ក្រុមហ៊ុន Motorola ធ្លាប់បានចេញនូវ tablet សេរី Xoom 3G ម្ដងរួចមកហើយ ឥឡូវក្រុមហ៊ុនបានធ្វើការបន្ថែមនូវមុខងារ និងលក្ខណៈពិសេសជាច្រើន ដើម្បីអោយកាន់តែមានភាពទាន់សម័យនៅលើ Motorola Xoom 4G Tablet នេះ។ Tablet នេះមានរូបរាងស្អាត ជាមួយអេក្រង់ ទំហំ10.10 អ៊ីញប្រភេទ TFT ធំទូលាយងាយស្រួលមើលហើយ Resolution ទំហំ 1280x800។
ចំពោះ OS វិញគឺ Android 3.0 platform ហើយ CPU ប្រភេទ NVIDIA Tegra 2 dual-core ដែលមានល្បឿន1000Mhz អាចអោយកម្មវិធី Adobe Flash, movies, games, និងកម្មវិធីជាច្រើនទៀតមានដំណើរការលើវាស្រួល ហើយមានអង្គចងចាំទំហំ 1GB ហើយថាសរឹងសម្រាប់ផ្ទុកឯកសារវិញមានទំហំ 32GB រីឯកាមេរ៉ាវិញមានទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ដោយកាមេរ៉ាមុខមានទំហំ 2-megapixel ងាយស្រួលចំពោះអ្នកដែលចូលចិត្ត chat ហើយចង់មើលមុខគ្នា ហើយកាមេរ៉ាក្រោយវិញមានទំហំ 5-megapixel អាចពង្រីកពង្រួមរូបបានច្បាស់ក្នុងការថត ជាមួយភ្លើង dual-LED។ ម្យ៉ាងវិញទៀតប្រើនូវបច្ចេកវិទ្យា 4G LTE ដែលធ្វើអោយការប្រើប្រាស់អ៊ីនធឺណិតមានល្បឿនលឿន ដូចជាការ download មានល្បឿនចាប់ពី 5 ទៅ 12Mb ក្នុង១វិនាទី ចំពោះការ upload មានល្បឿនចាប់ពី2 ទៅ5Mb ក្នុងមួយវិនាទី។
លក្ខណៈពិសេស
- អេក្រង់ទំហំ10.10 អីុញ និង Resolution 1280x800 ប្រភេទ TFT
- OS: Android 3.0x
- CPU: Tegra 2 dual-core ល្បឿន1000Mhz
- អង្គចងចាំ 1GB
- ថាសរឹងទំហំ 32GB, Wi-Fi (802.11b/g/n)
- Bluetooth 2.1
|
|
|
|
0 comments:
Post a Comment