Web Application មានក្នុង Visual Studio .NET តាំងពីជំនាន់ដំបូងមកម្លេះ (សូមមើលខាង “ជំនាន់របស់ ASP.NET”) ប៉ុន្តែមកដល់ជំនាន់ 2005 ក៏លែងមានវិញ ដោយមានតែ Website Project ។ មកដល់ពាក់កណ្តាល ២០០៦ ទើប ASP.NET Team បង្កើត VS 2005 Web Application Projects add-in ដើម្បីមាន Web Application Project ក្នុង Visual Studio 2005 ។ ចាប់ពីជំនាន់ 2008 Visual Studio មានទាំង Website និង Web Application Project ។
អ្វីដែល ខុសគ្នាចម្បងនៃ Website និង Web Application នោះគឺ Web Application យកកូដ behind (C# ឬ VB.NET) នៃគ្រប់ page ទាំងអស់ក្នុង Project ទៅ build ជា *.dll ទុកក្នុង folder bin ហើយពេលដែលមានការ request page aspx វានឹង execute កូដចេញពី dll ដែលនៅក្នុង folder bin ។ ចំណែក Website វិញមិន build code-behind ទៅជា dll នោះទេ គឺពេលដែលមានការ request page aspx វានឹង execute ពី code-behind ផ្ទាល់តែម្តង ដែលតម្រូវឲ្យយើង upload code-behind ទៅជាមួយដែរ នៅពេលដែលយើង upload គេហទំព័រ ។ ប្រសិនបើអ្នកចង់ការពារកូដរបស់អ្នក អ្នកប្រាកដជាមិនចង់ធ្វើរឿងនេះនោះទេ ។
សម្រាប់ទម្រង់នៃ Website Project និង Web Application Project មានលក្ខណៈខុសគ្នាខ្លះ (សូមមើលរូបខាងក្រោម
នៅ ក្នុង Visual Studio 2010 នេះ ASP.NET Web Application ត្រូវបានចែកចេញជា២គឺ ASP.NET Web Form និង ASP.NET MVC (Model View Controller) ដែលទម្រង់នៃការបង្កើតទាំងពីរនេះមានលក្ខណៈខុសគ្នា ។ ប្រសិនបើអ្នកទើបនឹងចាប់ផ្តើមដំបូង ASP.NET Web Form គឺជាជម្រើសដ៏ល្អ ព្រោះ ASP.NET MVC តម្រូវឲ្យអ្នកយល់ពីទម្រង់ និងដំណើរការរបស់ MVC ជាមុនសិន ។អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន "ANT" ច្បាប់ទី ២១ចេញផ្សាយខែ ធ្នូ ឆ្នាំ ២០១0



6:09 PM
seyha hun
0 comments:
Post a Comment