Pages

Thursday, November 3, 2011

១០​ឆ្នាំ​របស់ Mac OS X

​ ក្នុង​ឆ្នាំ​១៩៨៤ ក្រុមហ៊ុន Apple បាន​ប្រើ​ប្រាស់ Macintosh Operating System នៅ​ក្នុង​កុំព្យូទ័រ​របស់ខ្លួនបន្ទាប់មក​ប្រព័ន្ធ​ ប្រតិបត្តិការណ៍មួយនេះបានក្លាយខ្លួនជា Mac OS ។
ការវិវឌ្ឍន៍ថ្មីនៃ Mac OS បាន​បង្ហាញ​ឲ្យ​ឃើញថា Apple បានផ្ដោត​ទៅលើ​គំនិតរចនា interface (GUI) សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការណ៍មួយនេះ ដោយបោះជំហ៊ានចេញពីការ​ប្រើ​ប្រាស់ Command Line ដូចជា DOS របស់ Microsoft ។
​ខាងក្រោម​នេះ​លោកអ្នក​នឹងបានដឹងពី​ដំណាក់​កាលនៃការវិវឌ្ឍន៍របស់ Mac OS ក្នុង​រយៈកាល១០​ឆ្នាំ​មកនេះ ។

១.Mac OS X 10.0 (Cheetah)

​ ក្នុង​ថ្ងៃ​ទី៥ ខែមករា ឆ្នាំ​២០០០ នាឱកាសតាំងពិព័រណ៍ MacWorld ក្នុង​ទីក្រុង San Francisco បាន​បង្ហាញ​ថា Mac OS X 10.0 នឹងចេញដាក់​ឲ្យ​ប្រើ​ប្រាស់​ក្នុង​ពេលខាងមុខ ក៏ ប៉ុន្តែ ជំនាន់​នេះ​ត្រូវបាន​ចេញពិតប្រាកដជាសាកលគឺ​ក្នុង​ថ្ងៃ​ទី២៤ ខែមីនា ឆ្នាំ​២០០១ ដោយ​ដំណើរ​ការជាមួយ Mac G3 និង G4 Processors ហើយត្រូវការ RAM តែ 128MB ប៉ុណ្ណោះ ។

២. Mac OS X 10.1 (Puma)

ចេញ ​ថ្ងៃ​ទី២៥ ខែកញ្ញាគឺចេញក្រោយ​រយៈពេល​តែ ៦ខែប៉ុណ្ណោះបន្ទាប់ពី Mac OS 10.0 បន្ទាប់ពីកែកំហុសជា​ច្រើន​និងបាន​បន្ថែម​នូវ​អត្ថប្រយោជន៍ថ្មីផ្សេងទៀត ដូចជា Burn DVD-R ពី Finder , ផ្តល់​នូវ icon ទៅលើ System status ដូចជា Wireless, battery, ងាយស្រួល​បិទបើក files ជាមួយនឹង​កម្មវិធី​ទៅតាម​ប្រភេទ files នីមួយ​ៗ ព្រមទាំង​លក្ខណៈ​ពិសេសជា​ច្រើន​ទៀត ។

៣. Mac OS X 10.2 (Jaguar)

ចេញ ​ថ្ងៃ​ទី២៤ ខែសីហា ឆ្នាំ​២០០២ ។ អាច​ប្រើ​ប្រាស់​ជាមួយ​កុំព្យូទ័រ PowerMac G3,G4,G5,iMac,eMac, PowerBook G3, G4 តម្រូវ​ការ 128MB RAM ។ អាច​ដំណើរ​ការជាមួយ graphics card ប្រភេទ Quartz Extreme និងអត្ថប្រយោជន៍ជា​ច្រើន​ទៀត

