Pages

Thursday, November 3, 2011

អ្វីខ្លះ​ដែល​ត្រូវការ ដើម្បី​អាចចាប់ផ្តើម​បង្កើត​ជាមួយ ASP.NET បាន?

ខ្ញុំអាចនិយាយដោយងាយថា“​លោកអ្នក​គ្រាន់តែ​ដំឡើង VisualStudio2008​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក​ជាការស្រេច” ។

ហេតុអ្វីបានជាមិនមែន Visual Studio 2005 ឬ 2010?

ប្រាកដណាស់ Visual Studio 2005 និង 2010 គឺសុទ្ធតែអាចយកមក​ប្រើ​សម្រាប់​ការ​បង្កើត ASP.NET បាន​ទាំងអស់ ប៉ុន្តែ​សម្រាប់​បទពិសោធន៍របស់ខ្ញុំ Visual Studio 2008 មាន​នូវ​លក្ខណៈ​ពិសេសជា​ច្រើន ច្រើន​ជាង 2005 និងមិនត្រូវការ Hardware ខ្ពស់​ដូច 2010 ។

​ តាមរយៈ​គេហទំព័រ Microsoft.com បានសរសេរថា Visual Studio 2010 ត្រូវការ RAM ចាប់ពី 1GB (32-bit) ឬ 2GB (64-bit) ប៉ុន្តែ​សម្រាប់​ការ​ប្រើ​ជាក់ស្តែងលើ Windows 7 ដែល​មាន RAM 4GB គឺ Visual Studio 2010 មានសភាពយឺតខ្លាំង​ប្រើ​ប្រៀបធៀប និង Visual Studio 2008 លើ​កុំព្យូទ័រ​ដ​ដែល តែ​ប្រសិនបើ​វា​ដំណើរ​ការលើ RAM 8GB វិញវាមានសភាព​លឿន ។
​ សម្រាប់ Visual Studio 2002/2003 (ASP.NET 1.0/1.1) ប្រសិនបើ​លោកអ្នក​ទើបនឹងចាប់ផ្តើម ASP.NET លោកអ្នក​គួរតែ​ជ្រើសរើស​យកចាប់ពី Visual Studio 2005 (ASP.NET 2.0) ឡើងទៅទើបជាការល្អ ព្រោះ ASP.NET 1.0/1.1 នៅ​ក្នុង Visual Studio 2002/2003 ខុសគ្នាខ្លះទៅនឹង ASP.NET 2.0 នៅ​ក្នុង Visual Studio 2005 ទៅលើ​របៀប​ក្នុង​ការ​បង្កើត​, Controls និង Class (កូដ) មួយចំនួន ដែល​នេះធ្វើ​ឲ្យ​លោកអ្នក​ពិបាក upgrade project ដែល​លោកអ្នក​បង្កើត​ក្នុង Visual Studio 2002/2003 ទៅ Visual Studio 2005/2008/2010 ។ សម្រាប់ ASP.NET ក្នុង Visual Studio 2005, 2008 ឬ 2010 វិញគឺអាច upgrade ឬ downgrade ទៅវិញទៅមកបាន​យ៉ាង​ងាយស្រួល ព្រោះ​ពី​ជំនាន់​មួយទៅ​ជំនាន់​មួយមានការ​បន្ថែម​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ តែប៉ុណ្ណោះ ដែល​នេះធ្វើ​ឲ្យ​យើង​ងាយស្រួល​ក្នុង​ការ upgrade ASP.NET របស់យើង ។
Visual Studio 2008 លោកអ្នក​អាចរកទិញបាន​យ៉ាង​ងាយស្រួល​តាមបណ្តាហាងលក់ CD កម្មវិធី​កុំព្យូទ័រ​នានា ហើយការ​ដំឡើង​ក៏​ងាយស្រួល​ផងដែរ ។
អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១១

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons