កាលពីលេខមុនទស្សនាវដ្តីបានលើកយកពីការ ប្រើ Generic នៅក្នុងភាសា VB.Net និង C# នៅក្នុងលេខនេះយើងនឹងលើក យកពីការប្រើប្រាស់ String នៅក្នុងភាសា VB.Net និង C# មកធ្វើការបកស្រាយ ។
អ្វីជា String?
String គឹជាបណ្តុំនៃ Character ឬ ក៏និមត្តសញ្ញាត្តិ ឬ Binary ។ឧទាហរណ៍ ៖ ពាក្យ Hello វាមកពី Character H បន្តជាមួយ e, l, l, o ហើយបង្កើតបានជា String គឺ “Hello” ។

ការប្រើប្រាស់ String ក្នុងការសរសេរកូដ
អ្នកសរសេរកូដ ទាំងអស់សុទ្ធតែស្គាល់ String គឺជាអ្វី ហើយធ្លាប់ប្រើវា ដើម្បីរក្សាទុកអក្សរ សម្រាប់ប្រើប្រាស់ និង បង្ហាញក្នុងការបង្កើតកម្មវិធី គេហទំព័រ ឬ ប្រព័ន្ធផ្សេងៗ ។ លោកអ្នកមួយចំនួនគិតថាការប្រើប្រាស់ String គឺគ្មានអ្វីច្រើននោះទេ គឺមានតែរក្សាទុក ត និង ប្រៀបធៀបតែប៉ុណ្ណោះ ។កូដ C#
កូដ VB.NET
កូដខាងលើនេះ គ្រាន់តែជាផ្នែកដ៏តូចមួយនៃការប្រើប្រាស់ String តែប៉ុណ្ណោះ តាមពិតទៅ String មាននូវ property និង methods ជាច្រើនសម្រាប់ប្រើជាមួយវាឱ្យកាន់តែមានប្រសិទ្ធិភាព ។ ខាងក្រោមនេះជាការប្រើប្រាស់ Stringរាប់ចំនួនតួអក្សរដែលមានក្នុង String
យើងអាចប្រើ Property Length ដែលបោះតម្លៃប្រភេទជាលេខ (Integer)កូដ C#
label1.Text = message.Length.ToString () ;កូដ VB.NETlabel1.Text = message.Lengthបញ្ជាក់៖ label1 គឺជា control Label ដែលប្រើសម្រាប់បង្ហាញអក្សរ ។ លោកអ្នកគ្រាន់តែអូស Label មួយមកដាក់ក្នុង Form នោះនឹងបាន Label control មួយឈ្មោះ label1 ។ចាប់តួអក្សរពី String តាម Index
String គឺដូចនឹង array នៃ char ដែរ ដោយយើងអាចចាប់យកតួអក្សរណាក៏បាន (មួយតួ) តាម index ។កូដ C#
label1.Text = message [0] ;កូដ VB.NETlabel1.Text = message (0) នោះយើងនឹងបានអក្សរ H បង្ហាញលើ label1ប្ដូរអក្សរក្នុង String ទាំងអស់ជាអក្សរតូច ឬ ធំ
យើងអាចប្ដូរអក្សរអង់គ្លេសទាំងអស់ទៅជាអក្សរតូច ឬ អក្សរធំបានដោយប្រើ methods ToLower () ឬ ToUpper () ។
កូដ C#
label1.Text = message.ToLower () ;label1.Text = message.ToUpper () ;កូដ VB.NETlabel1.Text = message.ToLower () label1.Text = message.ToUpper () យើងនឹងបានលទ្ធផល hello from ant magazine. នៅពេលប្រើ method ToLower () ឬ HELLO FROM ANT MAGAZINE. នៅពេលប្រើ method ToUpper () ។ប្រសិនបើចង់ប្ដូរតែអក្សរខាងមុខឱ្យទៅជាអក្សរធំ យើងអាចប្រើ method SubString () ជំនួយ ។
កាត់យកផ្នែកណាមួយនៃ String
ដើម្បីកាត់យកផ្នែកណាមួយនៃ String យើងអាចប្រើ method SubStringSubString (ទីតាំងចាប់ផ្តើមកាត់, ចំនួនអក្សរកាត់យក)
ឧទាហរណ៍៖ message.SubString (1, 10) កាត់យកពី index ទី ១ ហើយយក ១០ តួរអក្សរ ។
ឥឡូវយើងនឹងប្ដូរអក្សរដើមឱ្យទៅជាអក្សរធំ
កូដ C#
label1.Text = message [0] .ToString () .ToUpper () + message.Substring (1, message.Length - 1) ;កូដ VB.NETlabel1.Text = message (0) .ToString () .ToUpper () & message.Substring (1, message.Length - 1) ;label1.Text = message.ToUpper () message [0] .ToString () .ToUpper () យើងត្រូវសរសេរ ToString មុន ToUpper ដោយហេតុថា message [0] បោះតម្លៃប្រភេទជា char ដែលយើងត្រូវប្ដូរវាទៅ String សិនមុននឹងអាចប្រើ method របស់ String បាន ។ដូច្នេះ message (0) .ToString () .ToUpper () ជាអក្សរមួយតួខាងមុខហើយប្ដូរទៅជាអក្សរធំ ។
យើងត្រូវការអក្សរចាប់ពីតួទី ២ (index ទី ១) រហូតដល់ចុងក្រោយបំផុត ដូច្នេះយើងត្រូវ SubString ចាប់ពី index ទី ១ ហើយយកចំនួនតួអក្សរទាំងអស់ដកមួយចេញ message.Substring (1, message.Length - 1)
ឥឡូវសាកល្បងកាត់យកអក្សរ “ANT” ដោយខ្លួនអ្នកលមើល ។
លុប Space ដែលមិនបានការចោល
ប្រសិនបើលោកអ្នកបង្កើត form ឱ្យអ្នកប្រើបញ្ចូលទិន្នន័យដោយខ្លួនឯង នោះពួកគេអាចនឹងបញ្ចូល space នៅខាងមុន ឬ នៅខាងចុងដោយមិនដឹងខ្លួន ។ឧទាហរណ៍អ្នកបង្កើតកម្មវិធីមួយសម្រាប់ឱ្យអ្នកប្រើបញ្ចូល “1” គឺបង្ហាញពាក្យ ខែមករា
កូដ C#

កូដ VB.NET

កូដខាងលើនេះ ដំណើរការល្អប្រសិនបើអ្នកប្រើបញ្ចូលតែលេខ “1” ។ ប្រសិនអ្នកប្រើច្រឡំចុច space (space មើលអត់ឃើញ) នោះកូដខាងលើនឹងខុស ។ ដើម្បីទប់ស្កាត់បញ្ហានេះយើងអាចប្រើ function Trim () ដើម្បីលុប space សងខាងចេញ ។
កូដ C#

កូដ VB.NET

កូដខាងលើនេះទោះបីជាអ្នកប្រើច្រឡំបញ្ចូល space ក៏គ្មានបញ្ហានោះដែរ ។
ក្រៅពី Trim () មាន functions ពីរទៀតគឺ៖
• TrimStart () ៖ លុប space ដែលនៅខាងមុខ
• TrimEnd () ៖ លុប space ដែលនៅខាងក្រោយ
Methods ទាំងពីរខាងលើនេះចាំបាច់នៅពេលដែលអ្នកមិនចង់លុប space សងខាងតែប៉ុណ្ណោះ ។
ការប្រៀបធៀបអក្សរ
ដើម្បី ប្រៀបធៀបអក្សរយើងអាចប្រើ if និងសញ្ញា == ប្រសិនបើយើងចង់ប្រៀបធៀបអក្សរពីរស្មើគ្នា ឬអត់? (ដូចកូដខាងលើ) ប៉ុន្តែតើអ្នកដឹងទេការប្រៀបធៀបរបៀបនេះត្រូវចំណាយ memory ច្រើន ។ យើងអាចប្រើកូដខាងក្រោមជំនួសវិញកូដ C#

កូដ VB.NET

Equals () មានមុខងារនឹង == ដែរតែវាធ្វើការបានល្អជាង ។
ក្រៅពី Equals () គឺមាន methods បីទៀតដែលជាទូទៅប្រើជាមួយ if ដូចជា៖
• StartsWith () សម្រាប់រកពាក្យចាប់ផ្ដើមដោយអក្សរ
• EndsWith () សម្រាប់រកពាក្យបញ្ចប់ដោយអក្សរ
• Contains () សម្រាប់រកពាក្យដែលមានអក្សរនៅទីតាំងណាក៏ដោយ
កូដ C#

កូដ VB.NET

នេះគ្រាន់តែជាការប្រើប្រាស់ String ដំបូងៗតែប៉ុណ្ណោះ



5:58 PM
seyha hun
0 comments:
Post a Comment