Pages

Monday, November 21, 2011

បំប្លែង Hard Disk របស់ Desktop ឱ្យ​ទៅជា USB memory រហូត​ដល់ 1072GB




​លោកអ្នក​ច្បាស់ជាឆ្ងល់ និង​ចម្លែក​ក្នុង​ចិត្តត្បិតឃើញ​ចំណងជើង​ថា “បំប្លែង Hard disk របស់ desktop ឱ្យ​ទៅជា USB memory” ព្រោះ​ថាកន្លងមក hard disk ប្រភេទ 3.5 អ៊ីញ ដែល​ជា hard drive ប្រើ​សម្រាប់​កុំព្យូទ័រ​លើតុមិន​ដែល​ឃើញមាន​ប្រើ​ប្រាស់​ជាមួយ​ខ្សែ USB ផ្ទាល់​បែបបនេះឡើយ

វាទាល់តែមានប្រអប់ ឬ adaptor card បំប្លែងទៅជា USB នឹងត្រូវ​ការភ្លើង 12V ផងដែរទើបអាច​ដំណើរ​ការបាន ប៉ុន្តែ​បែរជា អាន “ANT” ចុះបែបនេះវាជារឿងមួយដ៏គួរ​ឱ្យ​ឆ្ងល់ ។
មុននឹងយើងបកស្រាយថាតើត្រូវធ្វើដូចម្ដេច? ឬ​ក៏​មានល្បិចអ្វីនោះ? សូម​បញ្ជាក់​ថាការធ្វើរបស់ខ្ញុំ​ក្នុង​ឧទាហរណ៍នេះអាច​ឱ្យ hard drive របស់អ្នក​មានលទ្ធភាពវេចខ្ចប់​ទិន្នន័យ​បាន​រហូត​ដល់ 1072GB ស្មើនឹង 1T បូកនិង 48GB ឬ លើសពីនេះ ជាពិសេសនិយាយមិនអ៊ួតទេ បើ​លោកអ្នក​អនុវត្តបាន​លទ្ធផល ហើយកាន់តាមខ្លួន​ប្រើ​ប្រាស់​ច្បាស់ជាគេគ្រប់គ្នាសុំមើលជាមិនខាន ហើយគិតថាអ្នកជាមនុស្សស៊ីវិល័យម្នាក់ ។
ទំព័រ ANT Showroom គឺជាទំព័រ​បង្ហាញ​ពីគំនិតច្នៃប្រឌឹត និង ការ​បង្កើត​គំនិតថ្មី ចេញពីគ្រឿង​ប្រើ​ប្រាស់​របស់​កុំព្យូទ័រ​ គំនិតច្នៃប្រឌឹតខ្លះវាអាចនឹងធ្វើ​ឱ្យ​អ្នកគិតថាវាពិតជាល្អ ប៉ុន្តែ​ក៏​មានអ្នកខ្លះគិតថាវាជារឿងឥតប្រយោជន៍ និងហួសពី​សមត្ថភាព ព្រមទាំងខ្ជះខ្ជាយពេលវេលា ប៉ុន្តែ​យើងត្រូវដឹងថា ការ​ទម្លាប់​គិត និងរកអ្វី​ដែល​ថ្មី ប្លែកៗ រាប់តាំងពី​ចំណុច​តូចតាចក្តី ទី​បំផុត​វានឹងអាចនាំ​ឱ្យ​អ្នករកឃើញ និង ចេះផ្គុំ​នូវ​បទពិសោធន៍​ទាំងនោះ រួច​បង្កើត​ទៅជាវត្ថុមាន​តម្លៃ ឬ ក៏​ទ្រឹស្តីមួយដ៏មានប្រយោជន៍​ក៏​ថាបាន យ៉ាង​ណាមិញបើសិនជាអ្នក បានតាមដានប្រវត្តិអ្នកប្រាជ្ញល្បីៗ​ក្នុង​លោក មានពេលខ្លះគេគិតថាពួកគាត់ហាក់​ដូចជា​ឡប់ ឬ ឆ្កួត ប៉ុន្តែ​នេះមកពីយើង​គ្មាន​សមត្ថភាព​គិតអ្វី​ដែល​ប្លែកៗ​ដូចជា​ពួកគាត់ទៅវិញនោះទេ ។

​សម្រាប់​របៀបអនុវត្តន៍សូមមើល​ក្នុង​ទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ៣១ ចេញខែនេះ (មានលក់​នៅលើ​ទីផ្សារហើយ តាមបណ្ដាតូបលក់​កាសែត​នានា) 
 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons