Pages

Thursday, November 3, 2011

ការ​ប្រើ​ប្រាស់ Windows Live Hotmail account នៅ​ក្នុង Outlook

យើងសូមលើក យក​នូវ​របៀបនៃការអាន និង​ផ្ញើ E-mail របស់ Windows Live Hotmail តាមរយៈ​កម្មវីធី Microsoft Outlook 2003 ឬ 2007  វិញម្តង ។​ លោកអ្នក​អាច​ធ្វើការ synchronization  ​នូវ e-mail messages, calendar  និង contacts រវាង Microsoft Outlook នឹង Windows Live Hotmail ។ ដើម្បី​ធ្វើការ​ដូចខាងលើនេះបានជាដំបូង​លោកអ្នក​ត្រូវមាន account E-mail របស់ Windows Live Hotmail ជាមុនសិន ហើយ​លោកអ្នក​ត្រូវ download នូវ​កម្មវីធី Outlook Connector យកមក Setup (​លោកអ្នក​អាច​ធ្វើការ download ពី website ផ្សេងៗ ឬ website របស់ទស្សនាវដ្តីអាន “ANT” download.ant.com.kh) ។

របៀប Setup កម្មវិធី Outlook Connector 

- Double click នៅលើ file នៃ​កម្មវិធី Outlook Connector រួចសូមធីកលើពាក្យ Click here to accept the Microsoft Software License Terms ហើយចុច Continue button

- ចុច Next button

- សូមបញ្ចូល​នូវ User Name និង Organization របស់អ្នក​រួចចុច Next button

សូមចុច Install button

- រង់ចាំ​រហូត​ដំណើរ​ការនៃការ​ដំឡើង​ចប់ រួចសូមចុច Finish button

របៀបបញ្ចូល Account របស់ Windows Live Hotmail ទៅ​ក្នុង Microsoft Outlook

- ក្រោយពី​លោកអ្នក​ធ្វើការ​ចប់នៃការ​ដំឡើង​កម្មវិធី Outlook Connector រួចភ្លាមកម្មវីធី Microsoft Outlook ចាប់បើកខ្លួនឯង ដើម្បី​ធ្វើការ connect ជាមួយ Windows Live Hotmail ។ ហើយ​នៅពេល Microsoft Outlook បានបើករួច​លោកអ្នក​នឹងឃើញមាន message មួយដូចរូប​ខាងក្រោម រួចសូមចុច Next button

- សូមបញ្ចូល​នូវ address E-mail និង Password របស់ Windows Live Hotmail របស់​លោកអ្នក​ដូចរូប​ខាងក្រោម រួចចុច OK button

- បន្ទាប់​លោកអ្នក​នឹងឃើញ message ដូច​ខាងក្រោម រួចចុច OK button ហើយ​ធ្វើការ Restart នូវ​កម្មវី Microsoft Outlook

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons