Pages

Thursday, November 3, 2011

របៀប​ដំឡើង WAMP Server

ដើម្បី​ដំឡើង wampserver អ្នកត្រូវមាន​កម្មវិធី​មួយ​ឈ្មោះ​ថា Wamp Server រួច Double-Click នៅលើ Wamp Sever រួចចុច Next button
Check យក I Accept the agreement រួចចុច Next button

នៅត្រង់​ចំណុច​នេះគឺជាទីតាំង​ដែល​អ្នកត្រូវ​ជ្រើសរើស​ដាក់ Wamp រួចចុច Next button
Next button ចុច Next button
បន្ទាប់ពី​ដំឡើង Wamp Server នេះចប់វានឹងមាន Folderwamp មួយ​បន្ថែម​ទៀតនៅ​ក្នុង Drive C:
ហើយអ្នក​ក៏​បាន Web Server ជា Apache និង Database Server ជា MySql ។
ដើម្បី ​ធ្វើការ​សាកល្បងថាតើការ​ដំឡើង wamp នោះ​ដំណើរ​ការបាន ឬ​ទេអ្នកត្រូវចូល Start យក All Programs យកពាក្យ Wamp Server ចុច Start Wamp Server បន្ទាប់មកបើក Browser ណាមួយរួចវាយពាក្យ http://localhost/ វានឹង​បង្ហាញ​ដូច​ខាងក្រោម ៖
​ចំណាំ ៖ ជាធម្មតាយើង​គ្រាន់តែ​វាយ http://localhost វា​ក៏​បង្ហាញ​ដូចខាងលើដែរ តែបើអ្នកមាន web service ពីរគឺ IIS និង Apache អ្នកត្រូវប្តូរ port រវាង web server មួយ​ក្នុង​ចំណោម​ទាំងពីរនេះ ។
​ខាងក្រោម​នេះជាឧទាហរណ៍នៃការប្តូរ Port របស់ Apache អ្នកត្រូវទៅ taskbaricon រួចយក Click លើ icon នេះ
បន្ទាប់មកទៀតចូល Apache បន្ទាបមក httpd.conf
បន្ទាប់មកវានឹងបើក​ផ្ទាំង​ដូច​ខាងក្រោម​
ប្តូរពីរលេខ80 ទៅ 81 រួច save ជាការស្រេច ។ អ្នកត្រូវ Restart Service Apache

បន្ទាប់មកអ្នកអាច​ដំណើរ​ការវាបាន ដោយចូលទៅកាន់ Browser វាយ http://localhost:81/វានឹងចេញដូច​ដែល​អ្នកវាយ http://localhost ដែរ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៦ ចេញផ្សាយខែ ឧសភា ឆ្នាំ ២០១១ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons