Pages

Monday, November 21, 2011


ASUS Sabertooth P67

ASUS ជា​ក្រុមហ៊ុន​ផលិត Main board ដ៏ល្បីល្បាញមួយ ដែល​ទទួលបានការពេញ​និយម​ប្រើ​ប្រាស់ និង ការជឿទុកចិត្ដលើគុណភាព ពីសំណាក់អតិថិជនជុំវិញពិភពលោក ។
ទន្ទឹមនឹងការទទួលបានការគាំទ្រនេះ ASUS នៅតែបន្ដការផលិត និង អភិវឌ្ឍន៍គុណភាព​ផលិតផល ដោយ​បង្កើត​នូវ Mother board របស់​កុំព្យូទ័រ​ប្រភេទ Desktop ដែល​បាន​ភ្ជាប់​មក​ជាមួយនឹង​បច្ចេកវិទ្យា​ថ្មីៗ ក្នុង​ការធ្វើ​ឱ្យ​សមត្ថភាព​ប្រតិបត្តិការណ៍របស់វាកាន់តែខ្លាំងឡើងៗ ។  ASUS Sabertooth ជា Main board ដែល​បាន​ភ្ជាប់​មក​ជាមួយនឹង ប្រព័ន្ធ​ការពារ​ពីមជ្ឈដ្ឋាន ខាង​ក្នុង និង ខាងក្រៅ មានការ​រៀបចំ​ប្រព័ន្ធ​អគ្គិសនី​នៅលើ Mainboard កាន់តែ​ប្រសើរ​ឡើង ព្រមបាន​ភ្ជាប់​មក​ជាមួយនឹង Hardware និង បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ទៀត ។
អ្វី​ដែល​ធ្វើ​ឱ្យ​ASUS Sabertooth P67 មាន​នូវ​សមត្ថភាព​ខ្ពស់​
  • ​ប្រើ​ជាមួយ CPU model Intel® ជំនាន់​ទី២ Core™ i7/ Core™ i5/ Core™ i3 Processors ដែល​កន្លែង​ភ្ជាប់​ CPU មាន​ប្រភេទ Intel® LGA1155 socket
  • Intel® P67 Express Chipset ជំនួយដល់​ដំណើរ​ការរបស់ CPU ឱ្យ​ដំណើរ​ការ​លឿន​
  • Memory slot DD3: ប្រើ​ប្រាស់​ជាមួយ DD3 RAM 1866/1800/1600/1333/1066 MHz
  • Multi-GPU Solution: អាច​ប្រើ​ជាមួយ Graphic card model ដូចជា NVIDIA SLI និង ATI CROSS FIRE X
  • TUF Thermal Armor: រៀបចំ​ប្រព័ន្ធ​ខ្យល់ចេញចូលល្អ
  • TUF Thermal Radar : ការត្រួត​ពិនិត្យ​និងរក្សា​នូវ​សីតុណ្ហភាព​នៅលើ​ Board បានត្រឹមត្រូវ
  • TUF Components : ធាតុផ្សំផ្សេងៗ​នៅលើ​ Board
  • E.S.P. [Efficient Switching Power Design] : មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ចែកចាយអគ្គិសនីបានល្អ
វិធីរក្សាធាតុត្រជាក់​នៅលើ Motherboard
Thermal Armor
Thermal Armor ជា​ប្រព័ន្ធ​ខ្យល់ដំបូងគេបង្អស់ ​ដែល​ត្រូវបាន​ធ្វើឡើង​សម្រាប់​ដឹកនាំខ្យល់​នៅលើ Motherboard ទៅគ្រប់ទីកន្លែង មិនមែន​សម្រាប់​តែ​ផ្នែក​ដែល​សំខាន់​នោះទេ ។ វិធីសាស្រ្តនេះបានធ្វើ​ឱ្យ​គ្រប់​ផ្នែក​នៅលើ Motherboard អាចរក្សា​នូវ​សីតុណ្ហភាពមួយថេរ មានន័យថា Motherboard នូវ​តែត្រជាក់ជានិច្ចទោះបីជា​កុំព្យូទ័រ​ត្រូវបាន​បើកមករយៈយូរ​ក៏​ដោយ ។

