
បន្ទាប់មក អ្នកត្រូវធ្វើការ add មិត្ត របស់លោកអ្នក ចូលទៅកាន់ account របស់ អ្នក ទៅតាមដែលអ្នកចង់បាន ។ បន្ទាប់ពីមានមិត្តជាច្រើន នៅក្នុង account អ្នកហើយ សូម click លើ contact ណាមួយដែលចង់ call ទៅហើយចុចប៊ូតុង Call (ពណ៌បៃតង) ។

លើសពីនេះទៅទៀត Skype ដែលជាទូទៅត្រូវបានគេនិយមប្រើប្រាស់នូវ Chat ដើម្បីទាក់ទងគ្នានិងផ្ញើ file ទៅគ្នាបានយ៉ាងស្រួលទៀតផង ។វិធី chat និងផ្ញើ file
ដើម្បី chat ទៅកាន់នរណាម្នាក់បានលោកអ្នកគ្រាន់តែជ្រើសរើសយក contact ដែលនៅក្នុង contact list បន្ទាប់មកសរសេរអ្វីដែលចង់សរសេរនៅក្នុងបរិវេណសម្រាប់ chat ហើយចុចលើ logo ឫចុច key [Enter] ក៏បាន
ដើម្បីផ្ញើ file ទៅឲ្យគ្នានៅក្នុង chat លោកអ្នកគ្រាន់តែចុចលើប៊ូតុង Share ហើយជ្រើសយក send file
ជ្រើសរើស File ដែលចង់ផ្ញើគឺគ្រាន់តែចូលទៅកាន់ទីតាំងដែលរក្សាទុកនូវ file របស់លោកអ្នកហើយ select លើ file នោះបន្ទាប់មកចុចប៊ូតុង Open ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៦ចេញផ្សាយខែ ឧសភា ឆ្នាំ ២០១១ ។



6:11 PM
seyha hun
0 comments:
Post a Comment