployment technology ។

o Choosing a deployment strategy

​ធ្វើការ​ប្រៀបធៀបរវាង Visual Studio deployment technologies ពីរ គឺ ClickOnce និង Windows Installer ។
Visual Studio មាន​ផ្តល់​នូវ​វិធីសាស្រ្តពីរផ្សេងគ្នា​ក្នុង​ការ deploy Windows-based applications ដោយការ​ប្រើ ClickOnce Technology ឬ Window Installer Technology ។ ClickOnce deployment អ្នកអាច​បង្កើត​ជា application មួយ​ដែល​ជាទីតាំងកណ្តាល ហើយ​ឱ្យ User ធ្វើការ Install ឬ Run application ពីត្រង់ទីតាំងមួយនោះ ។ Windows Installer deployment អ្នកអាចវិចខ្ចប់ application ទៅ​ក្នុង setup.exe file មួយ ហើយ​ធ្វើការ​បែងចែក files ទាំងនោះ​ទៅ Users ទាំងអស់ បន្ទាប់មក​ឱ្យ Users run setup.exe file ដើម្បី install application មួយនោះ ។

o What’ s new in deployment

ពិពណ៌នាពី deployment ដែល​បានផ្លាស់ប្តូរ​ក្នុង Visual Studio ។
Deployment នៅ​ក្នុង Visual Studio បានផ្លាស់ប្តូរ​ជាមួយនឹង​ការណែនាំថ្មីនៃ ClickOnce deployment និង Windows Installer deployment ។
Deployments ទាំងពីរ គឺ support ជាមួយ 64-bit applications ប៉ុណ្ណោះ ។

o Deploying 64-bit applications

ពិពណ៌នាពីការ install នៅលើ platforms 64-bit ដែល support ទាំង ClickOnce deployment និង Window Installer deployment ។
ទាំង ClickOnce និង Windows Installer deployment គឺ support នឹង application ដែល install លើ 64-bit platforms ។ Platforms មាន​ច្រើន​ដូចជា x86 សម្រាប់ 32-bit platforms, x64 សម្រាប់​ម៉ាស៊ីន​ដែល support នឹង AMD64 និង EM64T ហើយ Itanium សម្រាប់ 64-bit Itanium processor ។

o Adding custom prerequisites

ពិពណ៌នាពី bootstrapper ដែល​ជា​ប្រភេទ​មួយនៃ installer ដែល​អាច​ឱ្យ​អ្នកដឹងមុន​ក្នុង​ការ configure ជាមួយនឹង​ការ install components ដែល​អ្នកត្រូវការ ។
Bootstrapper គឺជា​ប្រភេទ​នៃ Installer ដែល​អាច​ត្រូវបាន​គេ​រៀបចំ ដើម្បី​ជួយកែកំហុសបន្តិចបន្តួច​ក្នុង​ការបែងចែក package ណាមួយ​ដូចជា Windows Installer ឬ Executable program ។ វាគឺជា​កម្មវិធី​ដែល​តំណើរការ​ក្នុង​សំនុំនៃ XML ដែល​ធ្វើការ​បញ្ជាក់​ពី​ព័ត៌មាន​ទាំងអស់​អំពី data ដែល​ចាំបាច់​សម្រាប់ Bootstrapper ធ្វើការ​រៀប​ចម្ការ Install component ។ Bootstrapper អាច​ប្រើ​ជាមួយ Installer technology មួយណា​ក៏​បានទាំង Windows Installer ឬ ClickOnce ។
​នៅពេល​ដែល User ធ្វើការ​បញ្ជា​ដំណើរ​ការ setup.exe ដំបូងវាត្រូវ detect លើ prerequisites ជាមុនសិនមុននឹង​ធ្វើការ Install ប្រសិនបើ prerequisites ណាមួយមានការខកខាននោះ Bootstrapper នឹង​បង្ហាញ​ជា Installation dialog box ដែល​មានតារាងនៃ components ដែល​ខកខាន​ទាំងនោះ និងព្រមទាំង​បង្ហាញ​ពី License agreement របស់ពួកវាថែមទាំងផង ។ ម៉្យាងទៀត​ប្រសិនបើ prerequisites ទាំងអស់​ត្រូវបាន detect នោះ Bootstrapper នឹង​ដំណើរ​ការ Install application ជាធម្មតា ។
​ដោយសារ​តែ User បាន accept លើ agreement នោះការ download និងការ install នឹងចាប់ផ្តើម​ដំណើរ​ការ នៅពេល​ដែល​បាន install រួចរាល់នៃ prerequisite ហើយ Bootstrapper នឹង​ធ្វើការ​បិទ installation process ទាំងអស់​ពី​ក្នុង application ដោយខ្លួនរបស់វា​ផ្ទាល់ ។

o ClickOnce deployment

ពិពណ៌នាពី ClickOnce deployment ដែល​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត window-based applications ទៅ​ក្នុង web server មួយ ឬ network file share សម្រាប់​ការ​បញ្ជាក់​ទៅលើ​ការ install ។
Visual Studio មាន​ផ្តល់​នូវ​ការ support យ៉ាង​ពេញលេញ​សម្រាប់​ការ publish និង update applications ដែល​បាន deploy ជាមួយនឹង ClickOnce ។ ClickOnce deployment គឺអាច​ធ្វើការ​ជាមួយ project ដែល​បង្កើត​ជាមួយភាសា Visual Basic, Visual C#, និង Visual J# ប៉ុន្តែ​មិន​ប្រើ​ជាមួយភាសា Visual C++ បាននោះទេ ។

o Windows installer deployment

ពិពណ៌នាពី​បច្ចេកវិទ្យា windows installer deployment ដែល​អ្នកអាច​បង្កើត និង បែងចែក installer packages ទៅ users ជា​ច្រើន ហើយ user ម្នាក់​ដែល​ដំណើរ​ការ setup file ដើម្បី install application ។
នេះគឺជាការ​បន្ថែម​នៃ Setup project ទៅនឹង solution របស់អ្នក ដែល​នៅពេល build វា​បង្កើត​ជា setup file ដែល​អាច​ឱ្យ​អ្នកបែងចែកទៅគ្រប់ Users ទាំងអស់ ។ User ដែល run setup file នឹងត្រូវ​អនុវត្តតាម wizard ដើម្បី​បំពេញ​នូវ​ការ install application ។

o Deployment error messages

ពិពណ៌នាពី error messages ដែល​ពាក់ព័ន្ធនឹង ClickOnce deployment និង Windows Installer deployment ។
• Customizing and Automating the Development Environment
ជា​ព័ត៌មាន​អំពីការ​បង្កើត Add-Ins, customizing the appearance និង លក្ខណៈ​នៃ IDE ព្រមទាំង topics ដែល​ពាក់ព័ន្ធ ។

o Customizing the development environment

​ព័ត៌មាន​អំពីរបៀប customize the dynamic help window និង toolbars ដែល​ចាប់ផ្តើមជាមួយ​កម្មវិធី​ផ្សេងៗ​តាមរយៈ IDE ដោយ​ប្រើ export និង import settings ព្រមទាំងការ​បង្កើត​ជា​លក្ខណៈ​ផ្ទាល់​ខ្លួនទៅ​ក្នុង IDE សម្រាប់​ភាព​ងាយស្រួល និង ផលិតភាព​របស់អ្នក ។
អ្នកអាចផ្លាស់ប្តូរ appearance និង behavior នៃ Visual Studio IDE ក្នុង​វិធីជា​ច្រើន ។ Visual Studio មានបញ្ចូល​នូវ​ការរួចផ្សំ Settings មួយចំនួន​ដែល​អ្នកអាច​ប្រើ​សម្រាប់ apply ជាក្រុមនៃ customization នៅ​ក្នុង IDE ។ បន្ថែម​ពីនេះទៅទៀត អ្នកអាច​បង្កើត​ជា customization ផ្ទាល់​ខ្លួន​ទៅលើ items ជា​ច្រើន មាន​ដូចជា windows, toolbars, shortcut keys, និង ជម្រើស​ក្នុង​ការ​បង្ហាញ​ផ្សេងៗ​ទៀត ។

o Window management

​ព័ត៌មាន​អំពីរបៀប​ក្នុង​ការ re-arrange tools និង document window តាមរយៈ IDE ។
The IDE មាន​ផ្តល់​នូវ tools និង options ផ្សេងៗ​គ្នា ដើម្បី​ជួយអ្នក​ក្នុង​ការផ្លាស់ប្តូរទីតាំង និង ការបំលាស់ទីឯកសារមួយចំនួន ព្រមទាំង tool windows ។ ដោយសារ​តែអ្នកមាន window layout ដែល​អ្នកចូលចិត្ត ដូច្នេះ IDE នឹងចង់ចាំ layout នោះស្ថិតនៅចន្លោះ sessions ដែល​ធ្វើ​ឱ្យ​អ្នកមិនចាំបាច់ផ្លាស់ប្តូរទីតាំងរបស់ windows ជា​រៀងរាល់​ពេលនោះទេ ។ ឧទាហរណ៍ៈ ប្រសិនបើ​អ្នកបានផ្លាស់ប្តូរទីតាំងរបស់ Solution Explorer ទៅកន្លែងផ្សេង បន្ទាប់មកអ្នកបិទ application នៅពេល​អ្នកបើកពេលក្រោយ Visual Studio នឹងចាប់ផ្តើម​បង្ហាញ Solution Explorer នៅ​ក្នុង​ទីតាំងថ្មីនោះ ។
នៅ​ក្នុង Visual Studio មាន interface modes ពីរផ្សេងគ្នា សម្រាប់​ធ្វើការ​ជាមួយ document windows គឺ Multiple documents mode និង Tabbed documents mode ។

o Automation and extensibility for Visual Studio

ជា​ព័ត៌មាន​អំពីរបៀប​បង្កើត macros និង add-ins
Automation និង extensibility មាន​ផ្តល់​ជា​សមត្ថភាព​ក្នុង​បង្កើត​កម្មវិធី​គ្រប់គ្រង​លើកិច្ចការ​ដែល​ធ្វើជា​ដ​ដែល​ៗ​បានដោយស្វ័យប្រវត្ត និងអាចពង្រីក​សមត្ថភាព​ដល់ Visual Studio IDE ជាមួយនឹង tools ជា​ច្រើន​ដូចជា Add-ins និង Wizards ។

• Source Control for Visual Studio

ជា​ព័ត៌មាន​អំពី​លក្ខណៈ​សម្បត្តិរបស់ source code control ដែល​អាច​ប្រើ​បាន​ក្នុង Visual Studio ។
អ្នកអាច​ធ្វើការ​រៀបចំ project ជាក្រុម ឬ ជា​លក្ខណៈ​ផ្ទាល់​ខ្លួនបាន​យ៉ាង​ងាយស្រួល ដោយ​ប្រើ Source control features របស់ Microsoft Visual Studio ។
Visual Studio មាន Source control ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​មាន​ដូចជា​៖
  • Manage database access: ក្នុង Visual Studio source control គឺ support ទាំង share file និង exclusive file ។
  • Retrieve successive versions of source-controlled items: គឺជាការវិចខ្ចប់នៃ source control ជា​ច្រើន​ដែល​បានផ្សាព្វផ្សាយដោយ Visual Studio នឹងរក្សា​ទិន្នន័យ​ដែល​ដឹងច្បាស់ថាជា source-controlled item របស់ version មួយយកមកពី application ផ្សេងទៀត ។
  • Maintain detailed historical information on source-controlled items: គឺជាការវិចខ្ចប់នៃ source control ជា​ច្រើន ផ្តល់​ទៅ​ឱ្យ​ម៉ាស៊ីន ដើម្បី​រក្សាទុក និង ទទួលយក item history ។ ឧទាហរណ៍ៈ ការ​បង្កើត date និង time ។
  •  Collaborate across projects and solutions: គឺជាការបែងចែក file ដែល​អាច​ប្រើ​បានលើ projects និង solutions ជា​ច្រើន ដែល​បានបែងចែក source-controlled items ។ ការផ្លាស់ប្តូរទៅជា shared item គឺ​នឹងត្រូវ​បានគេទទួលស្គាស់គ្រប់ projects និង solutions ទាំងអស់ ។
  •  Automate frequently repeated source control operations: ឧទាហរណ៍ៈ មាន source control package មួយ​ដែល​ផ្សាព្វផ្សាយដោយ Visual Studio ដែល​ត្រូវ​បញ្ជាក់​ជា command line interface មួយ ដែល support នឹង key feature របស់ source control ។ ដូច្នេះអ្នកអាច​ប្រើ interface នោះ​ដែល​មាននៅ​ក្នុង files ដ៏​ច្រើន បានដោយស្វ័យប្រវត្តលើកិច្ចការ source control ដែល​អ្នក​បង្កើត​ជានិច្ចកាល ។
  • Recover from accidental deletions: Source control របស់ Visual Studio គឺ support នឹងការ​បង្កើត​សារជាថ្មីនៃ checked-in file ស៊េរី​ចុងក្រោយ ។
  • Conserve disk space on both the source control package and the associated server ។

o Introducing source control

​ផ្តល់​នូវ​ការពន្យល់ណែនាំ​ឱ្យ​ស្គាល់​ពី source control នៅ​ក្នុង Visual Studio ។
Visual Studio គឺ support នឹង source control ដែល​ប្រើ Visual Studio Integration Protocol (VSIP) layer នៅ​ក្នុង IDE ។ VSIP អាចទទួលយក​នូវ source control packages ខុសៗ​គ្នា មាន​ដូចជា plug-ins ដែល​សរសេរ protocols ដ៏សមរម្យមួយ ។ ឧទាហរណ៍ៈ source control plug-in គឺជា SourceSafe Lan plug-in ដែល support នឹង Visual SourceSafe ។
Visual Studio source control គឺជា environment ដ៏សាមញ្ញមួយ​សម្រាប់ third party source control plug-ins ដូច្នេះ ដើម្បី​បាន plug-in អ្នកត្រូវតែ​ធ្វើការ Install ។ ក្នុង​ការ​ប្រើ third-party source control plug-in អ្នកត្រូវតែ install third party application ឬ​ក៏ source control plug-ins នៅ​ក្នុង client និង server ម៉ាស៊ីន​សម្រាប់ site របស់អ្នក ។

o What’ s new in source control for Visual Studio

ពិពណ៌នាពីគុណសម្បត្តិរបស់ source control ដែល​ទើបតែ​បានដាក់បញ្ចូលថ្មីនៅ​ក្នុង Visaul Studio ។
Visual Studio គឺ support នឹង source control ព្រមទាំងការរួមបញ្ចូលនៃ source control plug-ins ក្នុង​រយៈពេល​ណាមួយ ។
Source control ថ្មីមាន​ដូចជា​៖
 Plug-in Switching
 Project Access Improvements Via Asynchronous Opens
 Synchronization of Deletes, Renames, and Moves
 Improvements in Basic Source Control Operations
 Visual Web Developer Support

o Performing source control tasks

ពិពណ៌នាពី procedures សម្រាប់ users ដែល​ប្រើ source control ដើម្បី​ធ្វើការ​ជាប្រចាំ ។
​ចំណុច​នេះនឹងពន្យល់អ្នកពីកិច្ចការរបស់ source control ជា​ទូទៅ​មួយ ដែល​អ្នកអាច​បង្កើត​ក្នុង Visual Studio សម្រាប់ plug-in ណាមួយ ។ មូលដ្ឋានគ្រឹះនៃ​ដំណើរ​ការរបស់ source control មាន​ដូចជា check in, check out និង viewing history ។ ទោះបីជា​ដំណើរ​ការទាំងនេះ អាច​បង្កើត​លើការ​ប្រើ​មួយចំនួន​ក្នុង standard UI elements ក៏​ដោយ ក៏ Visual Studio source control wrapper គឺអាច support បានដែរ ។

o Source control user interface references

​ផ្តល់​នូវ​ព័ត៌មាន​ជាយុទ្ធសាស្រ្តអំពី generic dialog boxes ដែល support នឹង source control សម្រាប់ Visual Studio ។
យោង​ទៅតាម dialog box ដែល​ជា​គំរូ​សម្រាប់ developer តាម plug-in អាចរចនាតាមអ្វី​ដែល​អ្នកត្រូវការ ។ អ្នកអាចឃើញ ឬ មិនឃើញ dialog box ទាំងនេះ​ក្នុង Visual Studio របស់អ្នក អាស្រ័យ​លើ plug-in source control ដែល​អ្នក​ប្រើ​ៈ
  1.  Check In
  2.  Check Out for Edit
  3.  Get
  4.  Undo Checkout

• Reference (Visual Studio)

មានបញ្ចូល reference មួយចំនួន​ដូចជា user interface, language reference, error message, និង reference topics ផ្សេងៗ​ទៀត​ដែល​ឆ្លើយតបនឹង products ទាំងអស់ ដែល​មាននៅ​ក្នុង Visual Studio integrated development environment (IDE) ។

o General user interface elements (Visual Studio)

មាន​បង្ហាញ​ជា topics នៅ​ក្នុង dialog boxes ផ្សេងៗ​គ្នា និង window ដែល​មានដាក់​ក្នុង​មាតិកា​នៃតារាង (table of contents) ។

o Visual Studio commands and switches

មាន​បង្ហាញ​ជា​ព័ត៌មាន​អំពី Visaul Studio commands និង devenv command line switches ។

o Language references

មាន​បង្ហាញ​ជា topics លើ language equivalents ដែល​មាន template ពិពណ៌នាពី language reference និង ASCII character codes ។

o XML Schema references

មាន​បង្ហាញ​ជា topics លើ XML schema ផ្សេងៗ​ដែល​អាច​ប្រើ​ក្នុង Visual Studio

o MSBuild

មាន​បង្ហាញ​ជា topics លើរបៀប​ប្រើ Microsoft build platform ថ្មី​ដែល​មាននៅ​ក្នុង Visual Studio ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons