Pages

Monday, November 21, 2011

ឯកសារ​ដែល​លុបបាត់ហើយ ក៏​អាចទាញមកវិញបាន តាមរយៈ​កម្មវិធី EASEUS Data Recovery Wizard Free Edition


រាល់ឯកសារនៃកិច្ចការនានា​ទាំងអស់ ដែល​ស្ថិតនៅ​ក្នុង​កុំព្យូទ័រ គឺពិតជាមានសារៈ​សំខាន់​ណាស់​សម្រាប់​លោកអ្នក ប្រសិនបើ​ឯកសារមួយចំនួន​ត្រូវបាន​បាត់​ក្នុង​ករណីណាមួយនោះ លោកអ្នក​ប្រាកដជាត្រូវប្រឈមមុខនឹងបញ្ហធំជាមិនខាន ។  ឯកសារខ្លះអាច​ត្រូវបាន​លុបហើយចូលទៅ​ក្នុង Recycle Bin តែឯកសារមួយចំនួន គឺមិននៅ​ក្នុង​ទីតាំងនេះទេ ដូចច្នេះ ដើម្បី​ដោះស្រាយ​នូវ​រាល់បញ្ហានេះបាន លោកអ្នក​អាច​ប្រើ​ប្រាស់​នូវ​កម្មវិធី​ជួយ​ក្នុង​ការ​ទាញយក​ឯកសារ ដែល​បានបាត់បង់នោះមក វិញបាន ។
EASEUS Data Recovery Wizard Free Edition ជា​កម្មវិធី​ប្រើ​ប្រាស់ ដើម្បី recovery data ជា​លក្ខណៈ Free Edition ដែល​លោកអ្នក​អាចទាញ File យកមកវិញធំ​បំផុត​បានត្រឹមតែ 1 GB ។ កម្មវិធី​នេះ​លោកអ្នក​អាច​ប្រើ​ប្រាស់​សម្រាប់​ទាញយក file ដែល​បានបាត់​ក្នុង​ករណីផ្សេងៗ​ពីគ្នាបាន​ច្រើន និង ងាយស្រួល​ប្រើ​ប្រាស់ ។
​លក្ខណៈ​របស់​កម្មវិធី​
• អាច​ទាញយក​ឯកសារពី hard drive, USB drive, memory card, memory stick, camera card, Zip, floppy disk និង storage media ដទៃ​ផ្សេងទៀត
• អាច​ប្រើ​ប្រាស់​ជាមួយ partition នៃ​ឧបករណ៍​ដែល​មាន file system ដូចជា FAT12, FAT16, FAT32, NTFS, NTFS5, EXT2, EXT3
• អាច​ទាញយក​ប្រភេទ​ឯកសារ​ដូចជា ឯកសារនៃ​កម្មវិធី office file រូបភាព វីដេអូ ចម្រៀង email ។ ល ។
• អាច​ទាញយក​ឯកសារ​ដែល​បានលុប ឬ file ដែល​បានលុបចេញពី​ក្នុង Recycle Bin និង ករណី​ដែល​បាត់​ដោយសារ virus វាយប្រហារ
• អាច​ទាញយក​ឯកសារបន្ទាប់ពីការ format partition និង សូម្បីតែការ format ដោយសារ​សកម្មភាព reinstall Windows ក៏​ដោយ
• អាច​ទាញយក file ដែល​បានបាត់​នៅពេល​ដែល partition error និង partition ដែល​បានលុប ឬ បាត់ដោយ​គ្មាន​មូលហេតុ
• អាច​ទាញយក​ឯកសារពី RAW hard drives
• កម្មវិធី​នេះអាច​ដំឡើង​នៅ​ក្នុង Windows 2000/ XP/ Vista/ 7/  Windows Server 2003 និង Windows  Server 2008
ការ​ប្រើ​ប្រាស់​
នៅ​ក្នុង​កម្មវិធី​នេះមានបី​ជម្រើស​ក្នុង​ការ Scan រកឯកសារ​ដែល​បានបាត់​ទាំងនោះ​
 Deleted File Recovery ប្រើ​ប្រាស់​សម្រាប់ Scan រក file ដែល​បានលុបចេញពី​កុំព្យូទ័រ​ដោយ​ប្រើ Shift Delete ឬ មិនមាននៅ​ក្នុង Recycle Bins
 Complete Recovery ប្រើ​ប្រាស់​សម្រាប់ Scan រក file ដែល​បានបាត់នៅខណៈ format, Drive ក្លាយទៅជា RAW partition ឬ នៅពេល​ដែល Windows សួរអ្នកថា តើអ្នកចង់ format drive នេះអត់?  File បាត់បន្ទាប់ពី​កុំព្យូទ័រ​គាំង បាត់​ដោយសារ​កម្មវិធី​គាំង បាត់​ដោយសារ virus វាយប្រហារ ។ ល ។
 Partition Recovery ប្រើ​ប្រាស់​សម្រាប់ Scan រក file ដែល​បានបាត់​នៅពេល​ដែល partition ត្រូវបាន​លុប
វិធី​ប្រើ​ប្រាស់​
• នៅពេល​ដែល​កម្មវិធី​នេះបានបើក សូមចុច​នៅលើ Deleted File recovery ឬ ចុចលើប៊ូតុងដូចរូប   ដើម្បី​ទាញយក​ឯកសារ​ដែល​បានលុបចេញពី​ក្នុង​កុំព្យូទ័រ (Shift Delete ឬ គ្មាន​នៅ​ក្នុង Recycle Bin)
• បន្ទាប់មកសូម​ជ្រើសរើស​ប្រភេទ​នៃការ​ស្វែងរក File ដែល​បានលុប ប្រសិនបើ​លោកអ្នក​ជ្រើសរើស​យក Search all lost files automatically នោះវានឹង​ស្វែងរក file គ្រប់​ប្រភេទ បើ​លោកអ្នក​ជ្រើសរើស​យក Search lost files by types លោកអ្នក​អាច​កំណត់​ប្រភេទ file ទៅតាម​ប្រភេទ​នៃឯកសារ​ដែល​បានបាត់នោះ រួចចុច Next
• បន្ទាប់មក​ជ្រើសរើស partition ដែល​បានផ្ទុក​នូវ​រាល់ឯកសារ​ដែល​បានបាត់ ដើម្បី​ឱ្យ​ការ​ស្វែងរក​ត្រូវទីតាំង​ដែល​បានបាត់នោះ រួចចុច Next ដើម្បី​ដំណើរ​
• នៅពេល​ដែល​ដំណើរ​ការ Scan ចប់ សូម​ជ្រើសរើស file ឬ folder ដែល​បាន​ស្វែងរក​ឃើញរួចចុច Next
• ចុងក្រោយ​ជ្រើសរើស​ទីតាំង​ដែល​លោកអ្នក​ចង់រក្សាទុកឯកសារ​ដែល recovery បាន​ទាំងនោះ​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons