Pages

Monday, November 21, 2011

ស្វែងយល់ពី Registry

Registry ជា database ដ៏ធំមួយ​សម្រាប់​រក្សាទុក្ខ​នូវ​ព័ត៌មាន​ទាំងអស់​របស់ windows  ​ដូចជា​ការ configuration, setting, user account, hardware, application……… ។

 ​នៅពេល​ដែ​លោកអ្នក​ធ្វើការ​ផ្លាស់ប្តូរនៅ​ក្នុង Control Panel, System Policy ឬ​ការ install កម្មវិធី​ផ្សេងៗ ត្រូវបាន​់រក្សាទុក្ខនៅ​ក្នុង Registry ។ នៅ​ក្នុង Registry មិនមាន Undo ទេដូច្នេះមុន​លោកអ្នក​ធ្វើរការ ផ្លាស់ប្តូ​នូវ​ផ្សេងៗ​ត្រូវមានការប្រុប្រយ័ត្ន ។ របៀបបើក​នូវ Registry ដំបូង​លោកអ្នក​សូមចុចលើ Start menu បន្ទាប់មកចុចលើ Run ហើយបញ្ចូលពាក្យ regedit រួចចុច OK button

1. ការកំនត់សិទ្ធ​ក្នុង Registry

នៅ​ក្នុង Registry  ​លោកអ្នក​អាច​ធ្វើការ​កំនត់សិទ្ធទៅកាន់ User ផ្សេងៗ​ក្នុង​ការ access ទៅ​ផ្នែក​ណាមួយនៃ Registry ។ ក្នុង​ការកំនត់សិទ្ធនេះពិតជាមានសារៈ​សំខាន់​ក្នុង ការ​ការពារ​ការកែប្រែ​នូវ registry មួយចំនួន​ដែល​ធ្វើ​ឱ្យ​កុំព្យូទ័រ​មាន​លក្ខណៈ​ខុសប្រក្រតី ។
- ដើម្បី​កំនត់សិទ្ធសូម​លោកអ្នក​ជ្រើស​ជ្រើសរើស​ផ្នែក​ណាមួយ ហើយចុចលើ Edit menu រួចចុចលើពាក្យ Permission
- បន្ទាប់​ធ្វើការ​កំនត់សិទ្ធ​ទៅលើ User ណាមួយ​ទៅតាម​ចិត្តរបស់​លោកអ្នក​

2. The Five SubTrees of the Registry

Registry ចែកចេញជា​ផ្នែក​ផ្សេងៗ ដែល​មាន​ឈ្មោះ​ថា subTree  ហើយនៅ​ក្នុង Registry ចែកចេញជា 5 subTrees ។ ជា​ទូទៅ​នៅពេល​លោកអ្នក​ធ្វើការ​កែប្រែផ្សេងៗ​នៅ​ក្នុង Registry ភាគ​ច្រើន​នៅ​ក្នុង subTree ដែល​មាន​ឈ្មោះ​ថា _MACHINE និង  _USER ។

3. Data Types defined by the Registry:

នៅខាងស្ដាំនៃ Registry លោកអ្នក​នឹងឃើញ data type និង value របស់ key នីមួយ​ៗ ហើយ data type ទាំងអស់​មាន 5 គឺ៖ REG_SZ, REG_BINARY, REG_DWORD, REG_MULTI_SZ និង REG_EXPAND_SZ ។
- REG_SZ: ប្រភេទ data ជា string ធម្មតា​ដែល​រក្សទុក​នូវ URL, Path, ឬ port number
- REG_BINARY: ប្រភេទ data ជា binary ដែល​បង្ហាញ​ជា hexadecimal format
- REG_DWORD: ប្រភេទ data ជា REG_BINARY ប៉ុន្តែ​មាន​ទំហំ​តែ 4 bytes
- REG_MULTI_SZ: ប្រភេទ data ជា character string
- REG_EXPAND_SZ: ប្រភេទ data ជា character string សម្រាប់​រក្សាទុក​នូវ dynamic information

4. Remote Registry Configuration

Registry អនុញ្ញាត​ឱ្យ​ឱ្យ​លោកអ្នក​ធ្វើការ Remote ហើយ​ធ្វើការ configure ពី​កុំព្យូទ័រ​ផ្សេងបាន ប៉ុន្តែ​ទាមទាសិទ្ធ user របស់​លោកអ្នក​ជា administrator ហើយ​ប្រាដក​ថា Group Policy របស់​លោកអ្នក​មិនបាន disallows remote registry connections ។
- បើក regedit រួចសូមចុចលើ File menu រួច​ជ្រើសរើស​ពាក្យ Connect Network Registry…
- សូមបញ្ចូល​នូវ​ឈ្មោះ​របស់​កុំព្យូទ័រ​ដែល​លោកអ្នក​ចង់​ធ្វើការ remote រួចចុច OK button
បន្ទាប់​លោកអ្នក​អាច​ធ្វើការ​កែប្រែ​នូវ Registry របស់​ដែល​លោកអ្នក​ធ្វើការ remote ប៉ុន្តែ​លោកអ្នក​អាច​ធ្វើការ​កែប្រែបានតែនៅ​ក្នុង HKEY_LOCAL_MACHINE and HKEY_USERS  subTree ប៉ុណ្ណោះ ។

5. Backup and Restore the Registry 

នៅ​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ Windows លោកអ្នក​អាច​ធ្វើការ backup និង restore registry បានចំនួន 3 របៀបគឺ៖
  • ​ប្រើ Windows Backup utility
  • Import/export certain subtrees ឬ keys ពី regedit.exe
  • ​ប្រើ​ប្រាស់ command line

របៀប Backup និង Restore Registry ដោយ​ប្រើ Windows Backup utility

សូមចុចលើ Start menu > Accessories > System Tools > Backup

- បន្ទាប់សូចចុចលើ Backup tap រួចធីកលើ System State  រួចសូមចុចលើ Browse button ដើម្បី​កំនត់ទីតាំងនិង​ឈ្មោះ​របស់ file backup ហើយជា​ចុងក្រោយ​ចុច Start Backup button

- សូមចុច Start Backup នៅលើ​រូប​ខាងក្រោម​

- ដើម្បី​ធ្វើការ Restore នូវ registry ដែល​បាន backup សូមបើក Windows Backup utility រួចចុចលើ Restore button and Manage Media រួចធីលើ​ឈ្មោះ file ដែល​លោកអ្នក​ចង់​ធ្វើការ Restore ហើយសុមចុច Start Restore 

- សូមចុចលើ OK button ខាងក្រោម ដើម្បី​ធ្វើការ​បញ្ជាក់​ពីការ Restore 

របៀប Import/export certain subtrees ឬ keys ពី regedit.exe

- សូមបើ​កម្មវិធី regedit.exe រួច​ជ្រើសរើស​នូវ subTree ឬ key ណាមួយហើយចុចលើ File menu រួចចុចលើពាក្យ Export
- បញ្ចូល​ឈ្មោះ​និង​ជ្រើសរើស​ទីតាំងរបស់ File ដែល​ធ្វើការ export រួចចុច Save button
- ដើម្បី​ធ្វើការ import file មកវិញ​លោកអ្នក​គ្រានតែចុចលើ File Menu ហើយ​ជ្រើសរើស យកពាក្យ Import រួច​ស្វែងរក file ដែល​បាន export ទុកពីមុន និងជា​ចុងក្រោយ​ចុច Open button

របៀប Backup និង Restore Registry ដោយ​ប្រើ command line

- សូមបើក​កម្មវិធី Command Prompt (cmd.exe) រួចវាយ​នូវ command រូបមន្ត:
reg save keyname filename
- reg save ជា command
- Keyname ជា subTree ឬ key ណាមួយ​ដែល​លោកអ្នក​ចង់ backup
hkcr:  HKEY_CLASSES_ROOT
hkcu:  HKEY_LOCAL_USER
hklm: HKEY_LOCAL_MACHINE
hku: HKEY_USERS
hkcc: HKEY_CURRENT_CONFIG
- Filename ជាទីតាំងរក្សាទុកនិង​ឈ្មោះ file ដែល backup (ex. C:\backup\regbackup)
- ដើម្បី​ធ្វើការ restore មកវិញមាន​លក្ខណៈ​ស្រដៀងទៅនឹងការ bakup ដែល​ដោយ​គ្រាន់តែ​លោកអ្នក​វាយតាមរូបមន្ត command:  Reg restore keyname filename ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons