Pages

Thursday, November 3, 2011

Active Email របស់ Google App

យើងបាន ​ធ្វើការ​ដំឡើង Google App ចប់រួចរាល់ហើយ នៅសល់តែ Email ដែល​យើងត្រូវ active វានៅ Hosting របស់យើងសិនទើបអាច​ប្រើ Email នេះបាន ។


យើងឃើញនៅសេវា Email មានពាក្យ Not active និងមាន link Active email ។
​និយម​ន័យ៖ Active មានន័យថាធ្វើ​ឲ្យ​ដំណើរ​ការ

ការ Active Email

ចុចលើ link Active email នោះវានឹងបើក page ដែល​មាន​ព័ត៌មាន​ពីការ active email នៅតាម Hosting ល្បីៗ​ជា​ច្រើន​

​ លោកអ្នក​ត្រូវ​ជ្រើសរើស Hosting ដែល domain របស់អ្នក​ស្ថិតនៅ (ឧទាហរណ៍​ដូចជា cPanel ឬ GoDaddy) ។ នោះវានឹង​បង្ហាញ​ការណែនាំនៅ​ខាងក្រោម ដើម្បី​ឲ្យ​លោកអ្នក​ដូច MX record ។
​សម្រាប់​ចំណុច active នេះគឺត្រូវបញ្ចូល MX record ថ្មី ដោយបញ្ចូល MX record ដូច​ខាងក្រោម​

​ ក្នុង MX record មួយមាន ៤ តម្លៃ​គឺ Priority Value, HostName, Goes To Address និង TTL Value ។ លោកអ្នក​ត្រូវបញ្ចូល MX record តាមតារាងខាងលើម្តងមួយៗ​
​និយម​ន័យ៖ TTL មកពីពាក្យថា Time-to-live ដែល​ក្នុង​នេះមានន័យថា​រយៈពេល​ដែល​វានឹងមាននៅ​ក្នុង DNS system ហើយ Google ចង់​ឲ្យ​យើងដាក់ ១​អាទិត្យ តែយើងអាចដាក់ ១ ម៉ោង (1 hour) បាន ដើម្បី​ឲ្យ Email របស់យើងអាចឆាប់​ដំណើរ​ការបាន ។

​ផ្ទាំង MX record របស់ Godaddy

ប្រយ័ត្ន៖  

​ ប្រសិនបើ​អ្នក​កំពុង​ប្រើ email របស់ hosting អ្នកត្រូវលប់ MX record ចាស់ចោលនោះទេ ព្រោះ​វានឹងធ្វើ​ឲ្យ email របស់អ្នក​ប្រើ​លែងបាន ។ អ្នកអាចទុក record ចាស់សិន ហើយបញ្ចូល​បន្ថែម​ថ្មី នៅពេល​ដែល​អ្នក test email របស់អ្នក​ដើរត្រឹមត្រូវហើយអ្នកអាចលប់ MX record ចាស់ចោល ។
​នៅពេល​ បញ្ចូល MX record រួចអ្នកត្រូវចាំមួយ​ម៉ោង ដើម្បី​ឲ្យ​វាមាន​ក្នុង DNS system រួចចូល Google App វិញហើយចុច Active email ហើយ scroll ចុះក្រោមរួចចុចលើ button “I have completed these steps”

បន្ទាប់ពីចុច button នេះរួចត្រង់កន្លែង email នឹងប្តូរទៅជា

បន្ទាប់មកយើងត្រូវរង់ចាំ ៤៨ ម៉ោង​សម្រាប់​ឲ្យ Google ត្រួត​ពិនិត្យ​មើល MX record របស់យើង ។ បន្ទាប់ពី Google ត្រួត​ពិនិត្យ​រួច​ប្រសិនបើ MX record ដែល​អ្នកបញ្ចូលត្រឹមត្រូវអ្នកអាច​ប្រើ Email បានហើយ តែ​ប្រសិនបើ​មិនត្រូវវិញនោះទេអ្នកត្រូវកែ MX record ឲ្យ​ត្រូវហើយចុច link View instructions again ដែល​នៅក្រោម Email រួចចុច button “I have completed these steps” ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២២ ចេញផ្សាយខែ មករា  ​ឆ្នាំ ២០១១

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons