ខាងក្រោមនេះនឹងបញ្ហាញលោកអ្នកឱ្យស្គាល់នូវអ្វីជា User Profile របៀបនៃការបង្កើត User ថ្មីនិងវិធីនៃការចម្លងឯកសារ ពី Profile របស់ user ចាស់ទៅកាន់ User ថ្មី ។
User Profile: ជា Folder មួយសម្រាប់រក្សាទុកនូវ data និង setting ផ្ទាល់ខ្លួនមួយចំនួនរបស់ User នីមួយៗដូចជា My Document, Setting មួយចំនួនរបស់ប្រព័ន្ធដំណើរការ (Desktop, Start menu....) , Setting របស់កម្មវិធីផ្សេងៗ ។ User Profile ត្រូវបានរក្សាទុកនៅក្នុងទីតាំង C:\Documents and Settings\User name ហើយ Folder នេះត្រូវបានបង្កើតដូចខ្លួនឯងនៅពេលលោកអ្នក login នូវ user ថ្មីដែលទើបនឹងបង្កើត ។ ជាទូទៅប្រសិនបើ user របស់លោកអ្នកមិនមែនជាប្រភេទ Administrator លោកអ្នកគ្មានសិទ្ធបើក Folder របស់ User Profile ផ្សេងបានទេ ។

របៀបបង្កើត New User ឬ New User Profile
- សូមចុចលើ Start menu > Settings > Control Panel បន្ទាប់ Double Click នៅលើ User Accounts

- សូមចុចលលើពាក្យ Create a new account រួចបញ្ចូលនូវឈ្មោះ user ដែលបង្កើត ហើយចុច Next button

- សូមជ្រើសរើសប្រភេទ user ដែលបង្កើតជាប្រភេទ Administrator ឬ Limited (administrator ជាប្រភេទ User ដែលមានសិទ្ធធ្វើការគ្រប់យ៉ាងនៅក្នុងកុំព្យូទ័រ ចំណែកឯ Limited ជាប្រភេទ User ធម្មតាដែលអាចធ្វើការបានត្រឹមប្រើកម្មវិធីផ្សេងៗ ហើយគ្មាន់សិទ្ធធ្វើការកែប្រែ Setting, Create user, install program……)

- សូមចុច Create Account button
- ក្រោយពីបង្កើត User រួចលោកអ្នកអាច log on User ដែលទើបបង្កើត ដើម្បីធ្វើឱ្យប្រព័ន្ធដំណើរការបង្កើតនូវ User Profile ឱ្យ New User
Copy User Profile ទៅកាន់ New User Profile
ដើម្បីធ្វើការ copy នូវ user profile របស់ old user ទៅកាន់ new user សូមធ្វើការ login នូវ user ផ្សេងណាមួយដែលមានសិទ្ធជា Administrator (ដែលមិនមែនជា User ដែលត្រូវ Copy Profile និង User ដែលត្រូវ Past Profile)
- មុននឹងលោកអ្នកធ្វើរការ copy user profile ចាស់ទៅកាន់ user ថ្មីសូមលោកអ្នកធ្វើរការបង្ហាញនូវ hidden files មួយចំនួនជាមុនសិនដោយដំបូង សូមលោកអ្នកបើក My Computer រួចចុចលើ Tools menu ជ្រើសរើស Folder Options... ហើយចុចលើ View tab រួចសូមចុចលើ Show hidden files and folders និងធ្វើរការដកធីកលើពាក្យ Hide protected operating system files រួចចុច OK button ។

- សូមចូលទៅកាន់ទីតាំង C:\Documents and Settings\Old_Username folder បន្ទាប់សូមធ្វើការ Copy រាល់ file និង folder ទាំងអស់លើលែងតែ file ចំនួន 3 ចេញគឺ៖ ntuser.dat, ntuser.dat.log, និង ntuser.ini

- ក្រោយពីធ្វើការ Copy រួចរាល់សូមចូលទៅកាន់ទីតាំង C:\Documents and Settings\New_Username folder ហើយធ្វើការ Past Replace នូវ file និង folder ទាំងអស់ដែលបាន Copy និងជាចុចក្រោយធ្វើការ Login នូវ New User ដែលលោកអ្នកបាន Past នូវ User Profile ។
Delete User and User Profile
ប្រសិនបើលោកអ្នកចង់ធ្វើការលុបនូវ User និង User Profile ចាស់ដោយគ្រាន់តែអនុវត្តតាមវិធីដូចខាងក្រោម:
- សូមចុចលើ Start menu > Settings > Control Panel បន្ទាប់ Double Click នៅលើ User Accounts
- បន្ទាប់សូមចុចលើឈ្មោះ User ណាមួយដែលលោកអ្នកចង់ធ្វើការលុប

- សូមចុចលើពាក្យ Delete the account
- ប្រសិនបើលោកអ្នកចង់ធ្វើការរក្សាទុក្ខនូវ File ដែលជា User Profile សូមចុចលើ Keep file button ហើយប្រសិនបើលោកមិនចង់រក្សាទុក្ខសូមចុចលើ Delete file button

- សូមចុចលើ Delete Account button



9:06 AM
seyha hun
0 comments:
Post a Comment