Pages

Thursday, November 3, 2011

តើ Java MIDP ជាអ្វី?

យើងគ្រប់គ្នាតែងបានឃើញ និងលឺពាក្យ Java MIDP នៅពេល​ដែល​ពិនិត្យ​មើលអំពី​លក្ខណៈ ពិសេស នៃទូរសព្ទដៃ​នីមួយ​ៗ​ក្នុង​កំឡុងពេលមុនការ​សម្រេច​ចិត្តទិញទូរសព្ទដៃថ្មី ។

ដូច្នេះតើពាក្យ MIDP មានន័យ​យ៉ាង​ដូចម្តេច ?

MIDP ដែល​មានពាក្យពេញគឺ Mobile Information Device Profile សំដៅលើ SDK នៃភាសា Java សម្រាប់​ទូរសព្ទដៃ ដូច្នេះ applications ឬ កម្មវិធី​ណា​ដែល​បង្កើត​ឡើង​សម្រាប់​ទូរសព្ទដៃដោយ​ប្រើ​ប្រាស់​ភាសា Java គឺត្រូវតែ​ប្រើ​ប្រាស់ Java MIDP ដែល​បច្ចុប្បន្ន​មាន MIDP មានដល់​ជំនាន់ 2.1 ។
Java applications ដែល​ដំណើរ​ការលើ MIDP ត្រូវបាន​គេហៅថា MIDlet ។ ជា​ទូទៅ MIDlet ត្រូវបាន​បង្កើត​ឡើង​សម្រាប់ MIDP ទៅតាម​ជំនាន់​នីមួយ​ៗ មានន័យថាគេនឹង​មិនអាច​ប្រើ​ប្រាស់ MIDlet (Java applications) ដែល Designed ឡើង​សម្រាប់ MIDP ជំនាន់​មួយផ្សេង ហើយទៅ​ប្រើ​ប្រាស់​យ៉ាង​ត្រឹមត្រូវជាមួយ MIDP ជំនាន់​មួយផ្សេងទៀតបានឡើយ ។
MIDlets suit វាជាការប្រមូលផ្តុំនៃបណ្តា MIDlet ផ្សេងទៀតហើយរក្សាទុក​ក្នុង .jar file (Java Archive) តែមួយ ហើយវានឹង installed ទៅកាន់ទូរសព្ទដៃ​ក្នុង​នាមជា application តែមួយ ។ រាល់​ព័ត៌មាន​របស់ MIDlets suit ដែល​មុននឹង install ទៅកាន់ទូរសព្ទដៃវា​ត្រូវបាន​បកស្រាយ និង កំនត់ទុកជាស្រេច​នូវ​សមត្ថភាព​របស់ MIDlets នោះ​តាមរយៈ Java Application Description file ហៅថា (.jad file) ។
​ខាងក្រោម​គឺជារូបភាព​បង្ហាញ​ពី​ដំណើរ​ការមុននឹង MIDlet ឬ MIDlet suit ប្រើ​ប្រាស់​ក្នុង​ទូរសព្ទដៃ

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដ អាន "ANT" ច្បាប់ទី ១២ ចេញផ្សាយខែ  មិនា  ​ឆ្នាំ ២០១0

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons