Pages

Thursday, November 3, 2011

របៀប​ដំណើរ​ការ Stored Procedure នៅ​ក្នុង SQL-Express និង ការទាញ​ទិន្នន័យ​ក្នុង GridView

ដើម្បី ​ដំណើរ​ការ Stored Procedure យើងត្រូវ​ប្រើ Keyword “Exec” or “Execute”  បន្ទាប់មកដាក់​ឈ្មោះ Stored Procedure និង Parameters បើមាន ។
ឧទាហរណ៍ Exec EventDelete 1 មានន័យថាយើង​ដំណើរ​ការ Stored Procedure មួយ​ឈ្មោះ EvenetDelete និងមាន Parameter ID=1 ដូចនេះវានិងលុប Record ដែល​មាន ID លេខ 1 ។

ចាប់​តម្លៃ​ពី Form បញ្ចូល​ក្នុង Database

កាលពីលេខ ២៤ នៅ​ក្នុង Button បញ្ចូលយើងបានសរសេរកូដបញ្ចូលទៅ​ក្នុង Database ដោយ​ផ្ទាល់​ដោយ មិនមានការ​ប្រើ Stored Procedure ទេឥឡូវនេះយើងនឹងនិយាយពីការ​ប្រើ Stored Procedure ដើម្បី បញ្ចូល​ទិន្នន័យ​ទៅកាន់ table វិញម្តង ។
- ចំពោះ Connection ទៅកាន់ Database គឺដូចគ្នាទៅនឹងមុនដែរ តែខុសគ្នាតែ Command ប៉ុណ្ណោះ
- នៅបន្ទាត់ទី ២០ គឺ​បញ្ជាក់​ពី​ឈ្មោះ Stored Procedure សម្រាប់ Insert ទៅកាន់ Table tbEvent ។
- នៅបន្ទាត់ទី ២១ គឺ​បញ្ជាក់​ពី​ប្រភេទ Command ដែល​យើង​ប្រើ​ទៅលើ SqlCommand ដើម្បី​ភ្ជាប់ ទៅកាន់ Stored Procedure ។
- ចំណែក​នៅបន្ទាត់ទី ២២ ដល់ ៣០ គឺយើង​ធ្វើការ Add Parameter ទៅកាន់ Stored Procedure តាម Parameter ដែល​យើងបាន​កំណត់​នៅ​ក្នុង Procedure ហើយនៅ​ក្នុង Method Add យើងមានបី Parameters ទី១ គឺ​ឈ្មោះ Parameter នៅ​ក្នុង Store Procedure ដូចជា @Title យើងត្រូវដាក់ “Title” ទី ២ គឺ DataType ដែល​ត្រូវនឹង parameter នោះ ទី ៣ ជាប្រវែងរបស់ Datatype នោះ ។
- នៅបន្ទាប់ទី ៣២ យើង​ប្រើ ExecuteNonQuery ដើម្បី​ធ្វើការ Insert ទៅកាន់ Database
​ ចំណាំ យើង​ប្រើ ExecuteNonQuery នេះ​សម្រាប់ តែ Statement Insert, Delete និង Update តែ ប៉ុណ្ណោះ វា Return មកវិញ​នូវ​ចំនួន Rows ដែល​វាបាន Insert, Update និង Delete  ​ចំណែក Statement
Select វិញគឹយើង​ប្រើ ExecuteReader ដែល​វាអាច Return មកវិញជា Record Set ។

ចាប់​តម្លៃ​ពី Database មកដាក់​ក្នុង GridView

អ្នកអាច ​ប្រើ GridView ដើម្បី​ធ្វើការ​ផ្ទុក​ទិន្នន័យ​ជា​លក្ខណៈ Tabular ដែល​មាន​លក្ខណៈ​ជា Row និង Column ។ អ្នក​គ្រាន់តែ​រក GridView ដែល​មាននៅ​ក្នុង ToolBox របស់អ្នក​មកដាក់នៅ​ក្នុង From របស់អ្នក​ជាការស្រេចដូចរូប​ខាងក្រោម​៖

ចំពោះការទាញ​ទិន្នន័យ​ដាក់​ក្នុង GridView មានពីររបៀប គឺ​លក្ខណៈ Wizard និងការសរសេរកូដ ៖

ក. ការទាញ​ទិន្នន័យ​មកដាក់​ក្នុង GridView ដោយមិនចាំបាច់សរសេរកូដ (Wizard)

យើងអាច ​ភ្ជាប់​វាជាមួយ Datasource បានដោយមិនចាំបាច់សរសេរ កូដអ្នកអាចចុចនៅ លើ​ចំណុច​នេះ ដើម្បី​ជ្រើសរើស Datasource ដែល Connect ទៅកាន់ Database ដែល​អ្នកបាន​បង្កើត បន្ទាប់មកនៅត្រង់​ចំណុច Choose Data Source យក New Data Source បន្ទាប់ មកវានិងមាន Interface មួយចេញមក


select យក Database និង ដាក់​ឈ្មោះ​ទៅ​ឱ្យ Data Source នោះ ចុច ok ដើម្បី​ទៅ​បង្កើត Connection និង​ជ្រើសរើស Database ព្រមទាំង Table បន្ទាប់មក  ចុច New Connection

​ជ្រើសរើស​យក Microsoft SQL Server ចូល Continue

អ្នកអាច ​ជ្រើសរើស​យក ./SQLExpress ដើម្បី​ភ្ជាប់​ទៅកាន់ SQLExpress របស់អ្នក ។ ដាក់​ឈ្មោះ Server ជ្រើសរើស​យក Database ដែល​យើងបាន​បង្កើត ។

ហើយយើង ​ក៏​អាច​ធ្វើការ​សាកល្បង​ទៅលើ Connection នោះដែរដោយចុចលើ Button Test Connection ប្រសិនបើ​វាបាន​ភ្ជាប់​ទៅនិង Table នោះវានិងចេញ Message ដូច​ខាងក្រោម ៖

បន្ទាប់ចុច ok button ចុច Next ចុច  Next មកដល់​ចំណុច​នេះគឺ ជាកន្លែង​ដែល​យើងអាច​ជ្រើសរើស Field ដែល​ចង់ដាក់​ក្នុង GridView តែអ្នកអាច​ជ្រើសរើស​យកតាម Table ក៏​បាន ឬ​បើអ្នកមាន Stored Procedure អ្នក​ក៏​អាច​ជ្រើសរើស Option Stored Procedure បានដែរ ។
+ Specific Column on Table or View
បើ Check យក “*” មានន័យថាយើង​ជ្រើសរើស​យកគ្រប់ Field ទាំងអស់​របស់ Table នោះ ហើយយើង​ក៏​អាច​កំណត់​ឱ្យ​វា មាន​លក្ខណៈ​តែមួយគត់គឺ Unique Value បានដែរដោយ Check នៅលើ​ប្រអប់ខាងស្ដាំ ។

ចំពោះ Button Where មានន័យថាយើងអាចដាក់វា ទៅតាម​លក្ខខណ្ឌណាមួយ​ដែល​យើងចង់ បង្ហាញ​នៅលើ GridView នោះនៅ​ខាងក្រោម​នេះគឺជាលក្ខខណ្ឌ​ដែល​ខ្ញុំបានដាក់​ឱ្យ បន្ទាប់មកចុច Button Add ចុច Ok button

- ចំណែក​ឯ Button OrderBy វិញគឺវាមានន័យថាខ្ញុំចង់​ធ្វើការ​តម្រៀប​ទៅតាម Field ណាមួយ ហើយ​ទៅតាម​លំដាប់កើន (Ascending) និង លំដាប់ថយ (Descending) នៃ Field នោះ ។

