Pages

Monday, November 21, 2011

HDD Wireless ទំហំ 3TB សម្រាប់​ឧបករណ៍​បច្ចេកវិទ្យា​ចុងក្រោយ​

នេះជា Hard Disk ជំនាន់​ថ្មីរបស់ ក្រុមហ៊ុន Seagate ដែល​មាន​បង្កើត​មុនគេ​នូវ​ទំហំ Hard Disk ចំនួន 3TB USB 3.0 (GoFlex Satellite) និង មាន ភ្ជាប់​ជាមួយ Wireless សម្រាប់​ប្រើ​ធ្វើជា​កន្លែងផ្ទុក​ទិន្នន័យ​របស់ iPhone, iPad ឬ Tablets ផ្សេងៗ​ទៀតបាន​យ៉ាង​ងាយស្រួល ។ អ្នកអាច​ធ្វើការ​ផ្ទុក​ទិន្នន័យ​របស់អ្នក​នៅលើ External Hard Disk ហើយរាល់​ទិន្នន័យ​ទាំង​ត្រូវបាន​បញ្ចូន​ទៅកាន់​ឧបករណ៍​របស់ អ្នក តាមរយៈ Wireless ដែល​មាន​ល្បឿន​លឿន​សម្រាប់​ឱ្យ​អ្នកអាចមើល Video ឬ ក៏​ទាញយក File ផ្សេងៗ​ទៀតបាន ។
 
អ្នកអាច​ធ្វើការ​ប្រើ​ប្រាស់​ឧបករណ៍​នេះនៅកន្លែងណា​ក៏​បានដែរតាម​តម្រូវ​ការ​របស់អ្នក គឺ​គ្រាន់តែ​ធ្វើការ​សាកថ្មរបស់ ឧបករណ៍​នេះជាការស្រេច ។ ថ្មរបស់​ឧបករណ៍​នេះអ្នកអាច​ប្រើ​បានចំនួន ៥ ម៉ោង និង Standby បាន ២៥ ម៉ោង សម្រាប់​ទំហំ Hard Disk 500 GB ។
  • អាច​ប្រើ​ជាមួយ​ឧបករណ៍​ច្រើន​ក្នុង​ពេលដំណាលគ្នា
ចំពោះ​ឧបករណ៍​នេះអ្នកអាច​ធ្វើការ​ទាញយក File ពី​ឧបករណ៍​ផ្សេងៗ​គ្នា​ច្រើន​ក្នុង​ពេលដំណាលគ្នាដូចរូបខាងលើអ្នកអាច ធ្វើការ​បើកវីដេអូ​ប្រភេទ HD ពី iPad ចំនួនបី​ក្នុង​ពេលដំណាលគ្នាបាន ។
  • ការ​ប្រើ​ប្រាស់​ជាមួយ​ឧបករណ៍​
អ្នក​គ្រាន់តែ​ប្រើ​កម្មវិធី Explorer អ្នកនឹងអាច​ធ្វើការ​គ្រប់គ្រង​ទៅលើ soft ទាំងអស់​ដែល​មាននៅ​ក្នុង External នោះ ។
  • របៀប​ប្រើ​ប្រាស់​
​ឧបករណ៍​នេះមាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ប្រើ​ប្រាស់ អ្នក​គ្រាន់តែ​ដោតវាទៅ​ជាមួយនឹង Laptop ហើយ​ធ្វើការ Copy ទិន្នន័យ​ដែល​អ្នកចង់ ទុកនៅ​ក្នុង External នោះជាការស្រេច ពេលនោះដែរវានឹង​ធ្វើការ​សាកថ្ម​ឱ្យ​អ្នកដោយខ្លួនឯង ។ បន្ទាប់មកទៀតអ្នកអាច ឧបករណ៍​នេះទៅ​ប្រើ​ជា​ឧបករណ៍​ផ្ទុក​ទិន្នន័យ​របស់​ឧបករណ៍​ផ្សេងៗ​ទៀតបាន ។
  • ​នៅពេល​ដែល​អ្នកទិញ​ឧបករណ៍​មាន​ភ្ជាប់​មកជាមួយ​នូវ​៖
-  USB 3.0 USM adapter ជាមួយនឹង​ខ្សែ USB 3.0
- • ឌុយដោត​ដែល​អាចរុញចេញ រុញចូលបាន
-  ​ខ្សែ​សម្រាប់​សាកថ្មជាមួយឡាន
-  ​ខ្សែ USB សម្រាប់​ភ្ជាប់​
  • ​តម្រូវ​ការ​ប្រព័ន្ធ​
- រាល់​ឧបករណ៍​ដែល​ប្រើ​ជាមួយ GoFlex Satellite នេះត្រូវមាន Wireless b/g/n
- តម្រូវ​ការ​ប្រព័ន្ធ Windows XP, Windows Vista និង Windows 7 (32bit និង 64 bit)  ព្រមទាំង Mac OS ចាប់ពី 10.5.8

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons