ជាមួយគ្នានោះដែរការរក្សាឯកសាក្នុងកុំព្យូទ័រឲ្យមានសុវត្ថិភាពវាក៏ជាកត្តាមួយដែលយើងទាំងអស់គ្នាគប្បីគួរតែដឹងផងដែរ ។ ឥឡូវនេះយើងខ្ញុំសូមណែនាំនូវវិធីរក្សាសុវត្ថិភាពដល់ឯកសាររបស់អ្នកតាមរយៈ Encryption ។
របៀបធ្វើៈ
- ចូលទៅកាន់ទីតាំងឯកសាដែលអ្នកចង់ Encrypt
- Right-Click លើឯកសាដែលអ្នកចង់ Encrypt យកពាក្យថា Properties
- ចុចលើ ប៊ូតុង Advanced
- ធីកក្នុងប្រអប់មុខពាក្យថា Encrypt contents to secure data ចុច Ok រួច Apply

បន្ទាប់ពីអ្នកបាន Encrypt ចប់ឯកសារបស់អ្នកនឹងប្រែទៅជាពណ៌បៃតងហើយលោកអ្នកនឹងមិនអាចបើកឯកសានោះបានទេក្រៅពី User និង Password ដែលអ្នកបាន Encrypt ។
ដើម្បីឲ្យ User ដទៃអាចបើកឯកសានោះបានលុះត្រាតែអ្នក Export: pfx file ឱ្យ User នោះយកទៅ Import
របៀបធ្វើៈ
- Run: mmc
- File Add/Remove Snap-in... Certificate Add My user account Ok Ok
- Expand Certificate-Current User Personal Certificate
- Right-Click លើ User Account ចូល Export ចុច Next ចុច Yes, export the private key ចុច Next ចុច Next ចុច ដាក់ Password សម្រាប់ការដំណើការ pfx file ចុច Next ចុចលើ Browse សម្រាប់ទីតាំងដែលអ្នកចង់រក្សា pfx file របស់អ្នក ចុច Next ចុច Finish
នៅពេលដែលអ្នកចង់ឲ្យ User ដទៃ បើក ឯកសាដែលអ្នកបាន Encrypt គ្រាន់តែ Run file pfx ដែលអ្នកបានបង្កើត លើ User នោះ នោះគេនឹងអាចបើកឯកសានោះបានភ្លាម ។



9:07 AM
seyha hun
0 comments:
Post a Comment