ស្រេង វិច្ឆ័យ បច្ចេកវិទ្យា
អង្គការ Nasa នឹងបញ្ចេញគ្រឿងយន្តនៃក្តីស្រមៃដើម្បីធ្វើការស្រាវជ្រាវនៅលើភពព្រះអង្គារនៅសប្តាហ៍នេះ ។ ពត៍មាននេះពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងណាស់ពីព្រោះកម្មវិធីត្រូវបានពន្យាពេលអស់ជាច្រើនឆ្នាំកន្លងមកហើយ ។ គួរបញ្ជាក់ថាអង្គការ Nasa អស់ពេលជិតមួយទស្សវត្តន៍មកនេះបានខិតខំយ៉ាងខ្លាំងដើម្បីសម្រេចគំរោងនេះ ដោយគំរោងនេះបានចំណាយពេលវេលា ៨ឆ្នាំក្នុងការបង្កើតគំរោង និងបានពន្យារពេល២ឆ្នាំទៀតដោយសារតែការប្រើប្រាស់ប្រាក់ហួសការរំពឹងទុក ដែលទឹកប្រាក់នៃការសាងសង់គ្រឿងយន្តនេះបានកើនលើស ៦៥%នៃការរំពឹងទុក ។នេះជាកម្មវិធីស្រាវជ្រាវនៅភពព្រះអង្គារមួយដ៏អស្ចារ្យដោយគ្រាន់តែការចំណាយលើការផលិតគ្រឿងយន្តនេះអស់ប្រាប់រាប់កោដលានដុល្លាអេមរិច ។
គ្រឿងយន្តនេះនឹងត្រូវបាញ់ចេញដោយ Rocket នៅថ្ងៃសៅរ៍នេះ ដែលល្បឿននៃ Rocket គឺ70,000 ម៉ាយក្នុងមួយម៉ោងនឹងត្រូវចំណាយពេលរាប់ខែដើម្បីអោយទៅដល់ភពព្រះអង្គារ ។



9:30 AM
seyha hun

0 comments:
Post a Comment