ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនយក្សខាង Search Engine មួយនេះបាននិយាយអោយដឹងថាពេលនេះខ្លួនបានបោះបងមហិច្ចតាលើគំរោងផែនការការបង្កើតថាមពលកកើតឡើងវិញដែលមានតម្លៃថោកជាងថាមពលបានមកពីធ្យូងថ្មហើយ ។គោលបំណងនេះត្រូវបានខិតខំយកចិត្តទុកដាក់ដោយនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្ទាល់គឺលោក Larry ដែលបានធ្វើការខិតខំប្រឹងប្រែងទៅលើគំរោងការធំៗចំនួន ៧របស់ខ្លួនដោយរួមមាន ការបង្កើតថាមពលកកើតឡើងវិញដែលមានតម្លៃថោកជាងថាមពលប្រើដោយធ្យូងថ្ម ,Wikipedia និងផែនការដ៏ទៃទៀត ។នៅពេលថ្មីៗនេះក្រុមហ៊ុនយក្សមួយនេះបានជួបប្រទះនឹងការប្រកួតប្រជែងយ៉ាងខ្លាំងក្លាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាខាងទូរស័ព្ទដៃ និង ប្រព័ន្ធសង្គមដូចជា Apple និងFacebooK ដែលធ្វើអោយមានការព្រួយបារម្មណ៍ពីសំណាក់ពួកម្ចាស់ភាគហ៊ុន ដែលការចំណាយប្រាក់មានការកើនឡើង ហើយលទ្ទផលមិនទាន់មានលទ្ធផលល្អនៅឡើយ ។
Google បានធ្វើការស្រាវជ្រាវលើថាមពលកកើតឡើងវិញនេះតាំងពីឆ្នាំ ២០០៧មកម្លេះ ដោយធ្វើការផ្តោតលើថាមពលចេញពីថាមពលព្រះអាទិត្យ ។ ហើយនៅឆ្នាំ ២០០៩ ក្រុមហ៊ុននេះបានចុះហត្ងលេខាជាមួយក្រុមហ៊ុន Green Energy Czar ដើម្បីធ្វើការលើផែនការនេះ ប៉ុន្ទែកាលចំណាយពេល៣ឆ្នាំកន្លងទៅហើយនៅមិនទាន់មានលទ្ធផលនៅឡើយដែលបណ្តាលអោយក្រុមហ៊ុននេះធ្វើការបោះបង់ចោលនូវផែនការនេះតែម្តង ។
នេះជាការគួរអោយសោកស្តាយដែលក្រុមហ៊ុនបានសម្រេចចិត្តបោះបង់ចោលនូវគំរោងផែនការដ៏ល្អនេះ ។



9:32 AM
seyha hun



0 comments:
Post a Comment