+ Specific s Custom Column SQL Statement or Stored Procedure
នៅត្រង់​ចំណុច​នេះយើងអាច​ធ្វើការ​សរសេរ SQL Statement ទៅតាម​អ្វី​ដែល​យើងចង់បាន ឬ ក៏​ហៅ Stored Procedure ណាមួយ ។

- ជម្រើស​ទីមួយយើងអាចសរសេរ SQL Statement នៅ​ក្នុង TextBox នេះបាន ។
- ជម្រើស​ទីពីរយើងអាច​ជ្រើសរើស​យក Stored Procedure ណាមួយមក​ធ្វើការ​ក៏​បាន ។
បន្ទាប់មកចុច Next button ចុច Finish យើងនឹងបាន​គំរូ​ទិន្នន័យ​នៅ​ក្នុង GridView ដូច​ខាងក្រោម ។

. ការសរសេរកូដ ដើម្បី​យក​ទិន្នន័យ​មកដាក់​ក្នុង GridView
ចំពោះការសរសេរកូដ ដើម្បី​យក​ទិន្នន័យ​មកពី Database គឺយើង​ប្រើ Event Form Load ដោយ​ធ្វើការ Double Click នៅលើ Form បន្ទាប់មកសរសេរកូដដូច​ខាងក្រោម ៖

បន្ទាត់ទី ៤០ បង្កើត Datatable មួយមាន​ឈ្មោះ​ថា tbEvent ធ្វើការ​ផ្ទុក​នូវ​ទិន្នន័យ​ពីការ execute នូវ SqlCommand ។
- បន្ទាត់ទី ៤៤ ប្រើ Method Load ដើម្បី​ទាញយក​ទិន្នន័យ​ដែល​បានមកពីការ Select ពី ExectueReader របស់ SqlCommand ។
- បន្ទាត់ទី ៤៥ គឹ​ធ្វើការ​កំណត់ Datasource របស់ GridView ។

Auto Generate Column នៅ​ក្នុង GridView

ចំពោះ ​លក្ខណៈ Auto Generate Column នៅ​ក្នុង GridView មានន័យថាគឺ​អនុញ្ញាត​ឱ្យ GridView នោះ​បង្កើត Column បានដោយខ្លួនឯងដោយ​កំណត់​យក​ទៅតាម Field របស់ Table ដែល​យើងបាន Connect ទៅ ។ ជា​ទូទៅ Auto Generate Column=true ព្រោះ​យើងតែងតែយកតាម Field របស់ Database ។
​ចំណាំ ៖ ចំពោះ​ឈ្មោះ​របស់ Column នៅ​ក្នុង GridView វានឹងយកតាម​ឈ្មោះ Field នៅ​ក្នុង Table ។ ដើម្បី​កំណត់ Auto Generate Column យើងត្រូវចុច​នៅលើ​បន្ទាប់មកចុចលើ Edit Column

នៅត្រង់កន្លែងនេះជាកន្លែង​ដែល​យើង​កំណត់ Auto Generate Column ប៉ុន្តែ​យើងអាចដោះ Tick បាន

តែ ត្រូវ Add Field ទៅ GridView នេះវិញ ដោយ Double Click នៅលើ All Field នៅ​ក្នុង​ប្រអប់ Available Field ។ ខាងក្រោម​នេះជាកូដ​ដែល​យើងបាន Add Column នៅ​ក្នុង GridView

ការដូរ Style របស់ GridView
ដើម្បី​ប្តូរ Style យើងត្រូវចុចលើ​ចំណុច​

បន្ទាប់មកចុចលើ Auto Format វានឹងបើក Form មួយទៀតមក នៅ​ក្នុង Form នេះអ្នក​ជ្រើសរើស ម៉ូតណាមួយ​ដែល​អ្នកពេញចិត្តបន្ទាប់មកចុច Ok ។

​ខាងក្រោម​នេះគឺជាកូដ Visual Studio បាន​បង្កើត Style ឱ្យ GridView

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២៥ ចេញផ្សាយខែ មេសា  ​ឆ្នាំ ២០១១

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Laundry Detergent Coupons