Pages

Thursday, November 3, 2011

Dell Studio XPS 9100

Brand vs Clone
​កុំព្យូទ័រ​ដែល​យើង​ប្រើ​សព្វ​ថ្ងៃ​មានពីរ​ប្រភេទ​ធំៗ​គឺ Clone និង Brand កុំព្យូទ័រ ។ ទាំង ពីរនេះមាន​តម្លៃ​ខុស​យ៉ាង​ខ្លាំង​នៅលើ​ទីផ្សារ​បច្ចុប្បន្ន ដោយសារ​តែគុណភាព​ក្នុង​ប្រើ​ប្រាស់​ រូបរាង និង ភាពធន់ របស់​កុំព្យូទ័រ​នីមួយ​ៗ ។ ខ្ញុំសូមលើកយក​កុំព្យូទ័រ Brand មក​ធ្វើការ​បកស្រាយជាក់ស្តែង ។
​កុំព្យូទ័រ​ Brand ជា​កុំព្យូទ័រ​ដែល​ផលិតដោយ​ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ​ដូចជា Dell, Sony, HP ជាដើម ។ ការ​បង្កើត​នោះ​ក្រុមហ៊ុន​បានផលិត Hardware មួយឈុត ហើយ​ដំឡើង​ដោយវិស្វករ​ដែល​មានជំនាញ ដោយបាន​ឆ្លងកាត់​ធ្វើការ​សាកល្បង​ទៅលើ​ល្បឿន​របស់ Hardware ទាំងមូល​ថាតើ CPU, RAM, VGA មាន ​លក្ខណៈ​ស៊ីមេទ្រីគ្នា ឬ អត់ ។ ក្រោយពីបាន​ធ្វើការ​គិត​លម្អិត​រួចហើយ ក្រុមហ៊ុន​ក៏​បានផលិតចេញជា​ស្តង់ដារ​ ច្បាស់លាស់ ដោយចេញជាលេខស៊េរីរបស់ម៉ាស៊ីន ដើម្បី​ធ្វើការ​ចំណាំ​ ​ព្រោះ​ពេល​ដែល​អ្នកដឹងលេខស៊េរី នោះគឺអាចដឹងទៅដល់ Capacity របស់ម៉ាស៊ីននោះផងដែរ ។ ដូចនេះគុណភាពរបស់ម៉ាស៊ីន Brand គឺមានការ​ធ្វើការ​សាកល្បងបានល្អ មិនមែនចេះតែចាប់ដាក់នោះទេគឺត្រូវគិតពីការ Support របស់ Hardware ​នីមួយ​ៗ ។
​ជំនាន់​ថ្មីរបស់ Dell Studio XPS ស៊េរី
នេះជា Desktop Brand មួយរបស់​ក្រុមហ៊ុន Dell ដែល​បានរចនាម៉ូត​យ៉ាង​ស្រស់​ស្អាត​សម្រាប់​ការ Design ធំៗ និង បានលេងហ្គេមបានផងដែរ ។
​សម្រាប់​ព័ត៌មាន​លម្អិត​នៃ ​ជំនាន់​ថ្មីរបស់ Dell Studio XPS ស៊េរីសូមមើល​ក្នុង​ទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ៣១ ចេញខែនេះ (មានលក់​នៅលើ​ទីផ្សារហើយ តាមបណ្ដាតូបលក់​កាសែត​នានា)  

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons