Pages

Thursday, November 3, 2011

​ប្រើ SqlDataReader ទាញ Data ពី SQL Server មក​បង្ហាញ​នៅលើ Data Gridview

នៅ​ពេលនេះ ខ្ញុំនិងលើកយកការ​ភ្ជាប់​ទៅកាន់ Database Server មួយ​ប្រភេទ​របស់ Microsoft ។
SqlServer 2008 ដោយ​ប្រើ Class SqlDataReader ដោយសារ​វាជា​ប្រភេទ Database SQLServer ដូចនេះយើងត្រូវ​ប្រើ SQLDataReader វាដូចគ្នាទៅនិង OleDbDataReader ដែរ វាមាននាទី​សម្រាប់​ទាញយក Data ពី Command ដែល​បាន Execute នោះ ។
​តម្រូវ​ការ
ជាដំបូងយើងត្រូវមាន​កម្មវិធី Microsoft SQL Server 2008 និង មាន Microsoft Visual Studio 2008 ។

 Database SQL Sever
ចូល Start យក All Programs រួច​យក Microsoft SQL Server 2008 យក SQL Server Management Studio បន្ទាប់មកវានិងចេញ​ផ្ទាំង​ដូច​ខាងក្រោម ៖
យើងអាច Log ចូល Sql Server តាមរយៈ Windows Authentication ឬ SQL Server Authentication ក៏​បាន ។
​បង្កើត Database
បន្ទាប់មកត្រូវ​បង្កើត Database មួយ​ឈ្មោះ dbstock ដោយ right-click លើ Databases យក New Databases
សំគាល់ SQL Server database មួយមាន Primary Data File នៅ​ក្នុង default path គឺ C:\Program Files\Microsoft SQL Server\MSSQL10.BUNDETH\ MSSQL\DATA\dbstock.mdf និងមាន Data Log File ស្ថិតនៅ​ក្នុង Path ជាមួយគ្នាមាន​ឈ្មោះ dbstock.ldf ។

​បង្កើត Table

យើងនឹង​បង្កើត Table មួយ​ឈ្មោះ tblProducts ដែល​មាន ៥ Fields គឺ PID, PName, Qty, Price, Datein (សូមមើលរូប​ខាងក្រោម​) ៖

កំនត់ Primary Key និង Auto Number ឲ្យ Field PID

Select លើ field PID នោះ​ផ្ទាំង Column Properties សម្រាប់ field នេះនឹងបើកឡើង រកមើល property Identity Specification បន្ទាប់មកចុចលើសញ្ញា + ពីមុខ Identity Specification (IS Identity) =Yes និង Identity
 Increment =1 Identity Seed=1 គឺជា​ចំណុច​ដែល​វាចាប់ផ្តើមដំបូង និង ជាចន្លោះ​ដែល​វាកើនឡើង ។ ដើម្បី​ដាក់ Primary Key សូមរកសញ្ញាកូនសោរ ។

​បង្កើត Form

យើងត្រូវ Design Form ដែល​មាន​ទម្រង់​ដូចខាងស្ដាំនេះ ។
នេះគឺជា TextBox ដែល​យើង​បង្កើត​សម្រាប់ ធ្វើការ​ផ្ទុក ID របស់ Product តែ នៅពេល​ដែល​យើង Run Program យើង​មិនអាច​ឃើញវាទេ​ព្រោះ បានដាក់ Property Enable=False ទៅ​ឱ្យ TextBox នេះ ។ ចំណេកឯ TextBox Date in គឺយើង​ប្រើ DateTime Picker ហើយបានដូរ property Format យក short ដើម្បី​ឱ្យ​វា​បង្ហាញ​តែ ខែ ថ្ងៃ ឆ្នាំ ។

 ការសរសេរកូដ

ដើម្បី connect ទៅកាន់ SQL Server យើងត្រូវការ namespace System.Data.SqlClient
C#


បន្ទាប់ពីសរសេររួចយើងចុច Ctrl + F5 ដើម្បី​ដំណើរ​ការ application នេះ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២២ ចេញផ្សាយខែ មករា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons