តាមពាក្យចចាមអារ៉ាម ដែលឭមិនដាច់បាននិយាយថា iPad2 ទំនងជាមិនបន្តការផលិតទៀតទេ ដោយសារវានឹងជំនួសដោយ iPad3 ដែលនឹងចេញក្នុងសរទរដូវនេះព្រមគ្នាជាមួយនឹង iPhone 5 ។ បើសិនវាជាការពិត នោះអ្នកប្រើប្រាស់ក៏ដូចជា អ្នកតាមដានបច្ចេកវិទ្យារបស់ Apple ប្រាកដជានៅមិនស្ងៀម ហើយនឹងរង់ចាំមើលថា តើវាមានលក្ខណៈពិសេសអ្វីខ្លះសម្រាប់ iPad3 ? ហើយអ្នកវិភាគខាងទីផ្សារខ្លះគិតថាវាហាក់បីដូចជាលឿនពេកហើយសម្រាប់ការចេញ iPad3 ព្រោះថា iPad2 កំពុងតែទទួលបានការគាំទ្រ យ៉ាងខ្លាំងដោយសារគ្រាន់តែតួរលេខលក់ក្នុងត្រីមាសទី៤ក្នុងឆ្នាំ ២០១១នេះ iPad2 លក់បានរហូតដល់ ១២ទៅ ១៤លានគ្រឿង បើសិនជា iPad3 ចេញក្នុងពេលឥឡូវនេះវាមិន ខុសពីកូនកើតមិនគ្រប់ខែនោះទេ ។
ប៉ុន្តែ បើយើងបានមើលពីការប្រកាសរបស់ក្រុមហ៊ុន Apple គឺវាគ្រាន់តែជាពេលវេលានៃការចាប់ផ្តើមកំណត់នូវធាតុផ្សំដែលត្រូវ បង្កើត iPad3 តែប៉ុណ្ណោះ វាពុំមែនមានន័យថា iPad3 នឹងចេញក្នុងសរទរដូវនេះឡើយ ហើយរបាយការណ៍នោះបានបង្ហាញថា iPad3 នឹងមាន screen ភ្លឺច្បាស់រហូតដល់៥ទៅ៦ដងពី iPad2 បច្ចុប្បន្ន នេះបញ្ជាក់ថា iPad3 គឺជាខ្សែប្រយុទ្ធដ៏សំខាន់របស់ Apple ទៅកាន់ពិភព tablet ។
ផ្ទុយពីពាក្យចចាមអារ៉ាមថា iPad3 នឹងចេញក្នុងបំណាច់ឆ្នាំនេះ ក៏មានការលេចចេញនូវរបាយការណ៍មួយថា iPad2 Plus នឹងចេញក្នុងបំណាច់ឆ្នាំនេះជំនួសឱ្យ iPad3 ដែលវាបានបង្កើនចំនួនដង់ស៊ីតេ pixels ពី២៥០ ទៅ ៣០០ ក្នុង១អ៊ីញដែលពិសេសជាង screen របស់ iPad2 ធម្មតា ។
តាមប្រភព Foxconn ដែលជារោងច្រកផលិតរបស់ Apple ដ៏ធំមួយដែលមានមូលដ្ឋាននៅតៃវ៉ាន់បាន បង្ហើបឱ្យដឹងថា Apple មានគម្រោងនឹងចេញ iPad ដែលមានលទ្ធភាពមើលរូបភាពជាលក្ខណៈ 3D ។
សូមបញ្ជាក់ថាបច្ចុប្បន្ននេះនៅលើ AppStore គឺមានកម្មវិធីសម្រាប់ iPad រហូតដល់ ១០០,០០០ (ដប់ម៉ឺន) កម្មវិធី ៕
** ដកស្រង់ចេញពីទស្សនាវដ្តីអាន -ANT ច្បាប់ទី ៣១ ប្រចាំខែកញ្ញា ២០១១



5:28 PM
seyha hun
0 comments:
Post a Comment