Thermal Radar
Thermal Radar ជាវិធីសាស្រ្ត​ក្នុង​ការត្រួត​ពិនិត្យ​កម្ដៅ​នៅលើ Motherboard ដែល​វា​នូវ Sensor ជា​ច្រើន​សម្រាប់​ត្រួត​ពិនិត្យ​ទៅលើ ធាតុផ្សំ​សំខាន់ ហើយ​លោកអ្នក​អាចត្រួត​ពិនិត្យ​លើ Sensor នីមួយ​ៗ​ដោយខ្លួនឯងបានថែមទៀត ។ លើពីនេះទៅទៀតវាមាន​នូវ​សមត្ថភាព ក្នុង​ការគណនា​ល្បឿន​កង្ហា (Fan) ទៅលើ​ការ​កំណត់​ផ្សេងៗ​របស់ អ្នក​ប្រើ​ប្រាស់ ដោយស្វ័យប្រវត្តិ ដើម្បី​ឱ្យ Motherboard នៅតែមានភាពត្រជាក់គ្រប់ពេល ។
​ប្រព័ន្ធ​គ្រប់គ្រង​ចរន្តអគ្គិសនី TUF ENGINE
DIGI +VRM 
DIGI+VRM ត្រូវបាន​រចនាឡើង ដើម្បី​ធ្វើ​ឱ្យ​ការចែកចាយចរន្តអគ្គិសនី ជា​លក្ខណៈ​ស្តង់ដាមួយ ។ វាជា​បច្ចេកវិទ្យា​មួយ​ដែល​ជួយការ​បន្ថយ​នូវ ភាពប៉ះពាល់​ទៅលើ​ធាតុផ្សំនានា ដោយសារ​តែចន្តអគ្គិសនី និង ជួយធាតុផ្សំ​ទាំងនោះ​អាច​ប្រើ​ប្រាស់​បានកាន់តែយូរជាងមុន ។
E.S.P. Efficiency Switching Power Design  
E.S.P. ជា​បច្ចេកវិទ្យា​មួយត្រួត​ពិនិត្យ​នូវ​រាល់បរិមាណនៃ​ថាមពល​នាំចូល ហើយវានឹងគណនារក​នូវ​បរិមាណមួយ​ដែល​ត្រឹមត្រូវ​សម្រាប់ CPU និង Memory មិនត្រឹមតែប៉ុណ្ណោះទេ វា​ក៏​បានគណនា​សម្រាប់ graphic card, LAN និង USB 3.0 ផងដែរ ។ វិធីសាស្រ្តនេះគឺធ្វើ​ឱ្យ​នូវ​ភាពខូចខាត និង កាត់​បន្ថយ​នូវ​ាការបំភាយ​កម្ដៅ​នៅលើ​ធាតុផ្សំ​ទាំងនោះ ។
TUF Components (Alloy Choke, Capacitors & MOSFET; Certified by Military-standard)
Alloy Choke, Capacitors និង MOSFET មាន​នូវ​សមត្ថភាព​ខ្លាំងក្លាជាងមុន ដោយសារ​វា​ត្រូវបាន​សម្រិត​សម្រាំង​លើគុណភាពជាពិសេស ។
​ប្រព័ន្ធ​ការពារ​ពិសេស
 MemOK!
MemOk! ជា​បច្ចេកវិទ្យា​ដែល​ប្រើ​សម្រាប់​ត្រួត​ពិនិត្យ​ដំណើរ​ការរបស់ RAM ដែល​វានឹងបញ្ចេញភ្លើងពណ៌ក្រហមនៅក្បែរ RAM ក្នុង​ករណី​ដែល RAM មានបញ្ហា ឬ ដំឡើង​មិនត្រឹមត្រូវ ។ MemOK! វាជួយកាត់​បន្ថយ​នូវ​បញ្ហាអសកម្មមួយចំនួន ដែល​ធ្វើ​ឱ្យ​រាំងស្ទះ​នូវ​ដំណើរ​ការបើក​កុំព្យូទ័រ ។
ESD Guard
Electrostatic discharges (ESD) ជា​ប្រព័ន្ធ​ការពារ​នូវ​ការ​ចម្លង​អគ្គិសនីពី​ឧបករណ៍​នានា ចូលទៅ​ក្នុង​ភាពផ្សំផ្សេងៗ​នៅលើ Board ដោយមិនដឹងខ្លួន ។ ដើម្បី​ធ្វើ​ឱ្យ​អាយុកាលនៃភាពផ្សំ​នៅលើ Board និង ឧបករណ៍​ដែល​ប្រើ​ជាមួយនឹង​កុំព្យូទ័រ ប្រើ​បានកាន់តែយូរ ។
​បច្ចេកវិទ្យា​ចុចក្រោយ
 Extra SATA 6Gb/s Supports
Intel® P67 Express Chipset ដំណើរ​ការ​ជាមួយនឹង SATA Port ជំនាន់​ចុងក្រោយ​បានកាន់តែល្អ ដែល​ល្បឿន​នៃការដឹកនាំ​ទិន្នន័យ​របស់វា ឡើងទៅដល់ 6 GB/s (6GB ក្នុង​មួយ​វិនាទី​) មាន SATA Port ចំនួនពីរ ហើយ SATA Port មាន​ល្បឿន 3 GB/s ចំនួនបួន ជួយជម្រុញ​ទំហំ​នៃការដឹកជញ្ជួនរបស់ Bus System កើនទ្វេដង ។
 Front Panel USB 3.0 Support
ASUS  បាន​រៀបចំ​នូវ Front Panel USB3.0 ដែល​ជា USB Port ផ្នែក​ខាងមុខ ធ្វើ​ឱ្យ​កុំព្យូទ័រ​កាន់តែមានភាព​ងាយស្រួល​ត​ភ្ជាប់​រវាង USB ទៅកាន់​ឧបករណ៍​បាន​យ៉ាង​ងាយហើយវាផ្ដល់​នូវ​ល្បឿន​លឿន​ចំពោះការដឹកនាំ​ទិន្នន័យ ។
Complete USB 3.0 Solution
ASUS បាន​បន្ថែម​នូវ USB 3.0 Port ផ្នែក​ខាងក្រោយ​កុំព្យូទ័រ​ចំនួន 4 port ថែមទៀត ដែល​វាមាន​ល្បឿន​លឿន​ជាង USB 2.0 ទៅដល់ 10 ដង ។
រូបភាពសង្ខេប
មានលក់ដុំ និង រាយនៅហាង CHANTRA LAPTOP SHOP 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons