Pages

Thursday, November 3, 2011

Ninite.com ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ដំឡើង​កម្មវិធី​ទៅ​ក្នុង​កុំព្យូទ័រ​

​ នៅពេល​ដែល​លោកអ្នក​មាន​កុំព្យូទ័រ​ថ្មី ឬ​លោកអ្នក​ទើបតែ​ធ្វើការ format ហើយ​ដំឡើង OperationSystem ថ្មីដូចនេះ​ការងារ​ដំបូងគេ​ដែល​លោកអ្នក​នឹងធ្វើគឺ ការ​ដំឡើង​កម្មវិធី​ថ្មីទៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក ដើម្បអាចបំពេញ​នូវ​តម្រូវ​ការងារ​ផ្សេងៗ​គ្នា នៅលើ​កុំព្យូទ័រ​បាន ។
​ លោកអ្នក​ពិតជាត្រូវការ​ចំណាយ​ពេល​ច្រើន​ក្នុង​ការ download កម្មវិធី​ហើយ និង​ដំឡើង​កម្មវិធី​ទាំងនោះ ដើម្បី​ឱ្យ​កិច្ចការ​ទាំងនោះ​កាន់តែ​លឿន​ហើយ​ងាយស្រួល​ទៀតនោះ លោកអ្នក​អាច​ប្រើ​ប្រាស់ Ninite ធ្វើជា​ជំនួយការរបស់​លោកអ្នក​បាន ។
Ninite.com ជា website មួយ​ដែល​ជួយ​ឱ្យ​លោកអ្នក​ជ្រើសរើស​កម្មវិធី ទៅតាម​តម្រូវ​ការហើយព្រមទាំងជួយ
​ដំឡើង​កម្មវិធី ទាំងនោះ​ដែល​មាន version ចុងក្រោយ​គេទៅ​ក្នុង​កុំព្យូទ័រ​ដោយស្វ័យប្រវត្តិ លោកអ្នក​អាច​ប្រើ​ប្រាស់​
ជាមួយ Operating Systems មួយចំនួន​ដូចជា Microsoft Windows និង Linux  (32 bit និង 64 bit) ។ Ninite មិនទាមទារ​ឱ្យ​មានការ register ឬ​ក៏ signup អ្វី​ទាំងអស់​គ្រាន់តែ​តម្រូវ​ឱ្យ​លោកអ្នក​ជ្រើសរើស​កម្មវិធី​នៅលើ websitewww.ninite.com បន្ទាប់មក download file របស់ Ninite ដែល​មានផ្ទុក​ព័ត៌មាន​ទាំងនោះ ហើយបន្ទាប់មក​លោកអ្នក​ចាំបាច់ run file នោះ ដើម្បី​ឱ្យ​វាអាចទៅ download រាល់​កម្មវិធី​ដែល​លោកអ្នក បាន​ជ្រើសរើស​ពីដំបូងនោះមក​ដំឡើង​លើ​កុំព្យូទ័រ​បាន ។

ការ​ប្រើ​ប្រាស់ Ninite

•    ដំបូង​លោកអ្នក​ត្រូវការចូលទៅកាន់websitewww.ninite.com ដើម្បី​ធ្វើការ​ជ្រើសរើស​នូវ​កម្មវិធី​ដែល​ល​លោកអ្នក​ចង់ ដំឡើង​នៅ​កុំព្យូទ័រ ដែល​បានបែងចែក​ទៅតាម​ប្រភេទ នៃ​កម្មវិធី​នីមួយ​ៗ​ដែល​មាន​ដូចជា web browser, messaging, media, runtimes, imaging, documents, security, file sharing, other, utilities, compression និង developer tools
•    បន្ទាប់ពី​ជ្រើសរើស​កម្មវិធី​ដែល​ត្រូវការរួចហើយ ចុចលើ Get Installer ដើម្បី​ដំណើរ​ការ download file របស់ Ninite ដែល​មានផ្ទុករាល់​ព័ត៌មាន​នៃការ​ជ្រើសរើស​កម្មវិធី​របស់​លោកអ្នក​
•    បន្ទាប់ពី download file របស់ Ninite រួចមកសូម​ដំណើរ​ការ file នោះ ដើម្បី​ឱ្យ Ninite អាច download កម្មវិធី​ទាំងនោះ​មកដាក់លើ កុំព្យូទ័រ​លោកអ្នក ហើយអាច​ធ្វើការ​ដំឡើង​ចូលទៅ​ក្នុង​កុំព្យូទ័រ​បានដោយស្វ័យប្រវត្តិ ។
ឧទាហរណ៍៖ លោកអ្នក​ចង់​ដំឡើង​កម្មវិធី​មួយ​ដូចជា Launchy, Putty, RealVNC, Notepad ++ និង WinRAR ទៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក ។ Ninite ចាប់ផ្ដើម​រៀបចំ​ដំណើរ​ការ download file
Ninite ចាប់ផ្ដើម download កម្មវិធី​ពី www.ninite.com ដើម្បី​ដំឡើង​នៅ​កុំព្យូទ័រ​លោកអ្នក​
Ninite ចាប់ផ្ដើម​ដំឡើង​កម្មវិធី​ដែល​បាន​ដែល​បាន download ចប់
ពេល ​ដំណើរ​ការនៃការ​ដំឡើង​កម្មវិធី​របស់ Ninite បាន​បញ្ចប់​សូមចូលទៅកាន់ Start Menu លោកអ្នក​នឹងបានឃើញ​កម្មវិធី​ទាំងនោះ​មាននៅ​ក្នុង Allprograms លោកអ្នក​នឹងឃើញមាន​កម្មវិធី​ទាំងនោះ​បាន​ដំឡើង​រួចរាល់ ។
ចំពោះ file របស់ Ninite ដែល​មានផ្ទុករាល់​ព័ត៌មាន​អំពី​កម្មវិធី​ទាំងនោះ លោកអ្នក​អាចយកទៅ​ប្រើ​ប្រាស់ នៅលើ​កុំព្យូទ័រ​ថ្មីមួយទៀតបានដូចគ្នា ។
​បញ្ជាក់​ ៖ សម្រាប់​ការ​ប្រើ Ninite អ្នកគួរ​ប្រើ​ពេល internet មាន​ល្បឿន​លឿន​និង unlimited ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី 28 ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons