Pages

Thursday, November 3, 2011

ស្វែងយល់ពី CPU គ្រួសារ Core i

CPU (CentralProcessingUnit) គឺជា​ផ្នែក​សំខាន់​របស់​កុំព្យូទ័រ​ដែល​វាមាន​តួនាទី​ក្នុង​ការគិត​នូវ​រាល់​ដំណើរ​ការ​ដែល​យើងបាន
ធ្វើ​នៅលើ​កុំព្យូទ័រ ហើយវាមានទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង Ram (RandomAccessMemory) ដោយសារ Ram ។
Ram ជាអ្នក​ដែល​ធ្វើការ​ផ្ទុករាល់​ដំណើរ​ការ វា​ធ្វើការ​ចងចាំ​នូវ​អ្វី​ដែល ពេល យើងបាន​ដំណើរ​ការ កម្មវិធី​ណាមួយនៅ​ក្នុង​កុំព្យូទ័រ ។



ថ្មីៗ​នេះ ក្រុមហ៊ុន Intel បានចេញ​នូវ CPU ប្រភេទ Core i (3,5,7) ដែល​ជា​ជំនាន់​ថ្មីបន្ទាប់ពី Core 2 Dou ។ ប៉ុន្តែ​ក្នុង​ចំណោម CPU ទាំងបីនោះគឺ CPU Core i7 បានចេញមុនគេ បន្ទាប់មកទើបចេញ​នូវ CPU Core i3 និង i5 ។ នៅ​ក្នុង CPU ថ្មីនេះមាន Caches Memory ចាប់ ៣ ឡើងនិងអាច Support Ram ប្រភេទ DDR III ដូចនេះវាមាន​ដំណើរ​ការ​លឿន​ជាង CPU ផ្សេងៗ​ទៀត ។
Caches Memory គឺជា​ប្រភេទ​នៃ Hardware ដែល​ជាជំនួយដល់ CPU សម្រាប់​ធ្វើការ​ចែក​រំលែក​ដំណើរ​ការរវាង Ram និង CPU ព្រោះ​វាអាច​ធ្វើការ​រក្សាទុក​នូវ​ព័ត៌មាន​មួយចំនួនពី Main Memory ។
​ខាងក្រោម​នេះគឺជាតារាង CPU ថ្ងៃ​ខែ​ដែល​វាបានចេញនិងចំនួន Core (ចំនួន CPU) ៖
ចំពោះ CPU Core i3 មានចំនួន Core តែ២ទេនិង i5 មានចំនួន២ ឬ ៤ Core និង i7 មានចំនួន CPU  ៤ ឬ ៦ ។ ប៉ុន្តែ​នៅពេល​ដែល​អ្នកបើក task manager ឬ​ប្រើ​កម្មវិធី ដើម្បី​មើល CPU នោះអ្នកឃើញ CPU Core i3 មាន ៤ CPUs តែតាមការពិតវាមាន ២ ប៉ុណ្ណោះ​ដោយសារ​នៅ​ក្នុង CPU ទាំងពីរនោះវា ហាក់​ដូចជា Dual Core ចំនួនពីរដែរ ។

រូបទាំងបីនេះសុទ្ធតែ ​ប្រភេទ CPU Core i3 ដែល​បាន​បង្ហាញ​ហាក់​ដូចជា ៤ Core តែតាមការពិតវាមានតែ ២ Core ទេ​ដោយសារ​តែ​ក្នុង​មួយ Core ៗ មាន Dual Core នៅ​ក្នុង​នោះទៀតដូចរូប​ខាងក្រោម ។

​ខាងក្រោម​នេះជាតារាង CPU Core i (3,5,7) ៖

ពេល ​ដែល​អ្នកទិញ​កុំព្យូទ័រ​អ្នក​ចំណាំ​តាម​ប្រភេទ​លេខរបស់ CPU ដូចជា CPU Core i3 330m វាមាន​ទំហំ 2.13GHz និងមាន Caches Memory តែ ៣ MB ប៉ុណ្ណោះព្រមទាំងមានចំនួន CPU តែពីរទេ​ដោយសារ​លេខ CPU របស់វាមានលេខ 3xx ។ ចំណែក​ឯ CPU Core i3 530m Processor (4M Cache, 2.93 GHz) ដូចនេះលេខនៃ CPU អាចសំគាល់ពី​ទំហំ CPU និង Caches របស់វាបាន​ដោយសារ​លេខ CPU របស់វាមានលេខ 5xx សូមមើលតារាង CPU Core i3 ខាងលើ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៧ចេញផ្សាយខែ មិថុនា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons