ខ្ញុំសូមបង្ហាញលោកអ្នកនូវទូរសព្ទម៉ាក SingTech ពីរម៉ូដែលគឺ SingTech M2 និង SingTech SMA2 ដែលទើបនឹងនាំចូលមកលក់ក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន កាហុក (Kah Hock Pte Ltd) ដែលមានទីតាំងធំក្នុងប្រទេសសឹង្ហបូរី និង មានសាខាពីរទៀតក្នុងប្រទេស ចិន និង ភូមា ។
SingTech M2


មាននូវរូបរាងសាមញ្ញ ស្រស់ស្អាត បំពាក់ដោយកាមេរ៉ា, Bluetooth, វិទ្យុ FM និង Speaker ពីរនៅផ្នែកខាងក្រោម ។
SingTech M2 អាចចាក់វីដេអូប្រភេទ MP4 និង ចម្រៀងប្រភេទ MP 3 ហើយមាន memory ភ្ជាប់មកជាមួយទំហំ ២ GB ដែលអាចដាក់ចម្រៀងបានរហូតដល់ ៥០០ បទ និង វីដេអូបានប្រហែល ៣៣០ នាទី ។ លើសពីនេះ M2 អាចភ្ជាប់ទៅកាន់កុំព្យូទ័រ ដើម្បីដាក់វីដេអូ និង ចម្រៀងចូលបានយ៉ាងងាយស្រួលតាមរយៈរន្ធ USB ដូចការប្រើ USB Flash ដែរ ។
អេក្រង់៖ ប្រភេទ QVGA ទំហំ ២,៤ អ៊ិន្ឈ៍
ថ្មប្រភេទ៖ BP5C 850mAh
ទំហំ៖ (ប្រវែង) ១១,៥ សង់ទីម៉ែត្រ x (ទទឹង) ៥,២ សង់ទីម៉ែត្រ x (កម្រាស់) ១,១៤ សង់ទីម៉ែត្រ



1:08 AM
seyha hun
0 comments:
Post a Comment