អ្វីទៅជា ASP.NET?
ASP.NET គឺជា web application framework ដែលបង្កើតដោយក្រុមហ៊ុន Microsoft សម្រាប់ឲ្យ programmer យកទៅបង្កើត dynamic web sites, web applications និង web services ដោយប្រើជាមួយនឹងភាសា C# ឬ VB.NET សម្រាប់ការសរសេរកូដ ។ASP.NET ជាជំនាន់បន្ទាប់របស់ ASP ( ឬហៅថា ASP Classic) ប៉ុន្តែវាមិនមែន upgraded បន្ថែមពី ASP នោះទេ ។ ASP.NET ប្រើនូវបច្ចេកវិទ្យាថ្មីទាំងស្រុងខុសពី ASP សម្រាប់ការបង្កើត dynamic web sites ។ ASP.NET ជាទូទៅត្រូវបានគេស្គាល់ថាជា server-side scripting ។
ជំនាន់ និង លក្ខណៈពិសេសរបស់ ASP.NET
ASP.NET 1.0
ជាជំនាន់ដំបូងរបស់ ASP.NET ចេញជាមួយ Visual Studio 2002 នៅថ្ងៃទី ១៦ មករា ២០០២ ជាមួយនឹងលក្ខណៈពិសេសដូចជា៖- មានលក្ខណៈជា Web Application ដែលការបង្កើតដូចនឹង Windows Programming ដោយអ្នកបង្កើតអាចប្រើ DLL class libraries បាន ។
- ប្រើ Object oriented ដោយមាននូវលក្ខណៈទូទៅរបស់ OOP, Inheritance និង Polymorphism ។
ASP.NET 1.1
មានមកជាមួយ Visual Studio 2003 ចេញថ្ងៃទី ២៤ មេសា ២០០៣ ដោយបន្ថែមនូវ Mobile controls និង Automatic input validation ។ASP.NET 2.0
មានមកជាមួយ Visual Studio 2005 ចេញថ្ងៃទី ០៧ វិច្ឆិកា ២០០៥ ដោយខុសទៅនឹង ASP.NET ជំនាន់ 1.x ជាច្រើនជាមួយនឹងលក្ខណៈពិសេសដូចជា៖- ប្រើនូវ Data Controls ជាច្រើនដូចជា៖ GridView, FormView, DetailsView, DataList និង Repeater ។
- ប្រើនូវបច្ចេកទេសថ្មី ដើម្បីបង្កើត Data Access ដូចជា SqlDataSource, AccessDataSource, ObjectDataSource និង XmlDataSource controls ។
- Navigation controls សម្រាប់បង្កើត Menu និង Sitemap
- Membership មាននូវបណ្តុំនៃ controls, table, store procedure និង configurations ដែលបង្កើតឡើងជាស្រាប់ ដើម្បីផ្តល់ឲ្យយើងនូវភាពងាយស្រួលក្នុងការគ្រប់គ្រង Users, Roles និង សិទ្ធិក្នុងការ access pages ឬ files ផ្សេងៗក្នុងគេហទំព័រ ។ Password របស់ Users ដែលរក្សាទុកក្នុង table ក៏ត្រូវបាន encrypt តាមវិធីដែលមិនអាច decrypt មកវិញបានផងដែរ ។
- Master pages (ជា page មេ) នឹងធ្វើឲ្យលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រង និងកែ layout របស់ pages ។
- Themes និង Skins សម្រាប់គ្រប់គ្រងរូបរាងនៃគេហទំព័រ
- Localization ជាបច្ចេកទេសសម្រាប់ឲ្យលោកអ្នកបង្កើតគេហទំព័រជាច្រើនភាសា
- Web parts សម្រាប់បង្កើតគេហទំព័រដែលអនុញ្ញាតឲ្យអ្នកប្រើកែ content, រូបរាង និងលក្ខណៈផ្សេងៗរបស់ Web pages ដោយផ្ទាល់តាមរយៈ browser ។
- Personalization សម្រាប់គ្រប់គ្រងព័ត៌មានដែល visitors ប្រើគេហទំព័ររបស់អ្នក
- មាននូវ Pre-compilation សម្រាប់ precompile គេហទំព័រ ដើម្បីបង្កើនល្បឿន និងការពារកូដ
- អាចដំណើរការនៅលើ 64-bit processors
ASP.NET 3.0
ចេញនៅ ថ្ងៃទី ២១ វិច្ឆិកា ២០០៦ ក្នុង .NET Framework 3.0 ដោយមិនមាន update អ្វីធំដុំទៅលើ ASP.NET ទេ អ្វីដែលសំខាន់ដែលមានក្នុង .NET Framework 3.0 នោះគឺ- Windows Presentation Foundation (WPF)
- Windows Workflow Foundation (WF)
- Windows Communication Foundation (WCF)
- Windows CardSpace
ASP.NET 3.5
ចេញនៅថ្ងៃទី ១៩ វិច្ឆិកា ២០០៧ ជាមួយ Visual Studio 2008 ដោយមាននូវលក្ខណៈពិសេសមួយចំនួនដូចជា៖- បន្ថែមនូវ Data Controls ថ្មីគឺ ListView និង DataPager
- មាន ASP.NET AJAX Project ជាស្រេចក្នុង Visual Studio
- ដំណើរការជាមួយ HTTP pipelining និង syndication feeds
- អាចប្រើ LINQ, C# 3.0 និង VB 9 ជាមួយ ASP.NET និងលក្ខណៈពិសេសខ្លះទៀត ដែលមានក្នុង .NET Framework 3.5
ASP.NET 3.5 SP1
ចេញនៅថ្ងៃទី ១១ សីហា ២០០៨ ជាមួយ Visual Studio 2008 SP1- បានបញ្ចូល ASP.NET Dynamic Data
- ASP.NET AJAX application ដំណើរការជាមួយ browser history
- មានសមត្ថភាពអាចបញ្ចូល file Javascript ច្រើនបញ្ចូលគ្នា ដើម្បីបង្កើនល្បឿនក្នុងការបើកគេហទំព័រ
- មានបន្ថែមនូវ namespaces ២គឺ System.Web.Abstractions និង System.Web.Routing

ASP.NET 4.0
ចេញនៅថ្ងៃទី ១២ មេសា ២០១០ ជាមួយ Visual Studio 2010- Update ASP.NET MVC ទៅជំនាន់ ២.0
- មាននូវ ASP.NET Chart Control
- URL Routing
- SEO Enhancement ដែលជួយបង្កើនកម្រិតនៃការបង្ហាញគេហទំព័ររបស់អ្នកក្នុង Search Engine ដូចជា Google, Yahoo, Bing, Ask ។ ល ។
- Web.config ខ្លី និងមិនស៊ាំញ៉ាំ
- អាចប្រើ C# 4.0 និង VB 10 ជាមួយ ASP.NET និងលក្ខណៈពិសេសមួយចំនួនទៀត
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១0 ។



6:15 PM
seyha hun
0 comments:
Post a Comment