Pages

Monday, November 21, 2011

តើនឹងមានអ្វីខ្លះ​ក្នុង Windows 8

 Windows App Store

នៅ​ក្នុង​ជំនាន់​ថ្មីរបស់ Microsoft Windows បាន​បង្កើត​នូវ App Store ដែល​មាន​លក្ខណៈ​ស្រួល​សម្រាប់​ឱ្យ​អ្នកអាច​ស្វែងរក​កម្មវិធី​ជា​ច្រើន​ដូចជា កម្មវិធី Internet, office, Antivirus, ហ្គេម និង កម្មវិធី​ជា​ច្រើន​ទៀត មក​ដំឡើង​នៅ​ក្នុង កុំព្យូទ័រ​របស់អ្នក​ហើយ​នៅពេល​ដែល​អ្នកឃើញ​កម្មវិធី​នោះអ្នកអាច​ធ្វើការ Download យកមក​ប្រើ បាន​តាមរយៈ App Store នោះ ។  
មានមុខងារ​សម្រាប់ Mount ISO ស្រាប់
Windows 8 មាន​កម្មវិធី Built-in ជា​ច្រើន​សម្រាប់​ប្រើ ដោយមិនចាំបាច់​ដំឡើង​ទេ ក្នុង​នោះដែរ ក៏​មាន​កម្មវិធី​សម្រាប់​ធ្វើការ បង្កើត​ជា Drive បញ្ឆោត ដោយមិនចាំបាច់​ប្រើ​កម្មវិធី Power ISO ហើយអ្នកអាចដាក់ File ISO ចូលទៅ​ក្នុង​នោះ ដែល​មាន​លក្ខណៈ​ដូចទៅនឹងការ​ប្រើ Disc ដែរ ។
មាន​នូវ PDF reader និង eBook reader ស្រាប់
Windows 8 បាន​បន្ថែម​នូវ​លក្ខណៈ​យ៉ាង​ច្រើន ហើយនេះជា​លក្ខណៈ​មួយ​ដែល Windows 8 មានដែរ សម្រាប់​ឱ្យ​អ្នក​ធ្វើការ​បើក pdf file មើលដោយមិនចាំបាច់​ដំឡើង​កម្មវិធី​ដូចជា ៖ Foxit Reader ឬ Adobe Acrobat ។ ក្នុង​នោះដែរ​ក៏​មាន function សម្រាប់​ឱ្យ​អ្នកពង្រីក និង បង្រួម ព្រមទាំងមាន​លក្ខណៈ​ជា​ច្រើន​បន្ថែម​ទៀត​ទៅលើ ការ​ប្រើ​ប្រាស់​ដែល​បង្ក​លក្ខណៈ​ងាយស្រួល ដល់អ្នក​ក្នុង​ការមើលឯកសារ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons