Pages

Thursday, November 3, 2011

ការពង្រីករូបភាពដោយ​ប្រើ​ប្រាស់ Code Javascript

យើងបានធ្លាប់លើកយកនៅកូដ JavaScript ហើយនិងកូដ CSS មក​បង្ហាញ​ផងដែរ ។ ហើយ យើងខ្ញុំនឹងលើកយកនៅកូដមួយចំនួនទៀត ។
វា ​ទាក់ទងនៅកូដ JavaScript ដើម្បី​ដំណើរ​ការ ក្នុង​ការពង្រីករូបភាព (Zoom out) របស់អ្នក​នៅ​ក្នុង​គេហទំព័រ​ដែល​តូច​ឲ្យ​ទៅជាធំបាន ឬ​ក៏​បង្រួមរូបភាព (Zoom in) ពីធំ​ឲ្យ​ទៅជាតូចវិញ​ក៏​បាន ។

មុននិងអ្នកចាំបាច់ ត្រូវ​ប្រើ​ប្រាស់​កូដនេះ អ្នកត្រូវដឹងថា ហេតុអ្វីបានជាអ្នកត្រូវដឹងអំពីកូដនេះ? អ្នកត្រូវដឹងថាការ​ប្រើ​នៅរូបភាព​ដែល​ធំៗ​នៅលើ គេហទំព័រអាច​ឲ្យ អ្នកចូលទស្សនាមានភាពពិបាក​ក្នុង​ការទស្សនា មិនថែមតែប៉ុណ្ណោះ វាអាចបណ្តាល ឲ្យ​គេហទំព័រ​របស់អ្នក មានភាពយឺត​នៅពេល​បើកម្តងៗ ។
ដូច្នោះហើយអ្នកត្រូវចេះ ​ប្រើ​ប្រាស់​វិធីសាស្រ្ត​យ៉ាង​ណា ដើម្បី​ធ្វើ​ឲ្យ រូបភាព​របស់អ្នក មានភាពតូចល្មម ដែល​អ្នកអាចមើលវាបាន ។ បន្ទាប់មក បើសិនជាអ្នកចង់មើលរូបភាពធំនោះ អ្នក​គ្រាន់តែ​ចុចលើរូបភាពតូចនោះវានឹង​បង្ហាញ​រូបភាពធំ​សម្រាប់​អ្នក ។
សូមមើលការណែនាំ​ក្នុង​ការប​បង្កើត​នៃជំហាន​នីមួយ​ៗ​ដូច​ខាងក្រោម​៖

 ១.ជំហានទី១

សូមអ្នក ​ធ្វើការ​បើកនៅ​កម្មវិធី Text Editor មួយណា​ក៏​បាន ដូចជា​កម្មវិធី Notepad ដោយ​ធ្វើការ​សរសេរកូដដូច​ខាងក្រោម រួចដាក់​ឈ្មោះ​វាថា index.html ។
<!DOCTYPE html PUBLIC "-//W3C//DTD XHTML 1.0 Transitional//EN" "http://www.w3.org/TR/xhtml1/DTD/xhtml1-transitional.dtd">
<html xmlns="http://www.w3.org/1999/xhtml"
>
<head><title>Zoom in/Zoom out images</title>
</head>

<body>

<div class="hold_border">

 <div class="title">NOKIA 2610</div>

<center><span id="contents">
<img onclick="zoomOut () " src="images/image1.png" title="Zoom Out" align="middle" /></span></center>
<p>
The Nokia 2610 is an easy to use device thatcombines multiple messaging options including email, instant messaging, and more. You can even download MP3 ringtones, graphics, and games straight to the phone, or surf the Internet with Cingular's MEdia Net service. It's the perfect complement to Cingular service for those even remotely interested in mobile Web capabilities in an affordable handset.</p>
</div>

</div>
</body></html>- <div class="hold_border"> សម្រាប់​ធ្វើការ​កំនត់ Style ទៅ ឲ្យ​ទីតាំងនៃ គេហទំព័រ​ទាំងមូល ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet ។
- <div class="title"> សម្រាប់​កំនត់ដាក់ Style ទៅ​ឲ្យ ចំណងជើង​របស់ រូបភាព ។ ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet ។
- <span id="contents"> សម្រាប់​ធ្វើការ​កំនត់ទីតាំង​ដែល​ត្រូវដាក់រូបភាព ដែល​ត្រូវផ្លាស់ប្តូរ​នៅពេល​ដែល​អ្នកបានចុច លើរូបភាពនោះ ។ ហើយវា​ត្រូវបាន​ប្រើ​ប្រាស់​ដោយ កូដ Style sheet ហើយនឹង JavaScript ។

១.ជំហានទី២

បន្ទាប់ពីអ្នកបាន ​ធ្វើការ​បង្កើត​ដូចជំហានទី១រួចហើយសូមអ្នក ធ្វើការ​បន្តជំហានទី២ ។ ជំហានទី២ជាជំហានមួយ​ដែល អ្នក​ធ្វើការ​សេរសេរកូដទៅ​ឲ្យ Style Sheet សូមអ្នក​ធ្វើការ​បើក កម្មវិធី​សម្រាប់​ដូច​ក្នុង​ជំហានទី១ រួច​ធ្វើការ​សេរសេរកូដដូច​ខាងក្រោម បន្ទាប់មកដាក់​ឈ្មោះ​វាថា style.css ។
-​សម្រាប់​កំនត់ Style ទៅ​ឲ្យ​ព្រំដែនរបស់គេហទំព័រ​ទាំងមូល​
.hold_border
{
width:500px;
font-family:Arial, Helvetica, sans-serif;
font-size:13px;
border:1px #999999 solid;
padding:0px 0 10px 0;
}
- សម្រាប់​ធ្វើការ​កំនត់ Style ទៅ​ឲ្យ​ចំណងជើង​របស់រូបភាព
.title
{
background-color:#CAE4FF;
padding:10px;
color:#FF0000;
font-family:Arial, Helvetica, sans-serif;
font-size:14px;
margin-bottom:10px;
}
- សម្រាប់​ធ្វើការ​កំនត់ Style ទៅ​ឲ្យ​ទីតាំង​ដែល​ត្រូវដាក់រូបភាព មិនថែមតែប៉ុណ្ណោះវាអាច​ត្រូវបាន​ប្រើ​ប្រាស់ ដោយកូដ JavaScript ដើម្បី​ធ្វើការ​ប្តូរូបភាពផងដែរ
#contents {
text-align:center;
}
- សម្រាប់​ធ្វើការ​កំនត់ Style ទៅ​ឲ្យ mouse នៅពេល​ដែល​ដាក់លើរូបភាព ពេលខ្លះ Browser ខ្លះមិនបាន​បង្ហាញ​ទេ
img:hover
{
cursor:hand;
}
- សម្រាប់​ធ្វើការ​កំនត់ Style ទៅ​ឲ្យ​ផ្ទៃនែអក្សរ​ក្នុង​មួយ Paragraph
p
{
padding:10px;
text-align:justify;
}

១.ជំហានទី៣

សូមធ្វើ​បង្កើត​កូដ​សម្រាប់ JavaScript ដោយសរសេរកូដ ដូច​ខាងក្រោម រួចដាក់​ឈ្មោះ​វាថា script.js
function zoomOut () {document.getElementById ('contents') .innerHTML= '<img id="contant" onclick="zoomIn () " src="images/image2.png" align="middle" title="Zoom In" />';} function zoomIn () {margin:0 auto;
document.getElementById ('contents') .innerHTML = '<img onclick="zoomOut () " title="Zoom Out" src="images/image1.png" align="middle" />';

}
- function zoomOut () ជាប្លុកនៃកូដ​ដែល​ធ្វើការ​នៅពេល ដែល អ្នក​ប្រើ​ប្រាស់​ចង់ពង្រីករូបភាព
- function zoomIn () ជាប្លុកនៃកូដ​ដែល​ធ្វើការ​នៅពេល ដែល អ្នក​ប្រើ​ប្រាស់​ចង់បង្រួមរូបភាព
- document.getElementById ('contents') .innerHTML សម្រាប់​ធ្វើការ​កំនត់ទីតាំង​សម្រាប់​ដាក់រូបភាពដោយ ប្រើ​ប្រាស់​ឈ្មោះ ¬id របស់ <span> tag ។

១.ជំហានទី៤

បន្ទាប់ពីអ្នកបានសរសេរកូដ style.css ហើយនិងកូដ script.js រួចហើយសូមអ្នក​ធ្វើការ​បញ្ចូលកូដទាំងពីរទៅកាន់ <head> . . . </head> នៃ index.html page ដូច​ខាងក្រោម​៖
<head>

<link href="style.css" rel="stylesheet" type="text/css" />
<script src="script.js" type="text/javascript">
</script>

</head>

១.ជំហានទី៥

ពេល​ដែល​អ្នកបាន​បញ្ចប់​ជំហានទី៤សូមអ្នក​ធ្វើការ ចុចពីរដងលើ index.html អ្នកនឹងឃើញ​លទ្ធផល​ដូច​ខាងក្រោម​៖
បន្ទាប់ពីអ្នកចុចលើរូបភាពអ្នកនិងបានដូចរូប​ខាងក្រោម​
ចងចាំថា៖ រូបភាព​របស់អ្នក​ត្រូវមានពីរ​ដែល​មាន​ទំហំ​ខុសគ្នា ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២០ ចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០១0 ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons