ប៉ុន្តែជាធម្មតាលក្ខណៈពិសេសនេះ នៅក្នុង Mac OS X Snow Leopard វាមិនបានបង្ហាញឱ្យលោកអ្នកបានឃើញ នោះទេ ដែលតម្រូវឱ្យលោកអ្នកធ្វើការបើក ឬ បង្កើត service នេះដោយខ្លួនឯង ដែលចំណុចនេះវានឹងបើក ឬ មានដោយស្វ័យប្រវត្តិនៅក្នុង Mac OS X Lion (ជំនាន់ 10.7) ដែលនឹងចេញក្នុងពេលដ៏ខ្លីបំផុតខាងមុខនេះ ឬ អាចថាវាបានចេញរួចហើយក៏ថាបានក្នុងខណៈពេល ដែលលោកអ្នកកំពុងអានអត្ថបទនេះ ។
ខ្ញុំនឹងបង្ហាញលោកអ្នកពីរបៀបនៃការបង្កើត service ឬ អត្ថប្រយោជន៍នេះរបស់ Mac OS X វានឹងមិនសាំញាំពេកនោះទេ ហើយលោកអ្នកនឹងប្រើប្រាស់វាជារៀងរហូតក្រោយពី service នេះបានបង្កើត វានឹងមិនចាំបាច់ត្រូវធ្វើវាម្តងទៀតឡើយ ហើយលោកអ្នកនឹងទាញបាននូវអត្ថប្រយោជន៍នេះ ក្នុងការទទួលបាននូវអត្ថបទសំឡេង ចេញពីសៀវភៅដែលមានច្រើនទំព័របានផងដែរ ។
- ជំហានទី១៖

បន្ទាប់ពី Automator ដំណើរការលោកអ្នកនឹងបានឃើញដូចរូប S2


សូមចុចទៅលើប៊ូតុង Open an Existing Workflow...
បន្ទាប់ពីនេះសូមចូលទៅកាន់ folder និង ជ្រើសរើស service មួយមានឈ្មោះថា Add to iTunes as a Spoken Track.workflow ដូចរូប S03

ក្រោយពីចុច Open លោកអ្នកនឹងបានដូចរូប S04

- ជំហ៊ានទី២៖

ឥឡូវនេះលោកអ្នកត្រូវជ្រើសរើស Set Value of Variable action ដោយស្វែងរកមើលពាក្យនេះពី list actions ស្ថិតនៅផ្នែកខាងឆ្វេងសូមមើលរូប S06

រួចចាប់អូសវាទៅកាន់ផ្នែកខាងស្ដាំដោយដាក់ពីលើ Text to Audio File action សូមមើលរូប S07

Set Value of Variable គឺជាសកម្មភាពមួយនៃការបង្កើតអថេរនិងការផ្តល់ទិន្នន័យទៅឱ្យអថេរនោះ យើងបង្កើតវាខណៈនេះគឺសម្រាប់ផ្ទុកនូវអត្ថបទដែលបានជ្រើសរើស ដើម្បីអានជាសំឡេង ។ ដូច្នេះវានឹងតម្រូវឱ្យយើងធ្វើការបង្កើតអថេរ ដោយគ្រាន់តែចុចទៅលើពាក្យ New variable… រួចដាក់ឈ្មោះអថេរដែលនឹងបង្កើត ក្នុងឧទាហរណ៍នេះដាក់ឈ្មោះថា “Choose the text” សូមមើលរូប S08
រួចចុច done នឹងបានដូចរូប S09

បន្តពីនេះជ្រើសរើស Ask for text
action ពីក្នុង list របស់ action ដែល ស្ថិតនៅផ្នែកខាងឆ្វេង សូមមើលរូប S10 រួចអូសវាទៅដាក់ ផ្នែកខាងស្ដាំក្រោម Set Value of Variable សូមមើលរូប S11


នៅ ក្នុងប្រអប់ Question សូមបញ្ចូលពាក្យ “ដាក់ឈ្មោះ file” ព្រមទាំងធីកក្នុងប្រអប់ Require an answer ។ នេះគឺជាសកម្មភាពដែលនឹងសួរតម្រូវឱ្យយើងត្រូវដាក់ឈ្មោះ file សំឡេងដែលត្រូវ save ជាចាំបាច់ ។ ចុច mouse ខាងស្ដាំលើពាក្យ Ask for Text រួចជ្រើសយកពាក្យ Ignore Input មើលរូប S12 ។ បន្តពីនេះបង្កើត Set Value of Variable ម្តងទៀត ដោយដាក់នៅពីក្រោម Ask for Text មើលរូប S13 ។
វាជាការបង្កើតឡើងសម្រាប់ផ្ទុកនូវឈ្មោះ file
ដែល user បានបញ្ចូល ។ ដូច្នេះយើងត្រូវចុចលើ
New variable… ដូចគ្នានឹងអ្នកធ្លាប់បានធ្វើខាងលើ
រួចដាក់ឈ្មោះថា “Name” ដូចរូប S13

រូបទី១៣ឥឡូវនេះគឺជាពេលដែលលោកអ្នកត្រូវបង្កើត Get Value of Variable action
ដើម្បីទាញយកអត្ថបទដែលបានរក្សាទុកក្នុងអថេរ Choose the text ដែលអ្នកបានបង្កើតខាងលើ សូមមើលរូប S14
រួចជ្រើសយកពាក្យ Choose the text និងចុច mouse ស្ដាំលើពាក្យ Get Value of Variable បន្ទាប់ចុចយកពាក្យ Ignore Input ។

នៅក្នុងប្រអប់ Save As របស់ Text to Audio File ត្រូវវាយពាក្យ Name សូមមើលរូប S15
ដែលជាឈ្មោះអថេរបានបង្កើតខាងលើ នេះបញ្ជាក់ថា file សំឡេងនឹងត្រូវ save ដូចគ្នានឹងឈ្មោះដែល user បានដាក់ ។

អស្ចារ្យលោកអ្នកបានបង្កើត service នេះចប់សព្វគ្រប់ហើយ ប៉ុន្តែ ដើម្បីរក្សាទុក service នេះក្នុង Mac OS X លោកអ្នកត្រួវតែ Save As វាជាមួយឈ្មោះដូចរូប S16

ឥឡូវនេះលោកអ្នកអាចសាកល្បង service ដែលទើបបានបង្កើតនេះ វាដំណើរការ ឬ ក៏អត់ដោយគ្រាន់
តែបើកនូវអត្ថបទណាមួយ ឬ ក៏ website ណាមួយបន្ទាប់មក select លើផ្នែកនៃអត្ថបទនោះ រួចចុច mouse ស្ដាំ
លោកអ្នកនឹងបានឃើញពាក្យថា ANT Spoken Track សូមមើលរូប S17 ។

រួចចុចលើ ANT Spoken Track អ្នកនឹងបានឃើញនូវប្រអប់សំណួរសូមបញ្ចូលឈ្មោះ file ដែលត្រូវ Save ជា file
សំឡេងក្នុង ឧទាហរណ៍នេះគឺខ្ញុំដាក់ឈ្មោះថា “mytextsound” ដូចរូប S18 ។

កម្មវិធី iTunes នឹងបើកឡើង ដើម្បីអាចឱ្យលោកអ្នកចាក់ស្តាប់នូវ file សំឡេងដែល save ការអានចេញពីអត្ថបទដែលបានជ្រើសរើសសូមមើលរូប S19 ។

អ្នកអាច copy វាចេញពី folder Music ដូចបង្ហាញក្នុងរូប S20 ទៅកាន់ឧបករណ៍ផ្សេងៗ ឬ ក៏បំលែងទៅជាទម្រង់ MP3 ឬផ្សេងទៀតតាមចិត្តចង់ ។ ពិតជាអស្ចារ្យ Mac OS X លោកអ្នកងាយបំផុតក្នុងការបំលែងអត្ថបទទាំងស្រុង ទៅជា សំឡេងដែលអាចចាក់ផ្សាយគ្រប់ទីកន្លែង ។

** សូមមើល video ពីការបង្កើត service នេះដែលមានភ្ជាប់ក្នុង CD ច្បាប់ទី២៩
** ដកស្រង់ចេញពីទស្សនាវដ្តីអាន -ANT ច្បាប់ទី ២៩ ប្រចាំខែសីហា ២០១១

អ្នកអាច copy វាចេញពី folder Music ដូចបង្ហាញក្នុងរូប S20 ទៅកាន់ឧបករណ៍ផ្សេងៗ ឬ ក៏បំលែងទៅជាទម្រង់ MP3 ឬផ្សេងទៀតតាមចិត្តចង់ ។ ពិតជាអស្ចារ្យ Mac OS X លោកអ្នកងាយបំផុតក្នុងការបំលែងអត្ថបទទាំងស្រុង ទៅជា សំឡេងដែលអាចចាក់ផ្សាយគ្រប់ទីកន្លែង ។

** សូមមើល video ពីការបង្កើត service នេះដែលមានភ្ជាប់ក្នុង CD ច្បាប់ទី២៩
** ដកស្រង់ចេញពីទស្សនាវដ្តីអាន -ANT ច្បាប់ទី ២៩ ប្រចាំខែសីហា ២០១១



5:30 PM
seyha hun
0 comments:
Post a Comment