របៀបចុះឈ្មោះបង្កើត Gmail Account
ជាដំបូងអ្នកត្រូវមាន Account របស់ Gmail ជាមុនសិនដោយធ្វើការចុះឈ្មោះជាមួយនឹង Web Site www.gmail.com ។

ចុចលើ Button Create an account ហើយបំពេញព័ត៌មានរបស់អ្នក
បន្ទាប់ពីអ្នកបំពេញព័ត៌មានខាងលើហើយ ចុច Button I accept Create my account ដើម្បីធ្វើការបញ្ចូនព័ត៌មាននេះទៅកាន់ Gmail ។ដំឡើង Plugin សម្រាប់ Call
អ្នកត្រូវ ដំឡើងកម្មវិធីសម្រាប់ធ្វើការ Call តាមរយៈ Gmail Account របស់អ្នកគឺ Google Talk Plugin ដែលមាននៅក្នុង CD ទស្សនាវដ្តីអាន “ANT” លេខ២៨ ។ បន្ទាប់ពីអ្នក Double Click នៅលើកម្មវិធីនោះ វានឹងធ្វើដំណើរការរូបដូចខាងក្រោម ៖
បន្ទាប់ពីអ្នកដំឡើងចប់ សូមធ្វើការបំពេញ Username និង Password របស់ Account Gmail របស់អ្នកបន្ទាប់មកចុច Sign In ។
បន្ទាប់មកនៅខាងឆ្វេងនៃ Gmail អ្នកនឹងឃើញពាក្យ Call Phone
បន្ទាប់ពីអ្នកចុចលើពាក្យ Call Phone អ្នកនឹងឃើញផ្ទាំង ដូចទូរសព្ទសម្រាប់ឱ្យអ្នកវាយលេខទូរសព្ទ
នៅ ក្នុងនោះដែរអ្នកអាចជ្រើសរើសប្រទេសដែលអ្នកចង់ Call បានដោយចុចនៅលើសញ្ញាទង់ជាតិ វានឹងធ្លាក់ជា DropDown សម្រាប់ជ្រើសរើសហើយវាបានបន្ថែមលេខកូដប្រទេសជាស្រេច លោកអ្នកគ្រាន់តែវាយលេខទូរសព្ទរួចហើយចុច Button Call ជាការស្រេច ។
ចំណាំ ៖ សម្រាប់ការ Call មកប្រទេសខ្មែរត្រូវចំណាយអស់ ០.១៨ $ ក្នុងមួយនាទី ។អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ ។



6:22 PM
seyha hun
0 comments:
Post a Comment