៤. Mac OS X 10.3 (Panther)

ចេញ ​ថ្ងៃ​ទី២៤ ខែតុលា ឆ្នាំ​២០០៣ ។ ជា​ជំនាន់​ដែល Apple ចាប់ផ្តើម​ប្រើ​ប្រាស់​បន្តុំនៃ software របស់ខ្លួន​ដូចជា Safari ដែល​ជំនួស​ឲ្យ IE ក្រោយពី​បញ្ចប់​កិច្ចព្រមព្រៀង​ជាមួយនឹង Microsoft, iLife, Keynote, Final Cut Express, X11 ។ Panther ក៏​ចាប់ផ្តើម​ប្រើ​ប្រាស់​ផងដែរ​នូវ FontBook, iChat AV ដែល​អាច​ជជែក​កំសាន្ត និងធ្វើ Video conference និង FileVault សម្រាប់ encrypt home folder តាមរយៈ​បច្ចេកវិទ្យា 128-bit Encryption ។

៥. Mac OS X 10.4 (Tiger)

ចេញ​ថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ​២០០៥ ។ បាន​បន្ថែម​នូវ feature ថ្មី​ដូចជា ៖
  •  Automater
  • Grapher ដែល​អាច​ប្រើ ដើម្បី​បង្កើត 2D និង 3D graphs ។
  • Dictionary ដែល​ទាញ​ទិន្នន័យ​ពី New Oxford American Dictionary និង WikiPedia
  • Quart Composer សម្រាប់ render ទិន្នន័យ graphic
  • Dashboard គឺជា Widget application ដែល​រួមមាន

៦. Mac OS X 10.5 (Leopard)

ចេញ ​ថ្ងៃ​ទី២៦ ខែតុលា ឆ្នាំ​២០០៧ ។ មានការ​បន្ថែម​និងផ្លាស់ប្តូរ​នូវ features ចំនួនជាង 300 ពី​ជំនាន់ Tiger ដូចជា Dock, Stacks, Menu bar, Finder, Spotlight, Time Machine, Front Row, Photo Booth, Boot Camp ដែល​ជា tool ផ្តល់​លទ្ធភាព​ក្នុង​ការ installOS ផ្សេងទៀត​ដូចជា Windows XP ជាដើមទៅកាន់ Mac, Quick Look អាច View document ឬ media ផ្សេងៗ​ដោយពុំចាំបាច់បើក​កម្មវិធី ។ Podcast Capture, Parental

៧. Mac OS X 10.6 (Snow Leopard)

ចេញ ​ថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ​២០០៩ ។ ជា​ជំនាន់​ដែល​ផ្តោត​យ៉ាង​សំខាន់​ទៅលើ​ភាព​រហ័ស​នៃ​ដំណើរ​ការរបស់វា ។ បាន​ផ្តល់​នូវ​លទ្ធភាព​ប្រើ​ប្រាស់ application ប្រភេទ 64-bit ដូចជា Mail, iCal, iChat ព្រមទាំង Finder ដែល​បានសរសេរឡើងវិញដោយភាសារបស់ Apple គឺ Cocoa API លើសពីនេះវាបាន​ផ្តល់​នូវ​លទ្ធភាព Programmer អាចសរសេរ​កម្មវិធី​ដែល​ប្រើ​ប្រាស់ OpenCL ។

៨. Mac OS X 10.7 (Lion)

​សង្ឃឹម​ថានឹងចេញ​ក្នុង​រដូវក្តៅ​ឆ្នាំ​នេះ ។ ហើយ​ត្រូវបាន​ប្រកាស​ឲ្យ​ដឹងថានឹងមានកែរប្រែនិង​បន្ថែម​ថ្មីជា​ច្រើន​ដូចជា​៖
  • Address Book ផ្លាស់ប្តូរ interface
  • ASLR (Address Space Layout Randomization) ដែល​ពិបាក​ក្នុង​ការលួច​នូវ​ទិន្នន័យ​សំខាន់​ៗ​
  • Launchpad ដែល​មាន​ទម្រង់​បង្ហាញ application ជា​លក្ខណៈ icons ដូចគ្នានឹង iOS ផងដែរ
  • Multi-touch
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៦ ចេញផ្សាយខែ ឧសភា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons